no-alternative title

Zenfone Max Pro M1 ស្មាតហ្វូនថ្នាក់កណ្តាលសមត្ថភាពខ្ពស់ ថ្ម 5000mAh មានតម្លៃពិសេស បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជា

កាលពីថ្ងៃទី 13 ខែកក្កដា នេះ ក្រុមហ៊ុន ASUS បានធ្វើបទបង្ហាញពីផលិតផលថ្មីចំនួន 3 ម៉ូដែល នៅប្រទេសកម្ពុជា។ ស្មាតហ្វូនទាំងនោះរួមមានដូចជា ASUS Zenfone Max Pro M1, Zenfone 5 និង Zenfone 5z ។ តាមប្រសាសន៍របស់លោក Robert Tu ដែលជាអ្នកគ្រប់គ្រងផលិតផលម៉ាកទូរសព្ទ័ដៃ ASUS ប្រចាំប្រទេស កម្ពុជា បានអោយដឹងថា “ស្មាតហ្វូន Zenfone Max Pro M1 គឺជាម៉ាកសញ្ញាផលិតផលមួយរបស់ ASUS ដែលបានចេញ 4 ជំនាន់មកហើយ ដែលមិនដែលធ្វើអោយអ្នកប្រើប្រាស់ខកចិត្តម្តងណាឡើយ ជាពិសេស គឺសមត្ថភាព និងតម្លៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបានបន្តថា Zenfone Max Pro M1 ធ្វើតាមសិស្សច្បងជំនាន់មុនៗដូចគ្នា គឺពិតជាពិសេស សំរាប់អ្នកប្រើប្រាស់ ដែលមានចំណូលមធ្យម ដែលចង់បាន ទូរសព្ទ័ដៃ ល្អមួយ ក្នុងការប្រើប្រាស់ ទាំងអេក្រង់ រូបរាង ហើយជាពិសេសនោះ គឺសមត្ថភាពធ្វើការបានលឿន ប្រើប្រាស់ធ្វើការងារបានច្រើនមុខ មិនងាយគាំង និងមានថ្មប្រើប្រាស់បានយូរ ដែលមុខងារនិងតំរូវការទាំងនេះគឺត្រូវបានភ្ជាប់នៅលើ Zenfone Max Pro M1 នេះរួចជាស្រេច ដែលធ្វើអោយអ្នកប្រើប្រាស់ អស់កង្វល់ ទៅលើបញ្ហាទាំងនោះទៀតហើយ ។ 

គួរបញ្ជាក់ផងដែរថា Zenfone Max Pro M1 គឺមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន ដូចជា វាត្រូវបានបំពាក់ដោយ CPU ប្រភេទ Snapdragon 636 ដែលមានសមត្ថភាពខ្ពស់ ក្នុងការធ្វើការងារប្រចាំថ្ងៃ បានច្រើនមុខ ក្នុងពេលតែមួយ ហើយអាចលេងហ្គេម យ៉ាងរលូនទៀតផង ហើយពិសេសជាងនេះទៅទៀតគឺ វាត្រូវបានបំពាក់ដោយថ្មទំហំធំ ដល់ទៅ 5000mah ដែលលោកបានសង្កត់ធ្ងន់ថា វាអាចប្រើប្រាស់មើលវីដេអូ នៅលើ Youtube ដល់ទៅ 17 ម៉ោង ឯណោះ ហើយចំពោះការលេងហ្គេម Online ដែលកំពុងពេញនិយមដូចជា Rule of Survival វិញគឺបានដល់ទៅ 9 ម៉ោង ។ 

ម៉្យាងវិញទៀត ទូរសព្ទ័ដៃនេះ គឺមានអេក្រង់ស្ទើលាតដែលមានទំហំ 6 អ៊ីង ហើយអាចធ្វើការបង្ហាញក្នុងកម្រិត Full HD+ តែវាពិតជាងាយស្រួលមែនទែន ក្នុងការចាប់កាន់ ព្រោះតែវិស្វកររបស់ពួកយើង បានប្រើប្រាស់ រូបរាងទូរសព្ទ័ទំហំ 5.5 អ៊ីញ ជំនួសវិញ ដែលចំណុចនេះធ្វើអោយបទពិសោធន៍អ្នក ប្រើប្រាស់កើនឡើនមួយកម្រិតទៀត “ លោក Robert បានថ្លែងដូច្នេះ ។ លោកក៏បានបន្តទៀតដែរថា “ កាម៉េរាគឺជារឿងសំខាន់មួយដែរ សំរាប់អ្នកប្រើប្រាស់ បច្ចុប្បន្ន ដោយលើកនេះគឺ Zenfone Max Pro M1 គឺបានផ្តល់នូវកាម៉េរាចំនួនពីរ នៅខាងក្រោយដែលមានទំហំ 13MP និងនៅខាងមុខគឺមានទំហំ 8MP ដែលអាចធ្វើការចាប់យករូបភាព បានដិតច្បាស់ ហើយព្រមទាំងមានមុខងារ ថតបែប bokeh ដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្នផងដែរ “ ។

ហើយជាពិសេសនៅក្នុងកម្មវិធីនោះផងដែរ ក៏មានវត្តមានរបស់ លោក Peter Chang ដែលជាអគ្គនាយកប្រចាំតំបន់ អាស៊ី មកធ្វើការថ្លែងសុន្ទរកថាជាពី ប្រវត្តិ និងការសម្រេចបាន របស់ ASUS ទៅលើទូរសព្ទ័ដៃ បួនជំនាន់កន្លងមក ។ នាពេលនោះផងដែរ លោកក៏បានធ្វើការប្រកាសទៅលើតម្លៃទូរសព្ទ័ដៃ Zenfone 5 ដែលមានតម្លៃ 349$ និង Zenfone 5Z ដែលមានតម្លៃ 500$ ព្រមទាំង Zenfone Max Pro M1 គឺមានតម្លៃសមរម្យមែនទែនត្រឹមតែ 179$ ។ មិនត្រឹមតែប៉ុណ្ណោះនៅក្រោមកិច្ចសហការណ៏រវាង ASUS និង La rue, MyPhsar និង Khmer24 អ្នកប្រើប្រាស់នឹងទទួលបានតម្លៃពិសេសត្រឹមតែ 169$ សំរាប់ទូរសព្ទ័ដៃ ASUS Zenfone Max Pro M1 ដោយធ្វើការក៉ុម្មង់ទុកជាមុន ។

នៅក្នុងឱកាសចុងក្រោយលោក Robert ក៏ប្រាប់ពីទិន្នន័យនៃការ លក់ទូរសព្ទ័ដៃ ASUS Zenfone Max Pro M1 នេះផងដែរថា Zenfone Max Pro M1 គឺពិតជាជោគជ័យមែនទែន នៅក្នុងទីផ្សារអន្តរជាតិ ដោយនៅក្នុងប្រទេសឥណ្ឌា ត្រូវបានលក់អស់ចំនួន 3 ម៉ីន គ្រឿង ក្នុងរយៈពេលតែ 3 នាទី តែប៉ុណ្ណោះ ហើយចំនែកនៅឯប្រទេស ឥណ្ឌូនេស៊ី ត្រូវបានលក់អស់ចំនួន ពីពាន់ គ្រឿង ត្រឹមតែរយៈពេល 15 វិនាទី ហើយកើនឡើងដល់ទៅ មួយពាន់គ្រឿងបន្ថែមទៀតនៅ វិនាទីទី 17 ។ មូលហេតុនេះគឺដោយសារតែ Zenfone Max Pro M1 គឺជាទូរសព្ទ័ដៃ ដែលមាននូវអ្វីគ្រប់យ៉ាង សំរាប់អ្នកប្រើប្រាស់ ធុនកណ្តាល ដោយវាបានបង្កើននូវសមត្ថភាពទ្វេរដង គឺទាំង កម្លាំងម៉ាស៊ីន ថាមពលប្រើប្រាស់ កាម៉េរាចំនួនពីរ គុណភាពសំលេងល្អប្រសើរ និងពិសេសជាងនោះគឺមានតម្លៃសមរម្យ ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន