no-alternative title

ស្មាតហ្វូន Galaxy J8 ស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ ជាមួយតម្លៃ 289 ដុល្លា

ស្មាតហ្វូន Galaxy J8 គឺជាស្មាតហ្វូនស៊េរីថ្មីផ្សងទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែមានវត្តមានក្តៅៗ នៅក្នុងទីផ្សារកម្ពុជា ដែលស្ថិតនៅក្នុងខ្សែស្រឡាយត្រកូល J។ ស្មាតហ្វូនថ្មីនេះ ត្រូវបានរចនាខ្លួនមកយ៉ាងសាមញ្ញស្រស់ស្អាតមិនងាយនឹងឆាប់សុំាភ្នែកអេក្រង់លាតភ្លឺច្បាស់ត្រជាក់ភ្នែកដែលមានរូបរាងមិនខុសពីរៀមច្បងស៊េរី J ជំនាន់មុនប៉ុន្មាននោះទេ។ Samsung Galaxy J8 បំពាក់មកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 16 មេហ្គាភិចសែល ជាមួយនឹងកម្រិត Aperture F1.7 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ ក្នុងនោះក៏៎មាននូវមុខងារថតរូបពិសេសដូចជា Live Focus និង Bokeh Effects ជាដើម។ រីឯមួយគ្រាប់ទៀត គឺមានទំហំ 5 មេហ្គាភិចសែល (F1.9) សម្រាប់ការថតរូប Portrait។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាក្រោយនេះ ត្រូវបាន Samsung រចនាបែប Classic ដែលមានរាងបញ្ឈរនៅចំកណ្ដាល និងមាន LED Flash សម្រាប់ជំនួយដល់ការថតពេលយប់និងកន្លែងដែលមានពន្លឺទាបជាដើម។ នៅក្នុងនោះក៏មានបំពាក់សេនសឺ ស្កែនក្រយ៉ៅដៃនៅខាងក្រោមកាមេរ៉ាខាងក្រោយ ហើយនិងមានប្រើប្រាស់ មុខងារដោះសោរ Face Recognition ដែលធ្វើអោយស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យមួយកម្រិតថែមទៀតផង។ សំរាប់កាមេរ៉ាមុខវិញ Samsung Galaxy J8 មានភ្ជាប់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។ 

 

ស្មាតហ្វូន Galaxy J8 ត្រូវបានរចនាឡើងជាមួយអេក្រង់Premium Super AMOLED 6 អ៊ីង ដែលអាចផ្តល់នូវពណ៌និងកម្រិតភាពច្បាស់ម៉ត់ត្រជាក់ភ្នែក និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ និងមានកម្លាំងថាមពលថ្មទំហំធំ គឺ 3,500mAh ដែលល្មមនឹងអាចអោយអ្នកប្រើប្រាស់បានយូរ ទាំងការនិយាយ និង លេងបណ្តាញសង្គម អ៊ីនធើណេតផ្សេងៗ។ ចំពោះកំលាំម៉ាស៊ីន ស្មាតហ្វូន Galaxy J8 ត្រូវបានបំពាក់នូវ RAM ទំហំ 3GB មេម៉ូរីទំហំ 32GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។

 

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ មានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើប សាមសុ ងនិងដេប៉ូចែកចាយទូរស័ព្ទ សាមសុង ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 289 ដុល្លា ដែលភ្ជាប់ជាមួយជម្រើស 3 ពណ៌រួមមាន ពណ៌ខ្មៅ ពណ៌មាស និងពណ៌ស្វាយ។ ។ សម្រាប់ ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ1800 203 232។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន