no-alternative title

ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 ប្រកាសចេញលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន vivo នៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូការស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃ 899 ដុល្លា។ vivo Nex Series ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាស្មាតហ្វូន ដែលមានភាពច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន vivo បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo Nex S ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ។ ពេលនេះ ក្រុមហ៊ុnនេះ បានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Vivo Nex 3 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ។ សម្រាប់ម៉ូឌែលជំនាន់ថ្មីចុងក្រោយ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plus។

ស្មាតហ្វូនស៊េរីថ្មី Vivo Nex 3 នេះ នឹងមានការពង្រឹងទៅលើប្រព័ន្ធថតរូបសម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ (64MP Main, 13MP Telephoto, 13MP Ultra-Wide)។ សម្រាប់សេនស័រកាមេរ៉ានេះអាចធ្វើការថតរូបភាពច្បាស់នៅក្នុងកម្រិតខ្ពស់ និងសេនស័រដែលមានទំហំ 1/1.171-inches  បើធៀបជាមួយនឹងសេនស័រស្តង់ដារដែលមានទំហំ 1/2.55-inch Sensor។ អ្នកអាចមើលឃើញនូវភិចសែល 0.8 micron pixels នៅលើកាមេរ៉ាទំហំ 48MP ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Vivo Nex 3 នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាខាងមុខផុសឡើង ហើយយើងក៏ឃើញនូវការឌីស្សាញដូចគ្នាផងដែរសម្រាប់ពេលនេះជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16MP sensor និងភ្លើង LED Flash ផងដែរ។ ក្រុមហ៊ុន vivo បាននិយាយថា កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺពិតជាមានសមត្ថភាពខ្ពស់ ដោយអាចធ្វើការថតរូបភាពបានយ៉ាងល្អជាងម៉ូដែលមុនៗ ហើយជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ាផុស បានធ្វើអោយការឌីស្សាញអរក្រង់ស្មាតហ្វូននេះ គឺមានសភាពពេញលេញទំហំធំដល់ទៅ 6.89-inch curved OLED 2256x1080 ដែលមានទំហំ 99.6% បើធៀបនឹងតួខ្លួន។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា អេក្រង់ដ៏ពិសេសនេះ គឺមានសមត្ថភាសពខ្ពស់ អាចប្រើប្រាស់សម្រាប់ទទួលនូវសាររំលឹកអ្នកប្រើប្រាស់ថែមទៀតផង។

ជាមួយនឹងការរចនាអេក្រង់ទឹកធ្លាក់របស់ស្មាតហ្វូននេះ បានបង្ហាញថា ប៊ូតុងដែលនៅចំហៀងជាច្រើន គឺពិបាកនៅក្នុងការបំពាក់ទៅលើស្មាតហ្វូននេះ ដូចនេះ  ក្រុមហ៊ុន vivo ត្រូវធ្វើការច្នៃប្រឌិតទៅលើប៊ូតុងនេះ ដូចគ្នាទៅនឹងស្មាតហ្វូន vivo Apex ផងដែរ។ ក្រុមហ៊ុន vivo អាចនឹងប្រើប្រាស់នូវប៊ូតុងតូចមួយនៅស្ថិតផ្នែកខាងលើរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo នេះ គឺមានរ៉េមទំហំ 8GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយនិងមានថាមពលថ្មកម្លាំង 4,500mAhនិងបច្ចេកវិទ្យា 22W Super FlashCharge ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន