no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានរៀបចំការបណ្ដុះបណ្ដាលអំពីផលិតផល Dell EMC និង VMWare ជូនដល់អតិថិជនរបស់ខ្លួន

កាលពីថ្ងៃទី 11 ខែ តុលា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុនចែកចាយផលិតផលអេឡិកត្រូនិកជាច្រើនប្រភេទ និង ផ្តល់ដំណោះស្រាយនានាអំពីព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា សហការជាមួយក្រុមហ៊ុន Dell EMC បានរៀបចំនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា " Dell EMC and VMWare Better Together Solution " ក្រោមប្រធានបទ " Better Together Welcoming and Introduction of DELLEMC & VMWare "  ក្នុងគោលបំណងដើម្បី បណ្ដុះបណ្ដាល អំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗរបស់ Dell EMC និង vmware ដែលផ្ដោតទៅលើការប្រើប្រាស់រួមគ្នារវាងផលិតផល Dell និង VMWare សម្រាប់ដំណើរការ និងការពារប្រព័ន្ធ Cloud ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Dell EMC និង vmware ស្ថិតនៅក្រោមក្រុមហ៊ុនតែមួយដែលមានឈ្មោះថា Dell Technology រួមគ្នាបង្កើននូវសមត្ថភាពក្នុងការច្នៃប្រឌិតថ្មី ហើយត្រូវបានអតិថិជននៅទូទាំងពិភពលោកជឿជាក់ និងទុកចិត្តក្នុងការផ្ដល់នូវដំណោះស្រាយ និង សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ដែលរាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងសូហ្វវែរទៅកាន់ឧបករណ៍នានា និងនាំអតិថិជនទៅកាន់ការវិវត្តនៃសសរស្ដម្ភ ទាំង4 ដែលរួមមាន ព័ត៌មានវិទ្យា វិស័យពលកម្ម វិស័យឌីជីថល និងប្រព័ន្ធសន្តិសុខសុវត្ថិភាព។ ចំនុចសំខាន់ក្នុងចំណោមគន្លឹះសំខាន់ៗនៃ Better Together Solution គឺ ហេដ្ឋារចនាសម្ព័ន្ធ Cloud និង លំហការងារឌីជីថល។ 

- Fastest and safest path to Multi-cloud with VCF on VxRail 

នៅសម័យ Multi-cloud ដែលនាំមកនូវបណ្ដុំថ្មីៗនៃការប្រឈមនានា ក្នុងនោះនិន្នាការឧស្សាហកម្ម និងការពិនិត្យបញ្ហាប្រឈមលើប្រព័ន្ធ Multi-cloud ត្រូវបានលើកយកមកពិភាក្សា និងចែករំលែកយុទ្ធសាស្ត្រពីក្រុមហ៊ុន Dell Technologies និង VMWare ដែលអាចជួយឱ្យអតិថិជនទទួលដំណោះស្រាយពីការប្រឈមនានា និងយល់ដឹងពីរបៀបបង្កើតប្រព័ន្ធដំណើរការ Multi-cloud និង Hybrid cloud ជាមួយហានិភ័យតិចបំផុត និងចំណេញពេលវេលា។

- Unified Workspace by Workspace One

លំហការងារឌីជីថល គឺជាការផ្លាស់ប្ដូរនៃ សេវាកម្មអ្នកប្រើប្រាស់ (End-User Services)ត្រូវបានចែកចាយតាមប្រព័ន្ធព័ត៌មានវិទ្យា។ ដូច្នេះ អ្នកអាចបញ្ជូនកម្មវិធីនានា និងទិន្នន័យបុគ្គលិក ដែលត្រូវឆ្លងកាត់ឧបករណ៍ផ្សេងៗគ្នាបានយ៉ាងងាយស្រួល។ គុណសម្បត្តិនៃបច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធ Cloud-Based ផ្ដល់នូវដំណោះស្រាយលំហការងារឌីជីថល បទពិសោធន៍ out-of-box ដែលត្រួតពិនិត្យរាល់ទម្រង់ ទីតាំង និងកម្មសិទ្ធិភាពនៃឧបករណ៍។ 

សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់កញ្ញា Methavee Chui, ដែលមានតំណែងជា VMWare Business Development Manager – Asia Emerging Market និង លោក Gene Huh ដែលជា  Dell Tech Synergy Presales Consultant - VMware Southeast Asia and Korea ពួកគាត់អញ្ជើញមកពីក្រុមហ៊ុន Dell EMC និង VMWare ដោយផ្ទាល់ និងលោក ណេង វណ្ណី ដែលជា Distributor Account Manager ដែលបានអញ្ជើញមកពីក្រុមហ៊ុន APC by Schneider Electric Cambodia។

ពួកគាត់បានធ្វើបទបង្ហាញជូនយ៉ាងក្បោះក្បាយអំពីផលិតផល Dell EMC និង vmware ក៏ដូចជាផលិតផល APC ដោយទទួលបានការគាំទ្រ ក៏ដូចជាឆ្លើយតបនូវសំណួរជាច្រើនពីសំណាក់ដៃគូរសហការណ៍ទាំងអស់ផងដែរ ។ កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ចាប់ពីម៉ោង 5:00 ល្ងាច រហូតដល់ម៉ោង 9:00 យប់ ដោយមានការអញ្ជើញចូលជាកិត្តិយស ក្នុងការបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន និង ភ្ញៀវកិត្តិយសជាច្រើនដែលជាអតិថិជនរបស់ក្រុមហ៊ុនផ្ទាល់បានចូលរួមយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនកន្លងមក ហើយសន្យាថា និង ខិតខំប្រឹងប្រែងពង្រឹង គុណភាព និង សេវាកម្មរបស់ខ្លួនជាបន្តទៀតជូនដល់អតិថិជនទាំងអស់។

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ DELL EMC, APC, Targus , Synology, Lenovo, Razer, DxRacer , Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, SonicWALL, Trendnet , Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។ 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ 

- អាស័យដ្ឋាន៖ ផ្ទះលេខ16Eo ផ្លូវលេខ 290 សង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ

- លេខទំនាក់ទំនង៖ 078 888 591 / 077 888 186

- ហ្វេសបុក៖ ECI Distribution

- យូធូប ៖ ECI Distribution

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន