no-alternative title

ស្មាតហ្វូនស៊េរីថ្មី Tecno Spark 4 Air មានតម្លៃត្រឹមតែ 119 ដុល្លាទេ រាងក៏ស្អាត ពណ៍ក៏ស្រស់ សមត្ថភាពនោះក៏មិនណយដែរ!

Tecno Spark 4 Air គឺជាស្មាតហ្វូនម៉ូឌែលថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន TECNO ដែលបានប្រកាសចេញលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីការដាក់អោយមានការបញ្ជាទិញមុនកាលពីពេលកន្លងទៅ ជាមួយនឹងការបន្ថែមជូននូវកាបូបមួយរួមនឹងកាសស្តាប់ធំមួយទៀតផង។ ស្មាតហ្វូន Tecno Spark 4 Air មានត្រឹមតែ 119 ដុល្លាទេ រាងក៏ស្អាត ពណ៍ក៏ស្រស់ សមត្ថភាពនោះក៏មិនណយដែរ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 ស្មាតហ្វូនស៊េរីថ្មីនេះ មានលក្ខណៈសម្បត្តិជាច្រើនដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ ស្មាតហ្វូនស៊េរីថ្មី Tecno Spark 4 Air នេះ មានអេក្រង់ទំហំ 6.1 អ៊ីង ជាមួយនឹងកម្រិត Aspect Ratio ធំដល់ទៅ 19.5: 9 ដែលធ្វើអោយស្មាតហ្វូននេះមានភាពទាក់ទាញខ្លាំងបំផុតជាមួយនឹងអេក្រង់ធំដែលងាយស្រួលក្នុងការទស្សនាវីដេអូ ការលេងហ្គេម និងការកម្សាន្តជាច្រើនទៀត។ 

Tecno Spark 4 Air ភ្ជាប់ជាមួយនឹងបន្ទះឈីប MediaTek Helio A22 ល្បឿន 2GHz quad-core និងមានរ៉េមទំហំ 3GB ហើយនិងមានម៉េមូរីទំហំ 32GB ហើយអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានរហូតដល់ទៅទំហំ 256GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3000mAh ខ្លាំងក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ ស្មាតហ្វូនម៉ូឌែលថ្មីនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹងស្បែកខាងលើ HiOS 5.0 ផងដែរ។ 

ស្មាតហ្វូននេះមានប្រព័ន្ធដោះសោរស្កេនមុខ Face Unlock ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint) និងសេនស័រជាច្រើនទៀត។ បើនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះវិញនោះ វាមានការឌីស្សាញជាទម្រង់កាមេរ៉ាភ្លោះទំហំ 13-megapixel (f/1.8) +2-megapixel ភ្ជាប់ជាមួយនឹងភ្លើង Dual LED ដែលអាចធ្វើការថតរូបភាពបានច្បាស់ស្រស់ស្អាតមែនទែន។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 5MP ភ្ជាប់ជាមួយនឹងភ្លើង Flash ផងដែរ។ 

ស្មាតហ្វូននេះមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Nebula Black និង Royal Purple។ ស្មាតហ្វូន  Tecno Spark 4 Air នេះទ្រទ្រង់នូវស៊ីមពីរ ហើយវាមានការតភ្ជាប់ទំនាក់ទំនងជាច្រើនដូចជា Wi-Fi, GPS, 3G និង 4G ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន