no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន SPARK 3 Pro ត្រូវបានក្រុមហ៊ុន Tecno លក់បញ្ចុះតម្លៃត្រឹម 109 ដុល្លាប៉ុណ្ណោះ និងមានថែមកាបូបធំមួយទៀតផង

SPARK 3 Pro ដែលជាស្មាតហ្វូនស៊េរីថ្មីដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ និងមានរូបរាងស្រស់ស្អាតទាក់ទាញ និងល្អក្នុងការប្រើប្រាស់ជាទីបំផុតនោះ ត្រូវបានក្រុមហ៊ុន Tecno លក់បញ្ចុះតម្លៃត្រឹម 109 ដុល្លាប៉ុណ្ណោះចាប់ពីថ្ងៃនេះតទៅ។  ស្មាតហ្វូន ភ្ជាប់ជាមួយនឹងអេក្រង់ទំហំធំដល់ទៅ 6.2 អ៊ីង ដែលមានសមាមាត្រល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួលក្នុងងការទស្សនា និងពណ៌ច្បាស់ មិនអោយលោកអ្នកមានភាពរោយភ្នែកនោះទេ។ ការរចនាជាមួយនឹងអេក្រង់ពេញភ្នែក ទំហំធំគ្មានគែមនេះផ្តល់នូវការកម្សាន្តយ៉ាងអស្ចារ្យបំផុត ហើយវាពិតជាមានទំហំធំងាយស្រួលសម្រាប់ការកម្សាន្ត ការមើលវីដេអូ និងការឆែកអ៊ីនធឺណិតជាដើម។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺផលិតឡើងពីគ្រីស្តាល់ភ្លឺច្បាស់ចែងចាំងទាន់សម័យបំផុត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងកញ្ចក់ប៉ូលាយ៉ាងស្រស់ស្អាតបែបលក្ខណៈសិល្បៈផ្តល់នូវអារម្មណ៍រំភើបជានិច្ចនៅពេលដែលបានចាប់កាន់ស្មាតហ្វូននេះនៅក្នុងដៃ។ 

 

no-alternative title

ស្មាតហ្វូន SPARK 3 Pro បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃទំនើបស៊េរីថ្មី និងដំណើរការរូបភាពយ៉ាងល្អឥតខ្ចោះ។ រូបភាពដែលថតដោយកាមេរ៉ាស្មាតហ្វូន SPARK 3 Pro កាន់តែមានពន្លឺភ្លឺច្បាស់ និងល្អជាងមុន។ សម្រាប់ Lens របស់កាមេរ៉ានេះមានសមត្ថភាពក្នុងការថតរូបភាពនៅកន្លែងដែលមានពន្លឺតិចអោយមើលទៅស្រស់ស្អាតបំផុត និងទាក់ទាញថែមទៀត។

កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះមានទំហំ 13MP+2MP ដែលអាចចាប់យករូបភាពយ៉ាងល្អគ្រប់ពេលវេលា ហើយវាពិសេសនោះ វាក៏អាចធ្វើការថតរូបភាពដែលមានផ្ទៃខាងក្រោយព្រាលបានយ៉ាងល្អឥតខ្ចោះថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញបំពាក់នូវបច្ចេកវិទ្យា AI សម្រាប់ធ្វើអោយសម្រស់របស់អ្នកស្អាតបែបធម្មជាតិទៅតាមវ័យ សម្បុរស្បែក ឬប្រភេទស្បែករបស់អ្នកថែមទៀត។ រូបភាពដែលថតដោយកាមេរ៉ា SPARK 3 PRO នេះនឹងលេចធ្លោជានិច្ច។ កាមេរ៉ារបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងមុខងារ AI HDR, Sports Mode, AI Beauty, Portrait Mode, Bokeh Effect On, Low Light Mode និងជាច្រើនទៀត។

ស្មាតហ្វូន SPARK 3 Pro ដំណើរការនូវបច្ចេកវិទ្យា 4G LTE ដែលអនុញ្ញាតអោយអ្នកដំណើរការកម្មវិធីជាច្រើនជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ ហើយសេវាអ៊ីនធឺណិតវិញគឺមិនមានភាពរអាក់រអួលនោះទេ។ អ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកកាន់តែលឿនជាងមុនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត។ ស្មាតហ្វូន SPARK 3 PRO ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដោះសោរតាមផ្ទៃមុខកាន់តែលឿនថែមទៀតដោយអ្នកគ្រាន់តែសម្លឹងមើលទៅកាន់ស្មាតហ្វូនរបស់អ្នកនោះ វានឹងធ្វើការដោះសោរដោយស្វ័យប្រវត្តិតែម្តង។

វាពិតជាមានសុវត្ថិភាពខ្ពស់មែនទែនជាមួយនឹងបច្ចេកវិទ្យានេះ ហើយវាដំណើរការយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។  ស្មាតហ្វូន នេះភ្ជាប់ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ដែលអាចរក្សាទុកនូវឯកសារ ទិន្នន័យសំខាន់ៗបានយ៉ាងងាយស្រួលថែមទៀត។ ស្មាតហ្វូន SPARK 3 PRO នេះភ្ជាប់ជាមួយនឹងរ៉េមទំហំ 2GB ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យបំផុត។ SPARK 3 PRO នេះភ្ជាប់ជាមួយនឹងបន្ទះឈីប 2.0GHz ចំនួន 4 គ្រាប់បង្កើនល្បឿននៃការប្រតិបត្តិការងារកាន់តែរហ័ស និងការបង្កើននូវសមត្ថភាពកាន់តែអស្ចារ្យនាំយកលោកអ្នកទៅកាន់បទពិសោធន៍ថ្មីនៃការប្រើប្រាស់ស្មាតហ្វូនកាន់តែលឿន កាន់តែខ្លាំង និងកាន់តែរលូនជាងមុនថែមទៀតផង។ 

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុតដែលនាំយកនូវកម្មវិធីកាន់តែសម្បូរបែប និងភាពងាយស្រួលក្នុងការប្រើប្រាស់ថែមមួយកម្រិតទៀត។ ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះក៏ដំណើរការជាមួយនឹង HiOS 4.6 ដែលមាននៅក្នុងម៉ាស៊ីនស្រាប់ ងាយស្រួលក្នុងការប្រើប្រាស់ជាងមុន ហើយវាពិតជាផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមទៀត។ ស្មាតហ្វូន SPARK 3 PRO ក៏មានភ្ជាប់ជាមួយនឹងសេនស័រដោះសោរជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃលឿន រហ័ស និងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកថែមទៀត។ ថ្មីៗនេះ ដោយសារតែស្មាតហ្វូននេះមានការពេញនិយម និងមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Tecno បានបន្ថែមនូវពណ៍ថ្មីពីរទៀតសំរាប់ទីផ្សារប្រទេសកម្ពុជាយើង ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម