no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

MSI ប្រចាំនៅកម្ពុជា បានបញ្ចេញនូវកុំព្យូទ័រយួរដៃហ្គេមស៊េរីថ្មី Alpha 15 ដែលប្រើប្រាស់នូវក្រាហ្វិកកាតថ្មី AMD Radeon ដំបូងបំផុត

ថ្ងៃនេះ ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បានបង្ហាញចេញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីរបស់ខ្លួនថ្មីមួយទៀតហើយ ដែមានឈ្មោះថា Alpha 15។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីចុងក្រោយបំផុតនេះ គឺត្រូវបានក្រុមហ៊ុន សម្រេចប្រើប្រាស់នូវក្រាហ្វិកកាតថ្មី គឺ AMD Radeon RX 5500M ដែលនេះ គឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុត ដែលមានអនុភាពខ្លាំងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

 

no-alternative title

ជាមួយនឹងវត្តមាននៃម៉ាស៊ីនថ្មីនេះ ក្រុមហ៊ុន MSI ក៏ធ្វើការបង្កើតនូវក្រុម Category និងឡូហ្គោថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។ ឡូហ្គោថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺតំណាងអោយភាពខ្លាំងក្លា ភាពច្នៃប្រឌិត និងភាពរុងរឿងបំផុត។ ក្រុមហ៊ុន MSI បានហៅឈ្មោះកុំព្យូទ័រថ្មីនេះថា “Alpha”។

សូមជំរាបថា កន្លងមក សម្រាប់កុំព្យូទ័រលេងហ្គេម MSI គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើនរួចជាស្រេចមកហើយ ដែលមានដូចជា ប្រព័ន្ធត្រជាក់ cooling system, per-key RGB keyboard, Giant Speaker, High-Res audio និងជាច្រើនថែមទៀតផង។ ប៉ុន្តែសម្រាប់ Alpha 15 ថ្មីនេះ គឺរឹតតែខ្លាំងជាងមុនៗ។ អ្នកលេងហ្គេមជាច្រើន ដែលបានធ្វើការកម្ម៉ង់ទិញកុំព្យូទ័រ Alpha 15 នេះ នឹងទទួលបាននូវភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុត នេះបើតាមការបញ្ជាក់ពី MSI។

 

នៅពេលនេះ ក្រុមហ៊ុន MSI ធ្វើការប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្លាំងក្លាតាមរយៈវត្តមាននៃ Alpha 15 នេះដោយសារតែវាមានភ្ជាប់ជាមួយនឹង Hardware ខ្លាំងក្លាជាងមុខ។ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត AMD Radeon RX 5500M នេះ ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 7nm ដំបូងបំផុត និង Ryzen 7 processor បានធ្វើអោយកុំព្យូទ័រ Alpha 15 នេះប្រើប្រាស់នូវ triple-digit framerates ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រាហ្វិកកាតនេះ គឺមានការពង្រឹងសមត្ថភាពទៅលើម៉ាស៊ីនកុំព្យូទ័រនេះ កាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យាថ្មី AMD FidelityFX technology។

 

កុំព្យូទ័រ ALPHA 15 ថ្មីនេះ មានអេក្រង់ 15.6” 144Hz Radeon FreeSync ហើយអ្នកលេងហ្គេមជាច្រើននឹងរីករាយជាមួយនឹងការដំណើរការនៃម៉ាស៊ីនយ៉ាងរលូន ជាពិសេសសម្រាប់ការលេងហ្គេមជាច្រើនដូចជា CS:GO, Dota 2, Overwatch និងជាច្រើន គឺគ្មានបញ្ហានោះទេ។ បន្ថែមពីលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Cooler Boost 5 ផ្តាច់មុខមកជាមួយផងដែរ។ នៅលើម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ 7-heatpipe cooling module ដែលបានធ្វើការឌីស្សាញសារជាថ្មីសម្រាប់គ្រប់គ្រងទៅលើ Hardware ថ្មីនេះ។ សម្រាប់ការប្រកួតប្រជែងនៅលើហ្គេមជាច្រើន គឺអាចអោយពួកគេឡើងទៅដល់កម្រិតកំពូលបានដោយគ្មានបារម្ភពីម៉ាស៊ីនឆាប់ក្តៅនោះទេ។

 

បើនិយាយអំពីប្រព័ន្ធសំឡេងរបស់កុំព្យូទ័រនេះ គឺពិរោះខ្លាំងក្លាមែនទែន។ កុំព្យូទ័រ Alpha 15 នេះ គឺមានភ្ជាប់ជាមួយនឹង Giant Speaker ដែលលឺខ្លាំងជាងមុន 5 ដងហើយវាមានទ្រទ្រង់នូវប្រព័ន្ធ Hi-Res Audio ថែមទៀត។ ជាមួយនឹងការបញ្ចេញនូវវត្តមាននៃម៉ាកយីហោថ្មី Alpha series នេះ គឺក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន AMD ដើម្បីផ្តល់ជូននូវភាពអស្ចារ្យជានិច្ចសម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម