no-alternative title

បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ “ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”

នៅថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 2019 បុគ្គលិកស្ម័គ្រចិត្តចំនួន 50 នាក់របស់ក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានចូលរួមព្រឹត្តការណ៍ Samsung Employee Volunteer” ដែលគឺជាសកម្មភាពស្ម័គ្រចិត្តជាសកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ឆ្នាំនេះបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នាជាមួយនឹងក្រុមការងារ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអជ្ញាធម៍ទាំងអស់ ដែលមានវត្តមាននៅទីនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គិតត្រឹមពេលនេះ គឺមានមានរយៈពេល 4 ឆ្នាំជាប់ៗគ្នាហើយដែលកម្មវិធី“ Samsung Employee Volunteer”  បានបង្កើតឡើង ហើយឆ្នាំនេះ ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង 1000 នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។ 

តាមការបញ្ជាក់របស់ លោកស្រី នាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថា ឆ្នាំនេះ សាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ 2019 នេះ! “យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថា សាលារបស់យើងនឹងទទួលបាន ប្រព័ន្ធចម្រោះ ទឹកស្អាតបែបជីវខ្សាច់”។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សរបស់យើងក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ។

គួរបញ្ជាក់ផងដែរថាក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន 400 ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។ 

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោកក្នុងការធ្វើឱ្យ ជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែលកាន់តែពិសេសបំផុតនោះក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកតែមួយគត់ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាពក្នុងការរស់នៅជូនដល់យើងទាំងអស់គ្នា។”

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសកម្មភាពមនុស្សធម៌  សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ជាមួយនឹងចក្ខុវិស័យបែបនេះយើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបានដើម្បីជម្រុញលើកទឹកចិត្តពួកគាត់  និងឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភពលោកដែលពួកគេកំពុងរស់នៅនេះ?

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា “នាងខ្ញុំពិតជារីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំដែលបានមកចូលរួម និងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង។”

 

គួរបញ្ជាក់ផងដែរថា កម្មវិធី“ Samsung Employee Volunteer ថ្ងៃនេះ គឺពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន