no-alternative title

vivo V17 PRO គឺជាស្មាតហ្វូនស៊េរីថ្មី ដែលភ្ជាប់ជាមួយនិងកាមេរ៉ាសែលហ្វ៊ីជំនាន់ថ្មីភ្លោះ ឡូយ និងប្លែកគេបំផុត

ឆាប់ៗនេះ ក្រុមហ៊ុន vivo ត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានភ្ជាប់ជាមួយនឹង Hexa-camera ដែលជាកាមេរ៉ាសែលហ្វ៊ីជំនាន់ថ្មី ឡូយ និងប្លែកបំផុត។ ដូចអ្វីដែលអ្នកអាចទាយបាន នេះមានន័យថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ និងកាមេរ៉ាភ្លោះខាងមុខ។ អ្វីដែលចាប់អារម្មណ៍នោះ ស្មាតហ្វូន vivo V17 Pro នឹងមានការឌីស្សាញជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ។ ប៉ុន្តែកាមេរ៉ាផុសនេះ គឺជាប្រភេទកាមេរ៉ាភ្លោះ ជាជាងការប្រើប្រាស់នូវកាមេរ៉ា 1 គ្រាប់ដែលកំពុងតែមានការពេញនិយមនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីការឌីស្សាញជាមួយនឹង hexa-camera ស្មាតហ្វូនស៊េរីថ្មី vivo V17 Pro នេះ នឹងមានការភ្ជាប់ជាមួយនឹងមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើន នឹងមានអេក្រង់ទំហំ 6.44-inch Super AMOLED ។ សម្រាប់កម្រិតអេក្រង់ Ratio របស់វាក៏ខ្ពស់ផងដែរ។ យ៉ាងណាមិញ ពេលនេះ យើងនៅមិនទាន់អាចបញ្ជាក់បានអំពីរឿងនេះនៅឡើយទេ។ សម្រាប់កម្រិតភាពច្បាស់នៃអេក្រង់នេះគឺមានកម្រិត 2440×1080 ហើយវាក៏ទ្រទ្រង់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។

អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅលើស្មាតហ្វូននេះ គឺទៅលើកាមេរ៉ារបស់វា។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងភ្លោះដែលមានទំហំ 32MP+2MP។ 

នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងភ្លោះនោះ។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វុននេះគឺមានការឌីស្សាញបញ្ឈរ ហើយសម្រាប់កាមេរ៉ាគោលគឺមានទំហំ 48MP គ្រាប់ទីពីរមានទំហំ 8MP និងគ្រាប់ទីបីមានទំហំ 2MP ហើយនឹងគ្រាប់ទី 4 មានទំហំ 2MP ដូចគ្នា។ ស្មាតហ្វូនស៊េរីថ្មី vivo V17 Pro នេមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 675 រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងមានថាមពលថ្មរបស់វាមានទំហំ 4100mAh នឹងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀតផង។ សំរាប់ពត៌មានបន្ថែមសូមទស្សនា vivo Showroom ឬ Page ផ្លូវការ vivocambodia

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន