no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ដឹងទេថា កុំព្យូទ័រយួដៃ កម្រ៉ាស់ស្តើង ទម្ងន់ស្រាល និងតម្លៃសមរម្យពី Asus ម៉ូដែលណាខ្លះ ដែលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា

X407 ជាកុំព្យូទ័រស្តើងរបស់ ASUS ដែលមានតម្លៃសមរម្យគឺចាប់ពី 299$ ឡើងទៅ តែរូបរាងស្អាត មានជម្រើស2ពណ៌គឺពណ៌ខៀវក្រម៉ៅ និង ពណ៌ទឹកមាស ផ្គួបផ្សំជាមួយសមត្ថភាពខ្លាំង និងថ្មកាន់បានយូរល្អ។កុំព្យូទ័រនេះបំពាក់ជាមួយ CPU ដល់ទៅ Intel Core I5-8250U រ៉េម DDR4 4GB អាចបន្ថែមឡើងដោយអង្គចងចាំង8GB ទំហំផ្ទុកដល់ទៅ 1TB មានក្រាហ្វិក MX130-2GB ដំណើរការដោយ Window 10 Home មានថ្មខ្លាំងកាន់បានយូរ ព្រមទាំងប្រើយូរមិនសូវក្តៅ ល្អបំផុតសម្រាប់អ្នកធ្វើការងារច្រើន ឬអ្នកដែលត្រូវការថ្មយូរសម្រាប់ការកម្សាន្តមើលរឿង ស្តាប់ចម្រៀង ឬការប្រើប្រាស់អ៊ីនធឺណែត ទូទៅជាដើម។ 

 

no-alternative title

X407 នេះ មានទម្ងន់1.5Kgស្រាលងាយស្រួលយកតាមខ្លួនទៅណាមកណា មានទំហំអេក្រង់ 14 អ៊ីញ និង15 អ៊ីញ Full HD មានបច្ចេកវិទ្យា NanoEdge display អេក្រង់សឹងពេញគែម ផ្តល់បទពិសោធន៍ល្អដល់អ្នកប្រើប្រាស់។ X407 ក៏អាចទ្រទ្រង់នូវបច្ចេកវិទ្យាដោះសោរដោយប្រើក្រយ៉ៅដៃ ព្រមទាំងបច្ចេកវិទ្យា ASUS Fast Chargeគឺសាកថ្មបានលឿនគឹបានដល់ទៅ 60% ត្រឹមតែ49នាទី។

X409/X509 ត្រូវបានគេស្គាល់ថាជាកុំព្យូទ័រដែលស្តើងបំផុតរបស់ASUSមានទម្ងន់ត្រឹមតែ 1.65Kg មានជម្រើសពីរពណ៌ គឺពណ៌ទឹកប្រាក់និងពណ៌ប្រផេះដែលមានតម្លៃចាប់ពី 339$ មានបំពាក់នូវអេក្រង់ពេញគែមហៅថាNanoEdge Displayផ្ទៃអេក្រង់ដល់ទៅ77.5%នៃកុំព្យូទ័រដែលSupportបច្ចេកវិទ្យា178 degree viewing angle ដែលជួយអោយបទពិសោធន៍នៃការមើលរបស់អ្នកកាន់តែធំច្បាស់ពេញភ្នែក ព្រមទាំងបច្ចេកវិទ្យា anti-glare ដែលជួយអោយពេលអ្នកប្រើប្រាស់ក្រោមពន្លឺថ្ងៃដោយគ្មានបញ្ហា។ 

X409/X509 បំពាក់ជាមួយនឹងcpu core i7 ជំនាន់ទី8 (i7-8565U) រ៉េម DDR4 ដល់ទៅ 8GB ទំហំផ្ទុកដល់ទៅ 1TB Sata ជាប្រភេទ Dual Storage អាចបន្ថែម SSD ពីក្រៅបានដល់ទៅ 512GB បំពាក់ក្រាហ្វិកដល់ទៅ MX250-2GB មានទំហំអេក្រង់ 14 អ៊ីញ និង 15 អ៊ីញ Full HD បំពាក់ជាមួយ Backlit Keyboard គឺក្តារចុចភ្លឺ ងាយស្រួលប្រើនៅតំបន់ងងឹត X409/X509 ក៏Supportនូវការបច្ចេកវិទ្យាដោះសោរតាម Finger Print ព្រមទាំងបច្ចេកវិទ្យា ASUS Fast Chargeគឺសាកថ្មបានលឿនគឹបានះដល់ទៅ60%ត្រឹមតែ49នាទី។

X412/X512 ជាកុំព្យូទ័រយួរដៃដែលមានរូបរាងស្អាតPremium ស្តើងស្រាលងាយស្រួលយកតាមខ្លួនមានទម្ងន់ត្រឹមតែ1.5Kg មានតម្លៃចាប់ពី469$ឡើងទៅ។ X412/X512 មានអេក្រង់សឹងតែពេញអេក្រង់មានទំហំអេក្រង់ 87% នៃផ្ទៃកុំព្យូទ័រ Supportបច្ចេកវិទ្យា178 degree viewing angle អេក្រង់ផ្តល់គុណភាពច្បាស់ត្រជាក់ភ្នែក ផ្តល់ជម្រើសអេក្រង់14និង15អ៊ីញ Full HD មានជម្រើស 3 ពណ៌គឺពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌ខៀវ។

ម៉ាស៊ីនកុំព្យូទ័រនេះមានកម្លាំងខ្លាំង បំពាក់ជាមួយ cpu ដល់ទៅ intel core i7 ជំនាន់ទី 8 (core i7-8565U) រ៉េម DDR4 ដល់ទៅ 8GB ទំហំផ្ទុកប្រភេទ SSD 512GB ជាប្រភេទអាចបន្ថែម SSD ពីក្រៅបានដល់ទៅ 512GB មួយដើមទៀត បំពាក់ក្រាហ្វិក MX250-2GB មានប្រពន័្ធដោះសោរសុវត្ថិភាពFingerprint រីឯក្តារចុចប្រភេទ Backlit Keyboard អាចប្រើប្រាស់បាននៅតំបន់ងងឹតខ្លាំង ថ្មមានគុណភាពល្អកាន់បានយូរហើយក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យា ASUS Fast Chargeគឺសាកថ្មបានលឿនគឹបានដល់ទៅ 60% ត្រឹមតែ49នាទី។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម