no-alternative title

កំពូលស្មាតហ្វូន realme X2 Pro បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយនឹងតម្លៃចន្លោះពី 700 ដុល្លារ ទៅ 750 ដុល្លារ

ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ម៉ូឌែល X2 Pro នឹងមកដល់ក្នុងពេលចាប់ៗខាងមុខនេះ។ realme គឺជាទូរស័ព្ទស្មាតហ្វូតដែលមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីខែ តុលា កន្លងទៅនេះ។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ស្មានហ្វូន realme នេះរួចទៅហើយ ដោយសារតែម៉ូដែល realme X2 Pro ដែលជាម៉ូឌែលកំរិតកំពូល។  កាលពីសប្ដាហ៍មុន ពួកយើងពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលបានឃើញ ការផុសបង្ហោះរូបភាព របស់ស្មាតហ្វូន X2 Pro នៅលើហ្វេសបុកផេកផ្លូវការរបស់ realme ដែលនេះយើងអាចសន្មតបានថា ម៉ូឌែល X2 Pro និងប្រាកដជាមានវត្តមាននៅក្នុងប្រទេស   កម្ពុជា ឆាប់ៗមិនខាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងមើលទៅទីផ្សារបរទេស realme X2 Pro នេះគឺទទួលបានការកោតសសើរយ៉ាងក្រាស់ក្រែល។ អ្វីដែលកាន់តែពិសេសគឺ ត្រូវបាសារពត៌មាននៅប្រទេសអេស្បាញផ្តល់ពានរង្វាន់ថាជា “Best Smartphone of The Year 2019” ដែលពានរង្វាន់នេះ មាននៅលើ ស្មាតហ្វូន iPhone 11 និង OnePlus 7T Pro។ 

គួរឱ្យភ្ញាក់ផ្អើលណាស់ដែលម៉ាកទូរស័ព្ទទើបតែបង្កើតឡើងនេះអាចប្រៀបធៀបទៅនឹង iPhone 11 Pro។ ប៉ុន្តែបន្ទាប់ពីបានឃើញអំពីលក្ខណពិសេសរបស់ realme X2 Pro អ្នកនឹងយល់លែងឆ្ងល់ទៀតហើយថាមកពីហេតុអ្វី។ ម្យ៉ាងទៀត realme X2 Pro គឺជាជម្រើសដ៏ស័ក្តសមមួយទៀតជំនួស OnePlus 7T Pro ។ វាដំណើរការនៅលើបន្ទះឈីប Snapdragon 855+ ដូចគ្នានឹងទូរស័ព្ទស្មាតហ្វូន OnePlus ហើយក៏មានកញ្ចក់អេក្រង់ច្បាស់ខ្លាំងរហូតដល់ 90Hz។ លោកអ្នកក៏ទទួលកាមេរ៉ា 4 គ្រាប់ដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងទំហំ 64MP កាមេរ៉ាក្រោយ និងជាមួយបច្ចេកវិទ្យា 50W SuperVOOC Flash Charge ។ វាច្បាស់ណាស់ថា លក្ខណពិសេសល្អបំផុតស្ទើរតែទាំងអស់ត្រូវបានបំពាក់លើទូរស័ព្ទស្មាតហ្វូន realme X2 Pro។ យើងអាចនិយាយបានថា វាជាគំរូទូរស័ព្ទដ៏ពិសេសមួយនៅក្នុងទីផ្សាររបស់យើង។

បច្ចុប្បន្ន គេមិនទាន់បានដឹងអំពីតម្លៃរបស់ ទូរស័ព្ទស្មាតហ្វូន realme X2 Pro នៅកម្ពុជានៅឡើយទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងសំខាន់ៗពីររបស់ realme X2 Pro យើងប្រហែលជាអាច ធ្វើការប៉ាន់ស្មានតំលៃប្រហាក់ប្រហែលបាន ដោយផ្អែកលើ spec ដែលបានដឹងកន្លងមក។ iPhone 11 Pro 4G RAM មានតម្លៃប្រហែល 1248 ដុល្លារ ហើយ OnePlus 7T Pro 8G + 256G លក់ក្នុងតម្លៃប្រហែល 769 ដុល្លារ។ ប្រៀបធៀបទៅនឹងកាមេរ៉ាចំបងទំហំ 48 មេហ្គាភិចសែលរបស់ OnePlus 7T Pro  ទូរស័ព្ទស្មាតហ្វូន realme X2Pro បំពាក់ដោយកាមេរ៉ាទំហំ 64 មេហ្គាភិចសែល ដែលមានកាមេរ៉ា 4 គ្រាប់។ សូម្បីតែយើងមិនទាន់ដឹងអំពីតម្លៃវានៅឡើយ ប៉ុន្តែ realme X2 Pro អាចមានតម្លៃប្រហែលពីចន្លោះ 700 ដុល្លារ ទៅ 750 ដុល្លារ។ ក្រៅពីនេះ យើងអាចទាយបានថា ថ្ងៃដែលចេញលក់ក៏មិនយូរលើសអាទិត្យក្រោយនេះដែរ។ ឥលូវតាមដានមើលជាមួយគ្នា ថាម៉ូឌែលនេះ មាន spec ផ្សេងៗអ្វីខ្លះ ហើយតំលៃនិងថ្ងៃលក់យ៉ាងណាដែរ។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន