no-alternative title

Samsung ប្រារព្ធពិធីជូបជុំជាមួយនឹងដៃចែកចាយផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានមកពីទូទាំងប្រទេស រួមនឹងការបង្ហាញវត្តមានទូរទស្សន៍ QLED 2018

កាលពីថ្ងៃទី 14 ខែកក្កដា 2018 ក្រុមហ៊ុន Thai Samsung Electronics សាខាប្រទេសកម្ពុជា បានរៀបចំពិធីជួបជុំគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន ហើយអាជីវករលក់ដុំលក់រាយបរិក្ខាអេឡិកត្រូនិច Samsung មកពីបណ្តាខេត្តទូទាំងប្រទេស ក្រោមបរិយាកាសសប្បាយរីករាយ និងភាតរៈភាពជាមួយកម្មវិធីដ៏សំបូរបែប និងស្រស់ស្រាយបំផុត។ ពិធីនេះ ត្រូវបានប្រារព្ធឡើងនូវភោជនីយដ្ឋានទន្លេបាសាក់ 2 នៅក្នុងគោលបំណងបង្កើនការលើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ ដែលបានគាំទ្រផលិតផល Samsung សម្រាប់មួយឆមាសដើមឆ្នាំ 2018 ក៏ដូចជាបណ្តាឆ្នាំកន្លងមក។  នៅក្នុងពិធីនេះ ក្រុមហ៊ុន Samsung ក៏ដាក់បង្ហាញនូវផលិតផលទូរទស្សន៍ស៊េរីថ្មី QLED 2018 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Seungho Choi ដែលជាអគ្គនាយកក្រុមហ៊ុន Thai Samsung Electronics សាខាប្រទេសកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលក្រុមហ៊ុន និងគាំទ្រផលិតផលសាមសុងដែលជាលទ្ធផលផលិត ផលទាំងអស់បានទទួលជោគជ័យនឹងឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ ។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត ។

កញ្ញ ឃួន ស្រីមុំ ដែលជាប្រធានផ្នែកផលិតផល ទូរទស្សន៍ ប្រចាំក្រុមហ៊ុន Thai Samsung Electronics សាខាប្រទេសកម្ពុជា បានបញ្ជាក់ថា ទូរទស្សន៍ QLED 2018 ស៊េរីថ្មីនេះ គឺមានបំពាក់នូវបច្ចេកវិទ្យា Q Picture ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូប្រៀប។ បច្ចេកវិទ្យា  Q Style ផ្តល់នូវការរចនារូបរាងស្តើងស្អាត និងទំនើបសំរាប់ការប្រើប្រាស់ ។

ចំណែក Q Smart គឺ ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ទូរទស្សន៍សាមសុងក្នុងការធ្វើឲអាយុប្រើប្រាស់របស់ទូរទស្សន៍កាន់តែវែង និងផ្តល់ភាពងាយស្រួលផងដែរជាមួយបច្ចេកវិទ្យាបញ្ជាដោយតេលេតែមួយ (One Remote Control) ។

លោក Philippe Ngo ដែលអគ្គនាយកក្រុមហ៊ុន SSB ដែលជាអ្នកចែកចាយផលិតផលបរិក្ខាអេឡិកត្រូនិច Samsung បានផ្តល់ចំណាប់អារម្មណ៍ពិសេសថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផល Samsung គឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់និងអាជីវករទាំងអស់ចំពោះផលិតផល Samsung។

លោក ឡុង ណារ៉ា ដែលជាម្ចាស់ក្រុមហ៊ុន គីម ឡេង ក្រុមហ៊ុនចែកចាយមួយផ្សេងទៀត ក៏បានបង្ហាញពីគន្លឺះជោគជ័យរបស់លោកមួយផងដែរ គឺការពង្រីកប្រព័ន្ធចែកចាយរបស់ Samsung ដែលធ្វើឲផលិតផលនេះ បានទៅដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បង្ករភាពងាយស្រួលដល់ការរកទិញ និងផ្តល់សេវាកម្មក្រោយពេលលក់យ៉ាងប្រសើរជូនប្រជាពលរដ្ឋយើង ។

កញ្ញា មាន សុនីតា ដែលជាតារាតំណាងផលិតផល Samsung បានបង្ហាញនូវមោទនភាព និងភាពរីករាយដែលបានសហការបំពេញការងារជាមួយផលិតផល Samsung។ កញ្ញា បានមានប្រសាសន៍យ៉ាងខ្លីថា អាចមានឱកាសសហការណ៍ជាមួយ Samsung គឺជាមោទនភាពរបស់យើងគ្រប់គ្នាមិនថាខ្ញុំ អាជីវករ អ្នកសាព័ត៌មាន ឫដៃគូណាក្តី ព្រោះថា Samsung គឺជាផលិតផលលំដាប់អន្តរជាតិនិងឈរលំដាប់លេខ 6 នៅ Inter-brand។ 

នៅក្នុងព្រឹត្តការណ៍នោះ លោកស្រី ដែលជាអាជីវករអ្នកលក់រាយម្នាក់ បាននិយាយដោយភាពស្រស់ស្រាយថា សំរាប់អាជីវករ ប្រាក់ចំណេញ គឺជាកត្តាសំខាន់មួយ។ ប៉ុន្តែ យើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុន Samsung គឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុន Samsung បាននាំមកនូវកម្មវិធីលក់ពិសេស ដើម្បីជាប្រយោជន៍និងជាកាដូពិសេសសំរាប់អ្នកលក់រាយរបស់យើងផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន