no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

នៅពេលនេះចង់ប្រើកុំព្យូទ័រយួរដៃថ្មី មិនពិបាកទេ មានតែលុយត្រឹមតែ $300 ក៏អាចប្រើប្រាស់បានដែរ ស្អាតហើយ ស្តើងទៀត

Asus E402BA ជាប្រភេទលេបថបថវិការរបស់ក្រុមហ៊ុន ASUS បង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ក្នុងការធ្វើការប្រចាំថ្ងៃទូទៅដែលមានតម្លៃសមរម្យត្រឹម 299$ មានរូបរាងនិងរចនាបទស្រស់ស្អាតទាន់សម័យបែបPremiumមានសមត្ថភាពមធ្យមអាចធ្វើការ Multitasking បានរលូនល្អចំពោះការងារការិយាល័យMicrosoft Office និងការបើកលេងអ៊ីនធើនែតទូទៅដោយវាបានបំពាក់មកជាមួយ CPU AMD A4-9125 រ៉េម DDR3L 4GB ប្រព័ន្ធដំណើរការ Window 10 Home និងទំហំផ្ទុកប្រភេទ SATA ដល់ទៅ 1TB ឯណោះងាយស្រួលសម្រាប់អ្នកដែលត្រូវការផ្ទុកឯកសារច្រើន។

Asus E402BA មានទម្ងន់ស្រាលល្មមត្រឹម 1.6kg ងាយស្រួលក្នុងការយកតាមខ្លួន បំពាក់ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីង HD រន្ ធSpeakerធំៗចំនួន 2 នៅខាងក្រោម មានរន្ធដោតកាស់ រន្ធសាកថ្ម រន្ធដោត VGA/mini d sub រន្ធUSB Type A 3.0 រន្ធ USB 2.0 រន្ធ RJ45 និងរន្ធ HDMI។

no-alternative title


E203MAH ជាលេបថបប្រភេទថវិការមួយទៀតរបស់ក្រុមហ៊ុន ASUS ដែរ វាមានតម្លៃត្រឹមតែ 289$ ដែលមានរចនាបទស្អាតស្តើងស្រាល សមត្ថភាពមធ្យម និងមានគុណភាពខ្ពស់។ E203MAH បំពាក់ជាមួយ CPU Quad core Intel Celeron N4000 រ៉េម DDR4 4GB ទំហំផ្ទុក 500Gb និងប្រព័ន្ធប្រតិបត្តិការ Window 10 Home ដែលសមស្របជាមួយអ្នកដែលធ្វើការច្រើមបែប office និងលេងអ៊ីនធើនែត ឬមើលរឿងទូទៅ។

លេបថបនេះ មានជម្រើស 3 ពណ៌ស្រស់ស្អាតគឺពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក និងពណ៌ខៀវ មានទំហំអេក្រង់ 11. អ៊ីញ ដែលបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួនច្រើនគឺវាមានទម្ងន់ស្រាលខ្លាំងគឹត្រឹមតែ 980 ក្រាមតែប៉ុណ្ណោះ និងទំហំប៉ុនក្រដាស់ A4 និងកាន់ថ្មបានយូរដល់ទៅ10ម៉ោងឯណោះ។ អ្នកប្រើប្រាស់អាចកាច់់បទលេបថបនេះអោយផ្តេកលើតុបានគឺវាពិសេសសម្រាប់ការចែករំលែក ឬការធ្វើការជាក្រុមជាដើម ព្រោះវាត្រូវបានបំពាក់ជាមួយគន្លិះពិសេសដែលអាចពត់បានដល់ទៅ180ដឺក្រេ។ E203MAHបានភ្ជាប់ជាមួយ រន្ធដោតកាស់ រន្ធU SB 3.1ចំនួន2 រន្ធះHDMI រន្ធ micro SD និងរន្ធ USB Type C ផងដែរ។

X407MA ជាប្រភេទលេបថបមួយទៀតរបស់ASUSដែលមានតម្លៃសមរម្យគឺត្រឹមតែ 299$ តែរូបរាងស្អាតបែបPremium មានជម្រើស2ពណ៌ស្អាតៗគឺពណ៌ខៀវក្រម៉ៅ និង ពណ៌ទឹកមាស ផ្គួបសមត្ថភាពខ្លាំង និងថ្មកាន់បានយូរល្អ។លេបថបនេះបំពាក់ជាមួយ CPU Quad core Intel Celeron N4000 រ៉េម DDR4 4GB  អាចបន្ថែមឡើងដល់8GBដំណើរការដោយWindow 10 Home មានថ្មខ្លាំងកាន់បានយូរ ព្រមទាំងប្រើយូរមិនសូវក្តៅ ល្អបំផុតសម្រាប់អ្នកធ្វើការងារច្រើនជាពិសេសការងារបែបការិយាល័យ Microsoft Office ឬអ្នកដែលត្រូវការថ្មយូរសម្រាប់ការកម្សាន្តមើលរឿង ស្តាប់ចម្រៀង ឬការប្រើប្រាស់អ៊ីនធើនែតទូទៅជាដើម។ X407MA លេបថបនេះមានទម្ងន់1.5Kgស្រាលងាយស្រួលយកតាមខ្លួនទៅណាមកណា មានទំហំអេក្រង់ 14 អ៊ីញ Full HD មានបច្ចេកវិទ្យា NanoEdge display អេក្រង់សឹងពេញគែមល្អ ផ្តល់បទពិសោធន៍ល្អដល់អ្នកដែលធ្វើការជាមួយនឹងអេក្រង់ច្រើន។ X407MAក៏Supportនូវការបច្ចេកវិទ្យាដោះសោរតាមFinger Print ព្រមទាំងបច្ចេកវិទ្យាASUS Fast Chargeគឺសាកថ្មបានលឿនគឹបានះដល់ទៅ60%ត្រឹមតែ49នាទី។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម