no-alternative title

មាសសុទ្ធសរុប 12 គីឡូក្រាមរបស់ Mazda នឹងធ្វើចាប់រង្វាន់ជូនដល់អតិថិជននៅខែមករាខាងមុខនេះហើយ! ប្រញាប់ឡើង! សល់តែមួយខែទៀតប៉ុណ្ណោះ!

នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2019 នេះ ក្រុមហ៊ុន Mazda  ប្រចាំប្រទេសកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធសរុបចំនួន 12 គីឡូ រដូវកាលទី 3  ជូនដល់អតិថិជនរបស់ខ្លួន ដែលបានជាវរថយន្ត Mazda កាលពីពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីនេះត្រូវបានធ្វើឡើងនៅ Showroom Mazda សាខាទឹកថ្លា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក Erkan Bilal ដែលជា COO, HGB Group និង ប្រធានក្រុមហ៊ុន Mazda និងអ្នកនាង អ៊ុន កញ្ញា ប្រធាន គ្រប់គ្រង ទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ហើយនឹងលោក Rin Rothavin ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Mazda រួមនឹងក្រុមអ្នកសារព័ត៌មានជាច្រើនរូប។

បើតាមប្រសាសលោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto បានអោយដឹងថា៖ ដោយហេតុតែមានសន្ទុះគាំទ្រ និងការសំណូមពរពីអតិថិជនជាច្រើនផងដែរនោះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានសម្រេចដាក់បន្តឲ្យមាននូវប្រូម៉ូសិនមាសសម្រាប់រដូវកាលទី ។ ហើយអ្វីដែលពិសេសជាងមុនទៅទៀតនោះ គឺកម្មវិធីឈ្នះរង្វាន់ធំ មាសសុទ្ធរហូតដល់ទៅ 12 គីឡូ ដែលក្នុងនោះ មានរង្វាន់ដូចជា មាសសុទ្ធ 2 គីឡូ មាសសុទ្ធ កន្លះគីឡូ 2 តម្លឹង, 1 តម្លឹង, 5 ជី និង 1 ជី។ 

លោកស្រី ប្រធានគ្រប់គ្រងទូទៅ បានបន្តថា មកទល់ត្រឹមថ្ងៃនេះ មានអតិថិជនជាង 2000 នាក់បានក្លាយជាម្ចាស់រថយន្តក្នុងអំឡុងពេលប្រូម៉ូសិននេះរួចទៅហើយ ហើយរង្វាន់មាស 12 គីឡូនេះទៀតសោតក៏មានចំនួនកំណត់ផងដែរ ដូច្នេះពួកយើងនឹងសុំធ្វើការបិទប្រូម៉ូសិននៅត្រឹមថ្ងៃទី 10 ខែមករា ឆ្នាំ 2020។

សូមបញ្ជាក់ផងដែរថា កម្មវិធីចាប់រង្វាន់មាសរដូវកាលទី 3 ចំនួន 12 គីឡូ នេះ នឹងប្រព្រឹត្តទៅនៅក្នុងខែមករា ឆ្នាំ 2020 នេះហើយ។ ដូច្នេះ សូមអតិថិជនដែលមិនទាន់បានទទួលរថយន្ត និងមិនទាន់បានជាវសូមប្រញាប់រួសរាន់ឡើងកុំឲ្យឱកាសមាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះ។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសនោះ Mazda Cambodia បានបង្កើតនូវការលក់ពិសេសជាមួយរថយន្ត Mazda BT-50 ឆ្នាំ 2020 ម៉ាស៊ីន 2.2 លីត្រ ជាមួយតម្លៃត្រឹម 30000 ដុល្លារ និង BT-50 ម៉ាស៊ីន 3.2 លីត្រ មានតម្លៃត្រឹមតែ 36000ដុល្លារ ប៉ុណ្ណោះ។  

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖

-ផ្ទះលេខ 379 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។

-ផ្ទះលេខ 757 មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕

-ចុចទីនេះ ដើម្បីព័ត៌មានលំអិត https://www.facebook.com/watch/?v=2691774014372492 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន