no-alternative title

អតិថិជនម្នាក់ឈ្នះឡាន Hilux Revo Rally ឆ្នាំ 2020 ចំនួន 1 គ្រឿង! ពិតជាសំណាងមែនៗ ទិញឡានថ្មីមួយ ឈ្នះបានឡានថ្មីមួយ!

កាលពីថ្ងៃទី 04 ខែតុលា ឆ្នាំ 2019 កន្លងទៅនេះ នៅដឺ ព្រេមៀ សេនធ័រ សែនសុខ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រូម៉ូសិនយក្ស ដែលជាកម្មវិធីចាប់ឆ្នោតធំរបស់ខ្លួន មិនធ្លាប់មានពីមុនមក រួមជាមួយនឹងពិធីសម្ពោធរថយន្ត តូយ៉ូតា Rush TRD ស៊េរីឆ្នាំ 2020 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ឧកញ៉ា គង់ នួន ដែកជាប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា នេះគឺជាកិត្តិយស ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវកម្មវិធីចាប់រង្វាន់ពិសេសនេះឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ 2019 នេះ។ រង្វាន់ប្រូម៉ូសិនយក្ស ក្នុងរាត្រីនេះមានដូចជា៖ នាឡិកាដៃ Apple Watch ចំនួន 2020 រង្វាន់, ទូរស័ព្ទ iPhone XS Max ចំនួន 18 រង្វាន់, ម៉ូតូYamaha Qbix ចំនួន 11រង្វាន់ និងរង្វាន់ធំចុងក្រោយ គឺរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ 2020 ចំនួន 1 រង្វាន់។

អតិថិជនដែលមានសំណាងឈ្នះបាននូវរង្វាន់ធំចុងក្រោយរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ 2020 នោះ គឺមានឈ្មោះថា លោក ណេ ហ្សូនី ជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ។ លោកបានទិញរថយន្ត Rush ស៊េរីឆ្នាំ 2020 កាលពីពេលថ្មីៗនេះ។ 

ឆ្លៀតក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានរៀបចំនូវពិធីសម្ពោធ ជាផ្លូវការនៃ រថយន្តតូយ៉ូតា Rush TRD  ស៊េរីថ្មីឆ្នាំ 2020 ដែលជារថយន្តកំពុងពេញនិយមខ្លាំង នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា រថយន្តតូយ៉ូតា Rush នេះ  ទើបតែនាំចូលក្នុងទីផ្សារប្រទេសកម្ពុជា បានមួយឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រ ពីសំណាក់ អតិថិជនទូទាំងប្រទេស  គឺមានចំនួនច្រើនលើសលប់។ ហេតុដូចនេះ ទើបក្រុមហ៊ុន សម្រេចចិត្ត នាំចូលនូវរថយន្តតូយ៉ូតា Rush  TRD  មួយប្រភេទទៀត ដែលជារថយន្តប្រភេទស្ព័រ  អមជាមួយនឹង គ្រឿងតុបតែងលម្អខាងក្រៅ ដែលរំលេចជាមួយនឹងអក្សរ TRD ធ្វើឲ្យតួរថយន្ត ទាំងមូលកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ មួយកម្រិតទៀត។ 

ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏សូមធ្វើការប្រកាសដែរថា ទីស្នាក់ការកណ្ដាលថ្មីរបស់ក្រុមហ៊ុន ដែលស្ថិតនៅទីតាំងចាស់ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី 01 ខែតុលា  ឆ្នាំ  2019 នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល 2 ឆ្នាំ កន្លងមក។ អគារទីស្នាក់ការកណ្ដាលថ្មីនេះ មានកម្ពស់   5 ជាន់ ប្រកបដោយផាសុកភាព និងភាពធំទូលាយ ភ្ជាប់ជាមួយនឹងការបំពាក់ សម្ភារបរិក្ខារទំនើបៗ។ ដូច្នេះ អតិថិជន ដែលមានបំណងចង់ទិញរថយន្តថ្មី និងទទួលយកសេវាកម្មផ្សេងៗ អាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធថ្មី នៅអគារទីស្នាក់ការកណ្តាលថ្មីនេះ។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះ ក្រុមហ៊ុនក៏មានសាខាផ្សេងៗជាច្រើនទៀត នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ផងដែរ។ 

ជាចុងបញ្ចប់ លោកឧកញ៉ា បានថ្លែងអំណរគុណ ចំពោះវត្តមាន និងការគាំទ្រ ពីបណ្តាអតិថិជនទាំងអស់   មកលើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កន្លងមក។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន លើវិស័យយានយន្ដ ឲ្យកាន់តែល្អប្រសើរ តាមរយៈការពង្រីកសាខាបន្ថែម    ក៏ដូចជាការបន្តនាំចូលនូវរថយន្ត ដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់ទីផ្សារ ជាមួយនិងសេវាកម្មថែទាំ និងជួសជុលរថយន្ត ប្រកបដោយទំនុកចិត្ត។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន