no-alternative title

ក្រុមហ៊ុន MSI បានបង្ហាញនូវ Prestige Series របស់ខ្លួន ដែលបំពាក់ក្រាហ្វិកជំនាន់ថ្មីរបស់ NVIDIA នៅក្នុងព្រឹតិ្តការណ៍ Canon PhotoMarathon 2019

នៅឆ្នាំនេះ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់កំពូលរបស់តៃវ៉ាន់ បានបង្ហាញវត្តមានជា លើកដំបូងនៅក្នុងព្រឹត្តិការណ៌ Canon PhotoMarathon 2019 ដែលរៀបចំដោយក្រុមហ៊ុន i-Qlick ដែលព្រឹត្តិការណ៍នេះបានប្រាតព្ធធ្វើឡើងនៅសាលាតិចណូ។ នៅថ្ងៃនេះ ក្រុមហ៊ុន MSI បាន ដាក់តាំង បង្ហាញនូវផលិតផលកុំព្យូទ័រយួដៃថ្មីៗជាច្រើន សម្រាប់ប្រិយមិត្តដែលបានចូលរួមនៅក្នុងការប្រកួតនេះ បានធ្វើតេស្ត៍សាកល្បង និងស្វែងយល់នូវបទពិសោធន៌ថ្មីៗ ដែលកំពុងតែវិវត្តន៍ពេលថ្មីៗនេះផងដែរ។ សូមចូលរួមទស្សនាទាំងអស់គ្នា!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមាននៅព្រឹកនេះ សង្កេតឃើញថា កុំព្យូទ័រ MSI ទទួលបានការចាប់អារម្មណ៍ខ្លាំងពី សំណាក់យុវវ័យ ដោយសារតែមានរូបរាងស្អាត កម្រ៉ាស់ស្តើង ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន។ អ្វីដែលពិសេស គឺវាត្រូវបានបំពាក់នូវបន្ទះឈីប Intel ជំនាន់ទី 10 រួមនឹងតម្លៃសមរម្យតែម្តង។

នៅក្នុងព្រឹត្តិការណ៏នេះ ក្រុមហ៊ុន MSI ក៏បាននាំមកនូវការបង្ហាញពីលក្ខណះពិសេសៗរបស់កុំព្យូទ័រយួដៃស៊េរីថ្មីរបស់ខ្លូនជាច្រើនផងដែរ។ ហើយអ្វីដែលពិសេសនោះ ក្រុមហ៊ុន MSI ក៏បានអញ្ជើញតារាលោក Sun Rethy ដែលជា Content Creator ដ៏ល្បីឈ្មោះមួយរូប មកបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដែលមាននៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI Prestige Series ថែមទៀតផង។

លោក SAM ដែលជាប្រធានផ្នែកផលិតផលកុំព្យូទ័រយួរដៃ MSI ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កុំព្យូទ័រយួរដជំនាន់ថ្មីនៅក្នុងត្រកូល  Prestige Series ដែលមានឈ្មោះថា Prestige នេះ គឺពិតជាមានរូបរាងស្រស់ស្អាតទាក់ទាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងក្លា ព្រមទាំងដំណើរការនូវបន្ទះឈីប Intel Core i7 (Comet Lake) ជំនាន់ទី 10 រួមនឹង ក្រាហ្វិកកាត NVIDI GeForce GTX 1650 ជាមួយនិង Max-Q Design (10SC) ក៏ដូចជា NVIDIA GeForce MX250 graphics (10RB) ផងដែរ។

សូមជំរាបថា នេះគឺជាឆ្នាំទី 9 ហើយ ដែលក្រុមហ៊ុន i-Qlick បានរៀបចំអោយមាននូវការប្រកួតថតរូប Canon PhotoMarathon នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ នៅក្នុងរយៈពេលចំនួន 8 ឆ្នាំកន្លងមកនេះ ឃើញថា បេក្ខជន និងបក្ខនារី ដែលបានចុះឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺមានការយល់ដឹងកាន់តែច្រើនស្តីពីបទពិសោធន៍ និងគំនិតច្នៃប្រឌិតនៃការផលិតរូបភាពរបស់ខ្លួន តាមប្រធានបទ ដែលក្រុមហ៊ុន ក៏ដូចជាគណៈកម្មការ ដែលបានដាក់មក។  

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន i-Qlick បានអោយដឹងថា នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន នឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៍ការប្រកួត Canon PhotoMarathon លើកទី 9 នៅសាលាតិចណូ ដោយមានការរំពឹងថា នឹងមានការចូលពីសំណាក់បេក្ខជនចំនួនជាង 1000 ពាន់នាក់  មកចូលរួមបង្ហាញថ្វីដៃ នឹងគំនិតច្នៃប្រឌិតរបស់ខ្លួន ពីព្រោះថា ឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ដោយសារតែក្រុមហ៊ុន បាននាំមកនូវព្រឹត្តិការណ៍ថ្មីៗ ប្លែកៗ ដែលមានភាពសំបូរបែប និងផ្តល់ចំណេះដឹង និងបទពិសោធន៍កាន់តែពិសេសជាងមុនសំរាប់ភ្ញៀវទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន