no-alternative title

លោក “ខេមរៈ សិរីមន្ត” ត្រូវបានក្រុមហ៊ុន អេច ជី ប៊ី អូតូ ជ្រើសរើសជាតារាតំណាងរថយន្ត Mazda ប្រចាំប្រទេសកម្ពុជា

កាលពីថ្ងៃទី 17 ខែតុលានេះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយស្តីពីការចាប់ដៃគ្នា ជាមួយនឹងតារាចំរៀងលោក “ខេមរៈ សិរីមន្ត” នៅក្នុងផ្សព្វផ្សាយរថយន្ត Mazda ប្រចាំនៅប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីចុះ ហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅ Showroom Mazda សាខាព្រះមុនីវង្ស ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក Erkan Bilal ដែលជា COO, HGB Group និង ប្រធានក្រុមហ៊ុន Mazda និងអ្នកនាង អ៊ុន កញ្ញា ប្រធាន គ្រប់គ្រង ទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ហើយនឹង លោក “ខេមរៈ សិរីមន្ត” រូមជាមួយនឹងហ្វេនរបស់លោកជាច្រើនរូបផងដែរ។

 

នាង អ៊ុន កញ្ញា ប្រធាន គ្រប់គ្រង ទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានបញ្ជាក់ថា ក្នុងនាមខ្ញុំជាអ្នកដំណាង អោយក្រុមហ៊ុន អេច ជី ប៊ី អូតូ អ្នកនាង ពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានការគាំទ្រកាន់ តែច្រើនឡើងៗពីសំណាក់អតិថិជន និងអ្នកគាំទ្ររបស់លោក “ខេមរៈ សិរីមន្ត” ហើយអ្វីដែលកាន់តែពិសេស គឺក្រុមហ៊ុន Mazda តែងតែបានផ្តល់ជូននូវរថយន្តដែលមានទំនុកចិត្ត គុណភាពខ្ពស់ សុវត្ថិភាព ផាសុខភាព ភាពស្រស់ស្អាតដល់អតិថិជន។

ឆ្លៀតនៅក្នុងឱកាសនោះ អ្នកនាងខ្ញុំក៏ចង់ជម្រាបជូនដល់អតិថិជនទាំងអស់អោយបានជ្រាបថា៖ កម្មវិធីប្រូម៉ូសិន ចែកមាសសុទ្ឋសរុប 12 គីឡូរបស់យើង ការលក់ និងបានកក់រថយន្ត Mazda គឺមានចំនួនច្រើនលើសលុប រហូត ដល់ទៅជិត 2000 គ្រឿងហើយ ត្រឹមរយៈពេលជាងពីរខែប៉ុណ្ណោះ ដូច្នេះហើយសម្រាប់ អតិថិជនដែលមិនទាន់ បាជាវ និងកក់សូមមេត្តារុះរាន់ឡើង។  អ្វីដែលពិសេសមួយទៀតនោះគឺ Mazda និងនាំរថយន្តដែលជាម៉ូដែលថ្មីៗ និងជាប្រភេទរថយន្តជំនាន់ទី៧របស់យើងនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និង មានមោទនៈភាពដែល បានធ្វើជា ទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda  ប្រចាំប្រទេសកម្ពុជា ដោយសារនេះ គឺការចាប់ផ្តើមមួយរបស់ខ្ញុំជា មួយ Mazda លើសពីនេះទៅទៀត ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃងលែងដល់ក្រុមហ៊ុន Mazda ដែលបាន ទុកចិត្ត និងជឿជាក់លើរូបខ្ញុំ។

ហើយលោក ក៏បានបង្ហាញពី ភាពរីករាយយ៉ាងខ្លាំងជាមួយនឹងការទទួលបាននូវ កាដូរថយន្ត Mazda CX-9 ដ៏ថ្មីស្រឡាងពីក្រុមហ៊ុននៅពេលនេះ។ តារាចំរៀងរូបនេះ បានបន្តថា រថយន្ត Mazda គឺជារថយន្តដែលមាន គុណភាពខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកជាយូរមកហើយ ជាពិសេស នោះ រថយន្ត Mazda មានច្រើនម៉ូដែល ច្រើនជម្រើស ដោយបំពាក់បច្ចេកវិទ្យាទំនើបៗ រូបរាងដ៏គួរអោយទាក់ទាញ នឹងធ្វើអោយលោកអ្នកពោរពេញទៅដោយភាពរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន