no-alternative title

មកដឹងពីចំណុចខ្លាំងៗទាំង 6 ពីស្មាតហ្វូន Huawei Y9s ជាមុនសិន ថាតើស្មាតហ្វូនដែលតម្លៃត្រឹមតែជាង 200 ដុល្លារនេះ មានលក្ខណពិសេសប៉ុណ្ណា

ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូដែលលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេស គឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង 200 ដុល្លារ ដោយអមមកជាមួយការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាពមិនធម្មតា។ ខាងក្រោមនេះគឺជា 6 ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម 259 ដុល្លារ ប៉ុណ្ណោះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូនកាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរបានត្រឹមត្រូវ លឿន និង ងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យកំពុងពេញនិយម និងទ្រទំងន់ដល់ទៅ 15គីឡូ។

2.អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59អ៊ីង កម្រិតបង្ហាញ FHD+ដោយអេក្រង់លាតនេះ វាកាន់តតែផ្ដល់ភាពងាយស្រួលពេលលេងអ៊ីនធឺណិត មើលភាពយន្ត និង ពេលលេងហ្គេម។

3.កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ាគឺជាចំណែកសំខាន់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និង លម្អិត ហើយរូបភាពថតដែលថតចេញមានខ្នាតធំដល់ទៅ 8000x6000 ប្លង់ទូលាយទំហំ 8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺផ្តល់ពណ៌បានស្រស់ល្អ និង ប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំនុច។ ហើយវាក៏មានមុខងារផ្សេងៗទៀតដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។

4.កាមេរ៉ា Pop-Up សែលហ្វី៖ សម្រាប់អ្នកដែលចូលចិត្តថតសែលហ្វីធានាថាត្រូវចិត្តជាមួយកាមេរ៉ាផុសឡើង (Pop-up Selfie Camera) ទំហំ 16MP មានបច្ចកវិទ្យា AI ជំនួយពន្លឺ និង ពណ៌ រូបភាពកាន់តែស្អាត មុខងារជំនួយសម្រស់ (Beauty mode)  និង មុខងារជំនួយប្លង់ព្រាលខាងក្រោយ។

5.ថាមពលប្រើប្រាស់៖ ផ្ទុកថាមពលថ្មទំហំ 4000mAh និង ជាមួយរុន្ធ USB ប្រភេទ C បញ្ចូលថ្មតែម្តងប្រើពេញមួយថ្ងៃ។

6.អង្គផ្ទុកទិន្ន័យ៖ HUAWEI Y9s មកជាមួយអង្គចងចាំទំហំ 6GB អង្គផ្ទុកទិន្ន័យដល់ទៅ 128GB និង បន្ថែមអាចបន្ថែមមេម៉ូរីរហូតដល់ 512GB ដែលអាចដំឡើងកម្មវិធី រឺ ហ្គេម និង ទាញយកភាពយន្តយ៉ាងពេញចិត្តផងដែរ។

សម្រាប់ 6 ចំណុចខាងលើជឿជាក់បានថាវាជាជំនួយសម្រាប់អ្នកកំពុងតែស្វែងរកស្មាតហ្វូនថ្មីដែលមានតម្លៃជាង 200 ដុល្លារ ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូឌែល Huawei Y9s អ្នកអាចស្វែងរកគ្រប់ហាងលក់ទូរសព្ទក្នុងប្រទេសកម្ពុជាដើម្បីកុម៉្មង់ទុកមុន ចំពោះការកុម្ម៉ង់ទុកនឹងទទួលបានកាតាបស្ពាយក្រោយរបស់ Huawei (Huawei Backpack) និងលេខពិសេសរបស់ Smart ផងដែរ ហើយស្មាតហ្វូននេះ នឹងមកដល់នៅថ្ងៃទី 12.12.2019៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន