no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន realme 5 មានជម្រើសច្រើន សម្រាប់យុវវ័យ ដែលចូលចិត្តលេងស្ទីលឃ្យូតៗ

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបហើយថា ស្មាតហ្វូន realme ដែលទើបតែសម្ភោធថ្មីៗកន្លងទៅនេះ ទទួលបានការគាំទ្រ ឡើងកក្រើកទីផ្សារជាពិសេសសំរាប់អ្នកចូលចិត្តបច្ចេកវិទ្យា ទំនើបថ្មីៗ។ ហ្វេនដែលស្រលាញ់ស្មាតហ្វូន realme ពេញចិត្តពេញថ្លើមមែនទែនទាំងរូបរាងនៅលើតួខ្លួន realme5 និង realme5Pro។ អ្វីដែលបង្កអោយមានភាពចាប់អារម្មណ៌ខ្លាំងនោះគឺ ដោយសារតែ ម៉ូឌែល realme 5 Pro មានលក្ខណៈសម្បត្តិល្អ បន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ  4 គ្រាប់ និង បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge ជំនាន់ 3.0 បន្ថែមទៀតផង។ 

 

no-alternative title

ចំនែក realme 5 វិញក៏មិនអន់ដែរ ព្រោះមិនត្រឹមតែជាស្មាតហ្វូនដែលមានតំលៃសមរម្យ និង ញាក់សាច់នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជានោះទេ តែវាមានលក្ខណៈសម្បត្តិពេញទំហឹង ទាំងបន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ៤គ្រាប់ និង កាន់តែពិសេសនោះ គឺវាមានទំហំថ្មធំដល់ទៅ 5000mAh ។ សូមក្រលេកមើល៖ 

ផ្នែកកាមេរ៉ា

realme 5 បាននាំយកមកជាមួយនឹងកាមេរ៉ាក្រោយ៤គ្រាប់ មកបំពាក់លើស្មាតហ្វូនដែលមានតំលៃសមរម្យ មិនខ្លាចនឹងចំណាយលុយទិញឡើយ។ កាមេរ៉ាខាងក្រោយនេះមានដូចជា កាមេរ៉ាទី 1 ទំហំ 12MP ជាកាមេរ៉ាគោល កម្រិត f/1.8 កាមេរ៉ាទី2 សំរាប់ថតរូបទូលាយ Ultra-wide Angle ថតបាន 119 ដឺក្រេ, កាមេរ៉ាទី 3 សំរាប់ថតរូបជិត ក្នុងចំងាយ 4 សង់ទីម៉ែត្រ និង កាមេរ៉ាចុងក្រោយសំរាប់គណនាជំរៅរូបភាពអោយកាន់តែលេចធ្លោពេលថតរូបបែប Portrait ដ៏ពេញនិយម។ កាមេរ៉ាគោលរបស់ realme5 នេះមានសមត្ថភាពជួយទប់លំនឹងរូបភាព ចំណែកកាមេរ៉ាថតរូបប្លង់ទូលាយអាច   អោយលោកអ្នក ចាប់យករូបភាពកាន់តែធំជាងមុន មិនអោយដាច់គែមសងខាងដូចពេលមុនទៀតឡើយ។ ចំណែកកាមេរ៉ា Macro វិញប្រើដើម្បីថតរូបជិត ស័ក្កសមនៅពេលដែលលោកអ្នក ចង់ផ្តិតយករូបភាពដែលតូច និង កៀក  ជិតខ្លាំង។ លោកអ្នកក៏អាចថតរូបភាពពេលងងឹតបានដែរ ដោយមុខងារ Nightscape និង Chroma Boost ដែលអាចអោយលោកអ្នកថតរូបភាពបានក្នុងកំរិត 4K បានដល់ 30fps និង កំរិត 240fps សំរាប់វីដេអូយឺត slow-motion ក្នុងគុណភាពកំរិត 720p។  ចំណែកកាមេរ៉ាមុខ សំរាប់ថតរូប selfie ទំហំ 13MP ដែលមានរាងជាស្ទាយដំណក់ទឹកឡើង Cute វិញ គឺស្ថិតនៅលើអេក្រង់ខាងមុខ មើលទៅកាលីបមែនទែន។ កាមេរ៉ានេះជាប្រភេទ AI ដែលអាចជួយកែខៃសំរស់លោកអ្នកកាន់ស្អាតផងដែរ។

សមត្ថភាពដំណើរការ

realme 5 បំពាក់ដោយបន្ទះឈីបប្រតិបត្តិការ Qualcomm Snapdragon 665 ដែលទើបតែប្រកាសថ្មីៗនេះ។ សូមបញ្ជាក់ថាបន្ទះឈីប Qualcomm ជំនាន់ទី 3 AI Engine គឺជាអង្គហេតុដែលធ្វើអោយ SD 665 នេះអាចផ្តល់ជូននូវការបញ្ចេញរូបភាពបានកាន់តែច្បាស់ ជាមួយនិងដំណើរការកាមេរ៉ាកាន់តែរលូន។ 

ទំហំថ្ម

ស្មាតហ្វូន realme 5 មកជាមួយទំហំថ្មធំរហូតដល់ 5000mAh តែមិនមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿននោះទេ។ ប៉ុន្តែតាមដឹងអ្វីដែលក្រុមហ៊ុន realme ធ្លាប់បានបញ្ចាក់គឺថា ស្មាតហ្វូននេះអាចធន់នឹងការឡើងកម្តៅរហូតដល់ 49 ម៉ោងនៅលើការសន្ទនាគ្នា  ហើយ 12 ម៉ោងសំរាប់ការមើលវីដេអូលើ YouTube និង 156 ម៉ោងសំរាប់ស្តាប់ចំរៀងតាមកាសត្រចៀកផងដែរ។ យោងតាមការប្រើប្រាស់របស់យើងខ្ញុំផ្ទាល់  បានឲ្យដឹងថាវាអាចប្រើបានរហូតដល់2ថ្ងៃក្នុងលក្ខខណ្ឌប្រើប្រាស់ល្អគួរសម តែក្នុងការប្រើប្រាស់ច្រើនរាប់បញ្ចូលទាំងការលេងហ្គេម PUBG និង កិច្ចសន្ទនាយូរជាងនេះ យើងអាចប្រើប្រាស់បានត្រឹម មួយថ្ងៃពេញប៉ុណ្ណោះ ដែលនេះគឺជារឿងល្អមួយដែលធ្វើឲ្យហ្វេនៗមិនចាំបាច់ពិចារណាយូរឡើយ ក្នុងការជាវវាយកទៅធ្វើជាសំណព្វចិត្តឆ្នាំថ្មី។ 

សរុបសេចក្តីមកឃើញថា ស្មាតហ្វូន realme5 ជាជំរើសស្មាតហ្វូនមួយដែលអាចអោយលោកអ្នក រីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបល្អ ទាំងកាមេរ៉ា 4 គ្រាប់ ទំហំថ្មធំ 5000mAh និង បន្ទះឈីបប្រតិបត្តិការល្អ ដោយមិនចាំបាច់ចំណាយច្រើននោះឡើយ។ អ្វីដែលកាន់តែពិសេសនៅពេលនេះ គឺ realme5 មានមួយប្រភេទ ទៀត (Option ថ្មី) ដែលមានទំហំ 3GB + 64GB ROM លក់ក្នុងតំលៃត្រឹមតែ 159$ តែប៉ុណ្ណោះ ដែលអតិថិជនអាចរកទិញបានចាប់ពីថ្ងៃទី 6 ខែធ្នូ 2019 នេះតទៅ។ ចំពោះលក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នាទាំងអស់ទៅហ្នឹង realme5 Option ដើមដដែល។ ដូច្នេះចាំអង្កាល់ទៀត ចង់ក្លាយជាម្ចាស់ស្មាតហ្វូន តំលៃត្រឹមតែ 159$ សមត្ថភាពអែមៗបែបនេះ គឺជារឿងដែលល្អបំផុតសំរាប់អ្នកគ្រប់គ្នាហើយ ហេហេហេ ៕ 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម