no-alternative title

Huawei ចាប់ផ្តើមទទួលកម្ម៉ង់មុន Huawei Y9s បន្ទាប់ពីបានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់វាយលុកទីផ្សារស្មាតហ្វូននៅកម្ពុជា

បន្ទាប់ពីបង្ហាញជាផ្លូវការនូវយុទ្ធសាស្ត្រថ្មីសម្រាប់ការវាយលុកទីផ្សារ និងប្រកួតប្រជែងជាមួយនឹងដៃគូររបស់ខ្លួននៅកម្ពុជា រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនមួយទៀតហើយ នោះ គឺម៉ូដែល Huawei Y9s ដែលមានតម្លៃត្រឹមតែ 259 ប៉ុណ្ណោះ ដើម្បីជាការឆ្លើយតបនឹងកំណើននៃទីផ្សារស្មាតហ្វូនកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនស្មាតហ្វូនដែលកំពុងតែលំដាប់លេខ 2 នៅលើពិភពលោកនេះ បានបញ្ជាក់ថា Huawei Y9s ដែលជាអាវុធសំងាត់ថ្មីរបស់ខ្លួនមួយនេះ គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅហើយសម្រាប់អ្នកដែលបានកុម្ម៉ង់ទុកមុននោះ នឹងទទួលបានស្មាតហ្វូននៅថ្ងៃទី 12.12.2019 រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) រួមនិងស៊ីមកាត Smart លេខពិសេសផងដែរ។ ក្រុមហ៊ុន Huawei បានបន្តថា ដើម្បីធ្វើការកុម៉្មងបាននោះ អតិថិជនទាំងអស់ អាចទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និង ហាងលក់ទូរសព្ទនៅក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នក។

Huawei បានបន្ថែមថា ជាមួយនឹងការចេញលក់ Huawei Y9s នៅពេលនេះ គឺនឹងមានផ្តល់ជូននូវជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់។ ស្មាតហ្វូននេះ គឺបំពាក់មកជាមួយនូវរ៉េមទំហំ 6GB និងមានមេម៉ូរីទំហំដល់ទៅ 128GB ហើយនឹងអាចបន្ថែមមែមម៉ូរីរហូតដល់ 512GB ទៀតផង។

កាន់តែពិសេស HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន 3 គ្រាប់ដែលកាមេរ៉ាគោលសម្រាប់ថតប្លង់ទូទៅទំហំ 48MP(Super Clear Camera), ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និងប្លង់ព្រាលក្រោយ (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MP ឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់បានពេញ 1 ថ្ងៃ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន