no-alternative title

Asus A542 កុំព្យូទ័រយួរដៃរូបរាងស្អាតតម្លៃធូថ្លៃសាកសមបំផុត ជាមួយអ្នកធ្វើការ និង សិស្សនិស្សិត

A542UA គឺជាប្រភេទកុំព្យូទ័រយួរដៃពីក្រុមហ៊ុន ASUS ដែលមានសមត្ថភាពខ្លាំងបង្គួរ។ ជាមួយនឹងរូបរាង និងរចនាបទរបស់វា មើលទៅគឺមានលក្ខណៈ Premium ស៊ីវីល័យ សាកសមជាមួយសិស្ស និស្សិត ក៏ដូចជាអ្នកធ្វើការងារការិយាល័យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រយួរដៃនេះ ត្រូវបានក្រុមហ៊ុនចេញលក់ជាមួយនឹងតម្លៃត្រឹមតែ 539$ ប៉ុណ្ណោះ។ កុំព្យូទ័រថ្មីនេះ គឺមានបំពាក់នូវម៉ាស៊ីននូវកម្លាំងខ្លាំងល្មម គឺ CPU Intel Core I5 ជំនាន់ទី 8 (Core I5-8250U) រ៉េមDDR4 ទំហំ 4GB ជាប្រភេទ SDRAM ដែលមានកម្រិត 2133MHz អាចតម្លើងបានដល់ទៅទំហំ 16GB និងមានអង្គចងចាំភ្ជាប់ជាមួយទំហំ 1TB ប្រភេទ SATA អាចតម្លើង SSD បន្ថែមក្រៅបាន។ 

ASUS A542UA មានទំហំអេក្រង់ 15.6 អ៊ីង កម្រិតបង្ហាញ HD ប្រភេទAnti-Glare មានបច្ចេកវិទ្យា ASUS Splendid Technology ដែលជួយដល់កម្រិតបង្ហាញអេក្រង់អោយមានភាពរស់រវើកនិងពណ៌ដិតស្អាត។ នៅលើម៉ាស៊ីនេះ ក៏មានបំពាក់នូវ Speaker ចំនួន 2 គឺនៅខាងក្រោមផ្ទៃកុំព្យូទ័រផ្ទាល់ហើយវាក៏បានបំពាក់នូវបច្ចេកវិទ្យា Audio Wizardដែលជួយ Optimize ប្រព័ន្ធសម្លេងដើម្បីជំនួយដល់បទពិសោធន៍នៃការកម្សាន្តរបស់អ្នកបានថែមមួយកម្រិតទៀតផង។

ជាមួយគ្នានេះ A542UA ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន គឺវាមានសមត្ថភាពសាកពីសូន្យទៅ 60%ត្រឹម49នាទីប៉ុណ្ណោះដោយគ្មានភាពក្តៅថ្មរនោះទេ ព្រោះថា វាមានបច្ចេកវិទ្យា ASUS IceCool Technology ជួយកាត់បន្ថយកម្តៅបើទោះជាប្រើប្រាស់ក្នុងកំឡុងពេលយូរក៏ដោយ ដូច្នេះ លោកអ្នកអាចប្រើប្រាស់ ដោយមិនគួរបារម្ភពីបញ្ហាប៉ោងថ្មរនោះទេ។ A542UA ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Window 10។

នៅលើតួនៃ A542UA គឺមានភ្ជាប់បំពាក់ជាមួយ Ports ជាច្រើនដូចជារន្ធ Audio Jack x 1 រន្ធ VGA x 1 រន្ធ USB Type A x 2 រន្ធ USB Type C x 1 រន្ធ USB 2.0 x 1 រន្ធ RJ45 x 1 រន្ធ HDMI x 1 រន្ធ SD Card Reader x 1 និងរន្ធសាកថ្ម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន