no-alternative title

តោះនាំគ្នាទស្សនាកាមេរ៉ាស្មាតហ្វូនកំពូលៗប្រចាំឆ្នាំ 2019 ទាំងអស់គ្នា តើមួយណាអ្នកគិតថាល្អ សក្តិសមជាជម្រើសរបស់អ្នក?

ឆ្នាំនេះពិតខុសប្លែកពីឆ្នាំណាៗទាំងអស់ ដោយក្រុមហ៊ុនផលិតទូរស័ព្ទជុំវិញពិភពលោក ទាំងធំទាំងតូច កំពុងប្រជែងសម្រុកបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ជាពិសេសគឺគុណភាពនិងចំនួនកាមេរ៉ាខាងក្រោយច្រើនរបស់ស្មាតហ្វូនស៊េរីលំដាប់កំពូលៗតែម្តង ដើម្បីបំពេញនូវតម្រូវការអ្នកប្រើប្រាស់ដូចខាងក្រោមនេះ៖ 

OPPO Reno10x Zoom RAM 12GB ៖ បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ Zoom បាន60ដង របស់ក្រុមហ៊ុន OPPO ដែលបំពាក់លើស្មាតហ្វូនថ្នាក់ខ្ពស់របស់ខ្លួនគឺ Reno 10x Zoom 12GB Special Edition មានសមត្ថភាព ផ្តិតយកទិដ្ឋភាព ឫវត្ថុ ឆ្ងាយៗដែលមិនអាចមើលឃើញដោយភ្នែកទទេ បានកាន់តែច្បាស់។ OPPO Reno 10x Zoom 12GB Special Edition មានកាមេរ៉ាក្រោយ3គ្រាប់ ដូច iPhone 11 Pro Max និង Galaxy S10 Plus ដែរ ប៉ុន្តែ វាមានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា កាត់បន្ថយគ្រាប់ Noise (ចំណុចអុចតូចៗ) និងបច្ចេកវិទ្យា HDR និង មុខងារ Ultra Night Mode 2.0  អាចថតពេលយប់បានយ៉ាងច្បាស់ស្អាតល្អ ទាំងរូបភាពសន្លឹក និងវីដេអូ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាមេរ៉ាទី 2 ទំហំ 8MP អាចពង្រីកមុំ បានកាន់តែទូលាយរហូតដល់ទៅ 120° (wide-angle)។ កាមេរ៉ាទី3 ទំហំ 13MP បំពាក់មកនូវបច្ចេកវិទ្យា 10x hybrid zoom ដែលអមមកជាមួយនឹងបច្ចេកវិទ្យា 60x Digital Zoom អាចថត Zoom បានប្រវែងវែង និងច្បាស់ល្អ។ ជាពិសេស វាភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS មួយគូ អាចធ្វើការថតរូបភាព រឺ វីដេអូក្នុងស្ថានភាពរង្គើខ្លាំង នៅតែស្អាត នៅតែច្បាស់ និងមានលំនឹងល្អ។ ក្រុមហ៊ុន OPPO លក់ចេញ Reno 10x Zoom 12GB Special Edition មានរ៉េមទំហំយក្ស 12GB លើកដំបូង ក្នុងតម្លៃ $899 តែប៉ុណ្ណោះ ក្នុងគោលដៅក្តោបយក ទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់។ 

iPhone 11 Pro Max: ជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលទើបតែប្រកាសបង្ហាញចេញជាផ្លូវការ កាលពីខែកញ្ញាកន្លងទៅនេះ។ លើកនេះ iPhone 11 Pro Max មានកាមេរ៉ាក្រោយលោតឡើងដល់ទៅ 3 គ្រាប់ មានទំហំ 12MP ប៉ុនគ្នាទាំងអស់។ 12MP wide Len ជាគ្រាប់កាមេរ៉ាគោល, 12MP Telephoto ជាកាមេរ៉ាសម្រាប់ថតហ្សូម និង 12MP ចុងក្រោយជា ultra-wide Len។ កាមេរ៉ាទាំងបីគ្រាប់ខាងក្រោយនេះ អាចធ្វើការថតរូបបានលឿនល្អ ច្បាស់ល្អ និងអាចថតវីដេអូបានដល់កម្រិត 4K 60 fps ផងដែរ។ តម្លៃរបស់ iPhone 11 Pro Max គឺលោតខ្ពស់ជាងគេ ចាប់ពី $1100 សម្រាប់តម្លៃគ្មានធានា និងខ្ទង់ $1300។ 

 

Samsung Galaxy S10 Plus ៖ គឺជាកំពូលស្មាតហ្វូនដែលមាន តម្លៃបច្ចុប្បន្នខ្ទង់ $909 បានបង្ហាញវត្តមាននាដើមឆ្នាំ 2019 និងបានបំពាក់មកនូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ កាមេរ៉ាទីមួយមានទំហំ 12MP អាចថតប្លង់ទូលាយធម្មតា កាមេរ៉ាទីពីរ មានទំហំ 12MP អាចថតរូប Zoom (Telephoto) និងកាមេរ៉ាទីបី មានទំហំ 16 PM សម្រាប់ថតប្លង់ទូលាយ ultra-wide រហូតដល់ទៅ 123 ដឺក្រេ។ សម្រាប់ការថតវីដេអូវិញ S10 Plus អាចថតបានកម្រិត 4K UHD 60 fps ថែមទាំងមានមុខងារទប់រំញ័រ “super steady video” ទៀតផង។

Huawei P30 Pro៖  មានកាមេរ៉ាក្រោយ 4 គ្រាប់ មានកាមេរ៉ាមេទំហំ 40MP កាមេរ៉ាបន្ទាប់ មានទំហំ 20 MP អាចថតរូបប្លង់ទូលាយ ពង្រីកមុំបាន 120° (wide-angle)។ កាមេរ៉ាទីបីមានទំហំ 8MP ជាលេន Telephoto Periscope Zoom (5x) មានកម្រិត Aperture f/3.4 ជាមួយសមាមាត្រប្រវែងបាន 125mm និងមានមុខងារ OIS ដែលជួយអោយគុណភាព រូបភាពនៅល្អដដែល។ កាមេរ៉ាទីបីនេះ បំពាក់នូវបច្ចេកវិទ្យា Hybrid Zoom 5x និង Digital Zoom បាន 50 ដង និងកាមេរ៉ាគ្រាប់ទីបួនជា TOF កាមេរ៉ាជំនួយក្នុងការថតនៅកន្លែងងងឹត។ Huawei P30 Pro ត្រូវបានលក់ចេញក្នុងតម្លៃ 899$ ។

 

សរុបមក នៅក្នុងចំណោមកាមេរ៉ាក្រោយរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ទាំង 4 ខាងលើនេះ គឺមានចំណុចលេចធ្លោរៀងៗខ្លួន ដូចជា OPPO Reno10x Zoom RAM 12GB មានទំហំកាមេរ៉ាមេ 48MP, និង កាមេរ៉ា Zoom បានវែងជាមួយនឹង Digital Zoom 60x និង Hybrid Zoom 10x។ រីឯ iPhone 11 Pro Max អាចធ្វើការបានលឿន និងច្បាស់ល្អ គ្រាន់តែបច្ចេក វិទ្យាទំនើបៗបន្ថែមបន្តិច។ ចំណែកឯ Samsung Galaxy S10 Plus គឺមានសមត្ថភាពខាងថតរូបប្លង់ទូលាយបានធំជាងគេ អាចពង្រីកមុំបានរហូតដល់ទៅ 123 ដឺក្រេ។ សម្រាប់ Huawei P30 Pro ក៏មានចំនុចលេចរបស់វាផងដែរ គឺ ទំហំនៃកាមេរ៉ាសម្រាប់ថតរូបប្លង់ទូលាយធំជាងគេ គឺទំហំ 20MP មានសមត្ថភាពអាចថតវីដេអូបានត្រឹម 4K 30 fps  ខណៈ 3 ម៉ូឌែលផ្សេងទៀតខាងលើថតបានដល់ទៅ 4K 60 fps ។

ដូច្នេះសម្រាប់ប្រិយមិត្តអ្នកអាន ដែលមានបំណងចង់ទិញ ស្មាតហ្វូនថ្នាក់ខ្ពស់ផ្តោតទៅលើ សមត្ថភាពកាមេរ៉ាដូចជា Galaxy S10 Plus, Reno10x Zoom RAM 12GB, P30 Pro និង iPhone 11 Pro Max ប្រាកដជាអាចធ្វើការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវជាក់ជាមិនខានឡើយ ដោយផ្អែកលើ ខ្ទង់តម្លៃ និង សមត្ថភាពកាមេរ៉ាក្រោយ របស់ស្មាតហ្វូននីមួយៗតាមការគួរ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន