នៅថ្ងៃទី 20 ខែមករា ឆ្នាំ 2020 ខាងមុខនេះ CMPA (Certified Master Photographer Alliance) នឹងមានរៀបចំផ្តល់ជូននូវសិក្ខាសាលាជំនាញថតរូបជាន់ខ្ពស់មួយដែលមានឈ្មោះថា “The Fantastic 3 Workshop” ដែលពិធីនឹងប្រព្រឹត្តិនៅក្នុងទីក្រុងភ្នំពេញ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ្ 2020 ខាងមុខនេះ។
ជាមួយនឹងការចូលរួមនៅក្នុងសិក្ខាសាលានេះ លោកអ្នក នឹងបានជួបផ្ទាល់ជាមួយនឹងអ្នកជំនាញខាងវិស័យថតរូបដ៏ល្បីៗទាំង៣ដែលមកពី Professional Masterclass Training ដែលរួមមានដូចជា លោក KEDA.Z FENG លោក NIK PEKRIDIS និងលោក JOHNSON WEE។
តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា THE FANTASTIC 3 គឺជាកម្មវិធីសិក្ខាសាលាថ្មីមួយ ដែលនឹងផ្តល់ឱកាសជូនយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យ Videography & Photography បានបង្ហាញពីទេពកោសល្យនិងបញ្ចេញស្នាដៃរបស់ខ្លួនឲ្យកាន់តែអស្ចារ្យ ។ លើសពីនេះ នីមុនមកដល់ប្រទេសកម្ពុជា THE FANTASTIC 3 ត្រូវបានគេចាត់ទុកថា គឺជាកម្មវិធីលំដាប់អន្តរជាតិត្រូវបានប្រព្រឹត្តិឡើងនៅប្រទេសជាច្រើនជុំវិញពិភពលោករួចមកហើយផងដែរ។
នៅក្នុងរយៈពេល 3 ថ្ងៃនេះ លោកអ្នកចូលរួមនឹងទទួលបានចំណេះនិងជំនាញច្បាស់លាស់ពីការថតរូប កែរូប និងទ្រឹស្តីឬ គោលគំនិត បច្ចេកទេសល្អៗដោយការជជែកផ្ទាល់ជាមួយអ្នកបណ្តុះបណ្តាល។ លើសពីអ្នកអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីរការបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីនេះ។
សម្រាប់ការចុះឈ្មោះ http://register.cmpacambodia.com
តម្លៃត្រឹម $670 សម្រាប់ការចុះឈ្មោះក្នុងខែវិច្ឆិកា
តម្លៃពេញ $770 (ចំនួនមានកំណត់)
Video: https://www.facebook.com/cmpacambodia/videos/638525390015012/