no-alternative title

Smile shop និង Xiaomi រៀបចំឡើងនូវសិក្ខាសាលារួមគ្នាមួយ ស្តីពីចំណេះដឹងនៃការធ្វើអាជីវកម្មតាមអនឡាញ៏ ( E-Commerce)

កាលពី ថ្ងៃទី 06 ខែវិច្ឆកា  2019 Smile Shop ដែលជាផ្សារលក់ទំនិញតាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច បានសហការគ្នាជាមួយនិងក្រុមហ៊ុន Xiaomi បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីរួមចំណែកផ្តល់ជូននូវចំណេះដឹងថ្មីៗ ដែលទាក់ទងទៅនឹងការធ្វើអាជីវកម្មតាមអនឡាញ៏ ដែលហៅកាត់ថា (E-Commerce ) ទៅដល់សិស្ស និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកម្មវិធីនេះ គឺបានប្រារពធនៅអាគារមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា -កូរ៉េ (KOICA) ក្រោមការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតជាច្រើនរូប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រសាសន៏ស្វាគមន៏  លោក  ឃុន ហេង  ប្រធានផ្នែកអភិវឌ្ឍន៏អាជីវកម្ម នៃក្រុមហ៊ុន  Smile Shop បានថ្លែងថា  ការរៀបចំកម្មវិធីនៅថ្ងៃនេះ មានគោលចំណង ចែករំលែកចំណេះដឹងសំខាន់ៗ នៃ  E-Commerce ផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងលើប្រព័ន្ធប្រត្តិបការ  E-commerce របស់ Smile Shop ហើយសិក្ខាកាម នឹងទទួលបានចំណេះដឹងល្អៗ ក៏ដូចជាបទពិសោធន៏បន្ថែម លើការសិស្សាទ្រឹស្តីរបស់និស្សិត្យដែល ចង់ស្វែងរកការងារ រឺ អភិវឌ្ឍន៏ខ្លួននៅក្នុងវិស័យ E-Commerce នាពេលអនាគត់។ 

ក្រោយកិច្ចស្វាគម៏ លោក  Theab Sovannareth  ប្រធានផ្នែកប្រត្តិបត្តិ នៃក្រុមហ៊ុន Smile Shop បានធ្វើបទ បង្ហាញ ចែករំលែកចំណេះដឹងពីប្រវត្តិខ្លះៗ នៃ E-Commerce និង ទិដ្ធភាពទូរទៅ នៃការធ្វើអាជីវកម្មតាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច ទូរទាំងទីផ្សាពិភពលោក អាស៊ីអាគ្នេយ៏ ជាពិសេស ការចាប់ផ្តើមទីផ្សា E-Commerce នៅប្រទេសកម្ពុជា ។ លោក ក៏បញ្ជាក់ផងដែរ អំពី បទពិសោធន៏ប្រព័ន្ធប្រត្តិបត្តការ ( Platform)  E-commerce របស់ Smile Shop ដែលទទួលការគាំទ្រ យ៉ាងច្រើន ពីអតិថិជនជាតិ និងអន្តរជាតិ ដោយសារ ប្រព័ន្ធប្រត្តិបត្តការរបស់ Smile Shop មានលក្ខណ:សាមញ្ញងាយស្រួលយល់ចំពោះតំណើរការបញ្ជារទិញ ។ 

ជាមួយគ្នានេះផងដែរ លោក Peaker Goa នាយកប្រិតិ្តបត្ត Xiaomi ប្រចំាទីផ្សាកម្ពុជា បានគូសបញ្ជាក់ ប្រវត្តិត្រូសៗ ពីក្រុមហ៊ុន  Xiaomi  ក៏ដូចជា ភាពជោគជ័យខ្លាំងលើការប្រគួតប្រជែងទីផ្សាទូរស័ព្ទដៃលើទូរទាំងពិភពលោក ។ កក្តារតម្លៃ ជាមួយគុណភាពនៃផលិត និងការផ្សព្វផ្សាយ Online  ការដាក់រាយតាម Online store , បានធ្វើអោយ  Xiaomi ជោគជ័យយ៉ាងខ្លាំង នេះបើតាមការគូសបញ្ជាក់ ពីលោក  Peaker Goa  ។  

ជាការកត់សម្គាល់ , សិក្ខាកាម សិស្ស និសិ្សត សាស្រ្តាចារ្យ ដែលបានចូររួម សិក្ខាសាលាបានសម្តែងការត្រេកអរ យ៉ាងខ្លាំង ក្នុងបរិយាកាសរីករាយ ចំពោះការទទួលបានចំនេះដឹង ថ្មីៗ បទពិសោធន៏ល្ៗ ពីការរៀបចំសិក្ខាសាលានេះ។ គួរបញ្ជាក់ផងដែរ Smile Shop ជាផ្សារលក់ទំនិញតាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច ឈានមុខគេក្នុង ប្រទេសកម្ពុជា ជាមួយទំនិញរាប់ម៉ឺនប្រភេទ៕ សម្រាប់ពត៏មានលម្អិត សូមចុច តំណរលីងខាងក្រោម  http://onelink.to/pqj8has 

 

 Smile Shop ៖ Your Trust online Shopping in Cambodia 

 Xiaomi ៖  Honest Price with Amazing Product  

 

  

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន