no-alternative title

ការបង្ហាញវត្តមានរបស់ vivo S1 Pro នៅកម្ពុជា គឺទទួលបានការគាំទ្រខ្លាំងលើសពីការគិតទុកទៅទៀត

ក្រោយពីបានបើកការ Pre-order រហូតមកដល់ពេលនេះចំពោះស្មាតហិវូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់ ថាស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $299។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន vivo S1Pro ស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 4500mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast charging  មានប្រព័ន្ធស្កេនក្រយៅដៃក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 32MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។ ចំណែកឯកាមេរ៉ាក្រោយ AI ចំនួន 4 គ្រាប់រចនាបទបែបគ្រាប់ពេជ្យ ដែលគ្រាប់ទី 1 មានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ 

គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។ 

ស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ គឺពណ៌ខ្មៅ Knight Black និងពណ៍បែបគុជខ្យង Fancy Sky។ មាន Ram 8GB និង Rom 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវ វីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។

ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amolad Ultra All Screen មានទំហំ 6.38 inch FHD+ ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ដែលធ្វើឱ្យស្មាតហ្វូន vivo S1 Pro នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន