no-alternative title

ព័ត៌មានថ្មី! ស្មាតហ្វូន OPPO Reno 2F ត្រួវបានគេដឹងថា បំពាក់នូវការមេរ៉ាច្រើនស្រដៀងនឹង Reno ជំនាន់ក្រោយអញ្ចឹងដែរ

កាលពីយប់ថ្ងៃទី 04 តុលា 2019 ក្នុងសណ្ឋាគារ Garden City ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO បានប្រារព្ធពិធីគំរបខួប3ឆ្នាំ និង អបអរសាទរជ័យជំនះចំណាត់ថ្នាក់ជួរមុខគេនៅកម្ពុជា ដែលកម្មវីធីនេះ មានសភាពអ៊ូអរ អធិកអធម ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors) និង ដៃគូរសហការរបស់ OPPO ទាំងអស់ សរុបជាង 350 នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO F Series និង Reno Series រហូតមានការលើកឡើងយ៉ាងក្បោះក្បាយស្តីពីបទពិសោធន៍ពិត នៃ ក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និង ឯកអគ្គរាជទូតសុឆន្ទៈរបស់ OPPO។ 

ស្មាតហ្វូនជំនាន់ថ្មី OPPO F11 Pro ដែលបានដាក់លក់ជាផ្លូវការ នាខែឧសភាឆ្នាំ 2019 ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បច្ចុប្បន្ននេះ ក៏មានការបែកធ្លាយនូវសមាសភាពបណ្តើរៗ នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់  និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។  ស្មាតហ្វូនកូនកាត់រូបនេះ នឹងបំពាក់មកនូវកាមេរ៉ាក្រោយ 4 ផ្ទៃរាបស្មើមិនសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series។ 

កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង  ។ កាមេរ៉ាទី 3  និងទី 4 មានទំហំ 2MP អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។ 

ក្រៅពីនេះ OPPO Reno 2F នឹងមានរចនាបថ ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប High Show មានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ រីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែ ងាយស្រួលចាប់កាន់ ដោយកញ្ចក់ EGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។ បើចង់ដឹងជាក់ច្បាស់ថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ https://bit.ly/2Ikems7 

 

កម្មវិធីពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្រោមកម្រភោជនីយហារសាមគ្គីគ្រួសារ OPPO ការប្រគល់ពាន់រង្វាន់សម្រាប់បុគ្គលិកឆ្នើម បុគ្គលិកបម្រើការនៅ OPPO យូរឆ្នាំ (ចាប់ពី 3 ឆ្នាំ) ការថតរូបជុំគ្នា និងការរាំលេងកម្សាន្ត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន