no-alternative title

ឱកាសពិសេសទិញ Nokia 4.2 ចាប់ពីថ្ងៃនេះ មានតម្លៃត្រឹម 139 ដុល្លា រីឯ Nokia 3.2 តម្លៃត្រឹមតែ 129 ដុល្លាប៉ុណ្ណោះ

បន្ទាប់ពីបានចេញលក់ជាផ្លូវកាតនៅលើទីផ្សារប្រទេសកម្ពុជាអស់មួយរយៈពេលមក នៅពេលនេះ ស្មាត ហ្វូន Nokia 4.2 ត្រូវបានក្រុមហ៊ុន Nokia ប្រកាសលក់បញ្ចុះតម្លៃមកត្រឹម 139 ដុល្លាប៉ុណ្ណោះ ដោយ តម្លៃពេញគឺ 155 ដុល្លា រីឯ Nokia 3.2 គឺបចញ្ចុះមកត្រឹម 129 ដុល្លាប៉ុណ្ណោះ ដែលតម្លៃរបស់ស្មាតហ្វូន នេះពីមុនគឺ 145 ដុល្លា។ ជាមួយនឹងការផ្តល់ជូនជាពិសេសនេះ ក្រុមហ៊ុន Nokia ក៏មានថែមជូននូវកាដូខោ និងអាវភ្លៀង Nokia ដ៏ស្រស់ស្អាតមួយឈុតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជា់ថា Nokia 4.2 មានអេក្រង់តំណក់ទកទំហំ 5.71 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p និង ដំណើរការនៅលើបន្ទះឈីប Snapdragon 439 octa-core A53 រួនជាមួយនិងក្រាហ្វិកកាត Adreno 505 GPU។ ស្មាតហ្វូន Nokia 4.2 នេះ មានរ៉េមទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។ និយាយពីការ ថតរូប Nokia 4.2 គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយជាមួយនឹងទំហំ 13MP f/2.2+2MP depth sensor ដោយមានភ្ជាប់ជាមួយនឹងមុខងារ phase-detect autofocus និងភ្លើង LED flash មួយ គ្រាប់។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ទ្រទ្រង់នូវមុខងារ Night Mode អាចថតរូបភាពទីងងឹត បានកាន់តែប្រសើ។ 

ស្មាតហ្វូននេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ស្ថិតនៅផ្នែកខាងក្រោយ ហើយសម្រាប់កាមេរ៉ា ខាងមុខរបស់ ស្មាតហ្វូននេះ គឺមានទំហំ 8MP នឹងទ្រទ្រង់នូវបច្ចេកវិទ្យា AI Face Unlock ផងដែរ។ នៅលើ Nokia 4.2 គឺជាមានបំពាក់ជាមួយនឹង Dedicated Google Assistant key ដែលអាចធ្វើការ សន្ទនាជាមួយនឹង ប្រព័ន្ធជំនួយការឆ្លាតវៃ Google Smart Assistant ដោយគ្រាន់តែចុចមួយប៉ុណ្ណោះ។ បន្ថែមពីនេះ Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងភ្លើង notification light ពណ៌សមួយផងដែរ នៅលើ Power Key ទៀតផង។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4G ហើយវាក៏មានវិទ្យុ FM radio, NFC និង Android Pie ផងដែរ។

សម្រាប់ Nokia 3.2 នេះ គឺត្រូវបានបំពាក់មកជាមួយនូវអេក្រង់ដំណក់ទឹកមានទំហំធំគឺ 6.26 អ៊ីងប្រភេទ ដែលមានកម្រិតភាពច្បាស់ 720p រួមនិងកម្រិតសមាមាត្រ 19:9 aspect ratio។ ស្មាតហ្វូននេះ មានភ្ជាប់ ជាមួយនឹងបន្ទះឈីប Snapdragon 429 ដែលមានរ៉េមទំហំ 3GB ខណៈពេលដែលម៉េមូរីក្នុងម៉ាស៊ីនមាន ទំហំ 32GB។ អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ NOKIA 3.2 ដែលនាំមកកម្ពុជានេះ ក្រៅពីបំពាក់នូវ ប្រព័ន្ធស្កែនផ្ទៃមុខ (Face Unlock) ក្នុងការដោះសោរ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃខាង ក្រោយខុសពីបណ្តារទីផ្សារផ្សេងៗ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh និងមានភ្ជាប់ជាមួយ នឹងប៊ូតុង សម្រាប់ Google Assistant ផងដែរ ជាពិសេស គឺក្រុមហ៊ុន Nokia ក៏បានភ្ជាប់ជាមួយនឹងភ្លើង LED notification light នៅលើប៊ូតុង Power ថែមទៀតផង។

Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន