no-alternative title

កម្ម៉ង់ OPPO Reno 2 Series ចាប់ពីថ្ងៃនេះ លោកអ្នកនឹងមានសំណាងឈ្នះទូរស័ព្ទ Reno 2F ចំនួនរហូតដល់ 10 គ្រឿង! ចាំអង្កាល់ទៀតកនយើង!

បន្ទាប់ពីបញ្ចប់ពិធីគម្រប់ខួប 3ឆ្នាំ នៃដំណើរការទីផ្សារ និង អបអរសាទរជ័យជំនៈដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានប្រកាសផ្តល់សំណាង ស្មាតហ្វូនកូនកាត់ OPPO Reno 2F ដ៏ថ្មីស្រឡាងចំនួនដប់គ្រឿង ដល់អតិថិជនដែលបានកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី ឬ OPPO Reno 2 Series (Blind Pre Order) ពីតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ទៅថ្ងៃទី 16 តុលា 2019។

នេះគឺជាដំណឹងល្អមួយសម្រាប់អតិថិជនដែលជាហ្វេនផ្កាប់មុខរបស់ OPPO និង អ្នកគាំទ្របែបលក្ខណៈគ្រួសារ លើកនេះគ្រាន់តែកម្ម៉ង់ទុកសោះ បានចំណេញទូរស័ព្ទឥតគិតថ្លៃភ្លាមៗ រកឯណាបានឱកាសល្អៗបែបនេះ។ យោងតាម ទំព័រហ្វេបុកផ្លូវការរបស់ OPPO កាលពីម្សិលមិញបានបញ្ជាក់យ៉ាងច្បាស់ថាគ្រប់អតិថិជនអាចអញ្ជើញទៅកក់ទូរស័ព្ទ Reno 2 series គឺ Reno 2 និង Reno 2F នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលនៅក្បែរលោកអ្នកជាងគេ នោះម្ចាស់ហាងនឹងផ្តល់ជូននូវ “ប័ណ្ណកក់ទុកមុន (Blind Order Card)” សម្រាប់បំពេញ ចាប់ពី ថ្ងៃទី 7 ដល់ថ្ងៃទី 16 ខែតុលា ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

ក) អតិថិជនត្រូវថតរូបកាន់បណ្ណ័កក់ទុកមុន (Blind order) ជាមួយម្ចាស់ហាង ឬ បុគ្គលិកលក់របស់ក្រុមហ៊ុន OPPO ដែលលោកអ្នកបានកក់ទុកមុន 

ខ) ត្រូវ Post រូបនោះ នៅលើគណនី Facebook ផ្ទាល់ខ្លួន និងដាក់ជា Public និង #MyChoiceReno2 #MyChoiceReno2F

គ) ត្រូវប្រាកដថា Post របស់លោកអ្នកត្រូវមានចំនួន Likes ចាប់ពី 20 Likes  ឡើងទៅ

បន្ទាប់មកក្រុមហ៊ុន OPPO នឹងធ្វើការចាប់ឈ្មោះអ្នកឈ្នះដោយការ Random ជារៀងរាល់ថ្ងៃ។ ការចាប់យកឈ្មោះអ្នកឈ្នះរង្វាន់ដំបូង ត្រូវនឹងថ្ងៃទី 08 តុលា 2019 នៅម៉ោង9ព្រឹក ហើយការប្រកាសឈ្មោះអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃដដែល។ សម្រាប់កាលបរិច្ឆេទ និង ទីតាំងទទួលរង្វាន់ ក្រុមហ៊ុន OPPO នឹងជូនដំណឹងតាមក្រោយ។ 

គួររំលឹកថាក្រោយពេលបែកធ្លាយជាច្រើនសារយើងដឹងថា OPPO Reno 2 Series ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា កាលីបជាងមុន ជាមួយនឹង អេក្រង់ AMOLED លាតពេញ និងការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួនគ្រាប់ ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ រំញ័រស្ទើរស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ ថតរូបបែបទូលាយ ថតរូប Zoom និង ថតរូបបែបសខ្មៅ។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងកម្មវិធី Edit Video របស់ OPPO Reno 2 មកម៉ាសេតតែម្តង។

 

ចំណែកស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញ្ញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះ មានរចនាបថល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series ដែរ។

  

ដូច្នេះលោកអ្នកដែលធ្លាប់ជាហ្វេនរបស់ OPPO ធ្លាប់ដឹងស្រាប់ពីគុណភាពរបស់វា ព្រោះគ្រប់ម៉ូឌែលរបស់ OPPO ពេលដែលចេញមកម្តងៗមិនមែនលំៗទេ ដូច្នេះកាន់តែមិនស្តាយក្រោយក្នុងការសម្រេចចិត្ត ធ្វើការកក់ទុកមុនដោយមិនចាំបាច់ខ្វល់ពីតម្លៃ (Blind Order) របស់ស្មាតហ្វូន OPPO Reno 2F និង OPPO Reno 2 ហើយបើចង់ដឹងច្បាស់ សូមទស្សនានូវវីដេអូនេះ

ប្រញាប់រួសរាន់ឡើងទិញភ្លាម មានឱកាសឈ្នះរង្វាន់ OPPO Reno 2F ចំនួន 10 គ្រឿងភ្លែត ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន