no-alternative title

AWS Cambodia និង COMMSCOPE ចាប់ដៃគ្នារៀបចំកម្មវិធី COMMSCOPE ImVision Products Refreshment And Appreciation Dinner

កាលពីទី 07 ខែ វិច្ឆិកា ឆ្នាំ 2019 នៅសណ្ឋាគារ Le President ក្រុមហ៊ុន AWS CAMBODIA ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរបស់ផលិតផល COMMSCOPE នៅក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន COMMSCOPE ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផលិតផលប្រពន្ធ័ ណែតវើក (IT Network Infrastructure)  នឹង Data Centers Infrastructure  Solutions ដើម្បីរៀបចំ កម្មវិធីស្តីពី COMMSCOPE Products Refreshment ក៏ដូចជាការថ្លែងអំណរគុណ នឹងការជួបជុំដៃគូ ពាណិជ្ជកម្មរបស់ខ្លួន កម្មវិធីនេះក៏មានការចូលរួមពីសំណាក់នាយកក្រុមហ៊ុន អ្នកជំនាញបច្ចេកទេសជាច្រើនមកពីស្ថាប័នធំៗមួយចំនួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អ៊ឹង  វេងស៊ីន ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា ”តាមរយៈការពង្រីកអាជីវកម្ម និងយុទ្ធសាស្រ្ដទីផ្សារបានធ្វើឲ្យការលក់របស់ក្រុមហ៊ុនកើនទ្បើងគួរអោយកត់សម្គាល់។ កត្តាទាំងអស់នេះ ជោគជ័យទៅបានគឺ ដោយសារ ការចូលរួមចំណែក និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ក្រុមហ៊ុនដែលជាដៃគូអាជីវកម្ម និង អតិថិជនអ្នកប្រើប្រាស់ផ្ទាល់។

លោកក៏បានបន្ថែមថា រាល់ការទិញផលិតផល COMMSCOPE ទាំងអស់សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter)ដើម្បីទទួលបានផលិតផលសុទ្ធ  និងមានការធានាយ៉ាងច្បាស់លាស់ពីខាងរោងចក្រ។ ចំពោះពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់វេបសាយ www.awscambodia.com 

លោក Nguyen Huy Hoang ជាប្រធានបច្ចេកទេសរបស់ក្រុមហ៊ុន COMMSCOPE ប្រចាំឥណ្ឌូចិន បានធ្វើបទបង្ហាញជាមួយប្រធានបទស្តីអំពី "COMMSCOPE ImVision Solution or AIM (Automated Infrastructure Management)" ដែលជាប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រង SERVERS ឬក៏ DATA CENTERS របស់អតិថិជន។ AIM នឹងផ្តល់ភាពងាយស្រួលក្នុងការ គ្រប់គ្រងប្រព័ន្ធទិន្និន័យ របស់ ក្រុមហ៊ុនអាជីវកម្ម ធានាគារ និង ស្ថាបន័នានា ដែលមានប្រសិទ្ធិភាពខ្ពស់ ដោយអ្នកអាចគ្រាន់តែ បញ្ជារពីផ្ទះ ឬ កន្លែងណាក៏បានឲ្យតែមាន សេវា internet។ 

លោកបានបន្តថា AIM មានសមត្ថភាពយ៉ាងច្រើនដូចជាៈ Automatic Detection the insertion and removal of cords, API for Integrations with other systems, Management and real-time monitoring of connectivity changes, Network Device Discovery and their location information  នៅក្នុង Sever ឬក៏ Data Center របស់អ្នក។

លោកថែមទាំងបន្តទៀតថា “យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់ COMMSCOPE និងបង្កើននិរន្តភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានារយៈពេល 25 ឆ្នាំ ថា ផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងនិង ការផ្តល់ជូននូវសេវាកម្ម ក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង”។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ www.commscope.com រឺទាក់ទងមកកាន់លេខ 078 753 444 /078 773 444។

AWS Cambodia គឺជាក្រុមហ៊ុន ឈានមុខគេខាងផ្នែកចែកចាយផលិតផលបណ្តាញទូរគមនាគម៍ព័ត៌មានវិទ្យានិង ប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ នៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាក្រុមហ៊ុនដែលចែកចាយផលិតផល ល្បីៗនៅលើពិភពលោក ដូចជា Commscope (AMP, Krone, Systimax), Alantek, Ruckus Networks, Cisco, Zycoo (IP Telephony), D-Link, ISA, Epson, Socomec, Maken,  Brady, Fluke Networks, Austin Hughes, Acer, Printronix,  Honeywell Security & Fire Solutions), MikroTik, Linkyfi, Senor, GST, Suprema, Bullguard, Redetec- Fire Protection Solution និង ផលិតផលជាច្រើនទៀត។

សំរាប់ពត៌មានបន្ថែមសូមចូលទៅកាន់ www.awscambodia.com 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន