no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មកដល់ហើយ ស្មាតហ្វូន vivo S1Pro បានចេញតម្លៃជាផ្លូវការហើយ គឺត្រឹមតែ 299 ដុល្លាប៉ុណ្ណោះ

ក្រុមហ៊ុន vivo ទើបតែប្រកាសការ Pre-order ស្មាតហ្វូន vivo S1 Pro ដែលមានចាប់ពីថ្ងៃទី 24 ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ 2019 ដោយអតិថិជនដែរបាន Pre-order ស្មាតហ្វូន S1 Pro និងទទួលបានកាដូ ដោយពុំទាន់ដឹងនូវតម្លៃយ៉ាងច្បាស់នៅឡើយ។ យ៉ាងណាមិញ Vivo បានបង្ហាញនូវកម្រិតបច្ចេកវិទ្យាយ៉ាងអស្ចារ្យដែរសាកសមជាមួយគុណភាពនឹងតម្លៃរបស់ S1 Pro នោះតែឥឡូវនេះក្រុមហ៊ុន Vivo កាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនរង្គោះរង្គើចិត្ត ដោយបង្ហាញពីតម្លៃជាផ្លូវការនៃស្មាតហ្វូនម៉ូឌែល S1 Proគឺតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ វាពិតជាសាកសមខ្លាំងទៅនឹងស្មាតហ្វូនដែរមានតម្លៃចំនួនប៉ុណ្ណឹង។

មិនតែប៉ុណ្ណោះក្រុមហ៊ុន vivo ក៏បានបង្ហោះបង្ហាញនូវរូបរាងរបស់ម៉ូឌែល S1 Pro នេះដែរ ទាំងរចនាបទនិងរូនរាងគឺទាន់សម័យ ស៊ីវិល័យ សម្រាប់យុវវ័យសម័យថ្មីនេះ។ ស្មាតហ្វូនស៊េរីថ្មី Vivo S1 Pro មានលក្ខណៈពិសេសជាច្រើនដូចជា: ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់ កាមេរ៉ាមុខមានទំហំ 32MP ដែរអាច Selfie បានយ៉ាងស្រស់ស្អាតនិងបំពាក់ដោយ AI BEAUTY ដែរធ្វើឲ្យអ្នកមានភាពជឿជាក់បំផុតក្នុងការថតរូប។

no-alternative title

 

ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 4 គ្រាប់ដែលគ្រាប់ទីមួយមានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ដែលជម្រើសទីមួយវាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូដែលយើងហៅថា (Fancy Sky)  ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។ ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសដែរសាកសមសម្រាប់មនុស្សគ្រាប់វ័យ។ 

ផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ។ ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0× 4GHz & 1.8×4GHz ។ បូករួមជាមួយរេមទំហំធំ 8GB នឹងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2ផងដែរ។ រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ4500mAh ដូចទៅនឹង S1 ដែរ។ 

ប៉ុន្តែអ្វីដែរពិសេសនោះ ត្រូវបានធ្វើការកំណែទំរង់ថ្មីពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ នេះជាកំណែទម្រង់មួយដែរលោកអ្នកទាំងអស់គ្នាតែងតែទន្ទឹងរងចាំ។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ សម្រាប់អតិថិជនដែរមិនទាន់បាន Pre-order ទៅលើស្មាតហ្វូនដែរមានលក្ខណៈពិសេស vivo S1Pro នេះប្រញាប់រួសរាន់ឡើងណា!!!

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម