no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

MSI នឹងបង្ហាញនូវកុំព្យូទ័រថ្មីៗជាច្រើន នៅក្នុងព្រឹតិ្តការណ៍ Canon PhotoMarathon 2019 នៅថ្ងៃទី 08 ខែធ្នូ

គិតមកដល់ឆ្នាំនេះ គឺជាឆ្នាំទី 9 ហើយ ដែលក្រុមហ៊ុន i-Qlick បានរៀបចំអោយមាននូវការប្រកួតថតរូប Canon PhotoMarathon នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ នៅក្នុងរយៈពេលចំនួន 8 ឆ្នាំកន្លងមកនេះ ឃើញថា បេក្ខជន និងបក្ខនារី ដែលបានចុះឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺមានការយល់ដឹងកាន់តែច្រើនស្តីពីបទពិសោធន៍ និងគំនិតច្នៃប្រឌិតនៃការផលិតរូបភាពរបស់ខ្លួន តាមប្រធានបទ ដែលក្រុមហ៊ុន ក៏ដូចជាគណៈកម្មការ ដែលបានដាក់មក។  

 

no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន i-Qlick បានអោយដឹងថា នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន នឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៍ការប្រកួត Canon PhotoMarathon លើកទី 9 នៅសាលាតិចណូ ដោយមានការរំពឹងថា នឹងមានការចូលពីសំណាក់បេក្ខជនចំនួនជាង 1000 ពាន់នាក់  មកចូលរួមបង្ហាញថ្វីដៃ នឹងគំនិតច្នៃប្រឌិតរបស់ខ្លួន ពីព្រោះថា ឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ដោយសារតែក្រុមហ៊ុន បាននាំមកនូវព្រឹត្តិការណ៍ថ្មីៗ ប្លែកៗ ដែលមានភាពសំបូរបែប និងផ្តល់ចំណេះដឹង និងបទពិសោធន៍កាន់តែពិសេសជាងមុនសំរាប់ភ្ញៀវទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។  

សូមជំរាបផងដែរថា ឆ្នាំនេះ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់កំពូលរបស់តៃវ៉ាន់ ក៏នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Canon PhotoMarathon 2019 នេះផងដែរ។ នៅថ្ងៃនោះ ក្រុមហ៊ុន MSI បានបញ្ជាក់ថា ខ្លួននឹងដាក់តាំងបង្ហាញនូវផលិតផលកុំព្យូទ័រយួដៃថ្មីៗជាច្រើន សម្រាប់ប្រិយមិត្តដែលបានចូលរួមនៅក្នុងការប្រកួតនេះ បានធ្វើតេស្ត៍សាកល្បង និងស្វែងយល់នូវបទពិសោធន៌ថ្មីៗ ដែលកំពុងតែវិវត្តន៍ពេលថ្មីៗនេះផងដែរ។ សូមចូលរួមទស្សនាទាំងអស់គ្នា!

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម