no-alternative title

Huawei Mate30 Pro កាន់តែល្បីខ្លាំងលើសពីស្មាតហ្វូនដទៃ ដោយសារតែចំណុចដ៏អស្ចារ្យបំផុតទាំង 6 របស់ស្មាតហ្វូននេះ

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានមោយដឹងថា Mate 30 Pro បានលក់អស់ពីស្តុកត្រឹមរយៈពេលដ៏ខ្លីក្នុងប្រទេសកម្ពុជា ពីព្រោះថា បច្ចេកវិទ្យាថ្មីៗ រួមទាំងលក្ខណៈជាច្រើនទៀតដែលបានស្រាប់នៅលើស្មាតហ្វូននេះ បានធ្វើធ្វើឲ្យអធិរាជស្មាតហ្វូនកាមេរ៉ា នៅតែជាគោលដៅសម្រាប់អ្នកដែលចូលចិត្តរូបភាព និងវីដេអូ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei បានយកចិត្តទុកដាក់ជាខ្លាំងលើការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនដោយផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់។ ទាំងនេះជាលក្ខណៈពិសេស និង បច្ចេកវិទ្យាថ្មីៗដែលដែល Huawei បានបំពាក់លើ Huawei Mate30 Pro៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1. អេក្រង់បែបទឹកធ្លាក់៖ ពិតប្រាកដណាស់ទូរសព្ទកាន់តែទំនើបក៏តម្រូវឲ្យមានអេក្រង់ល្អដែរ ដូចនេះបងធំត្រកូល Mate មកជាមួយនឹងអេក្រង់ទឹកធ្លាក់ (Huawei Horizon Display) កញ្ចក់ប្រភេទ OLED បន្ថែមដោយបច្ចេកវិទ្យា DCI-P3 ជំនួយពណ៌ និង ពន្លឺ និង ក្រោមស្រទាប់អេក្រង់មានបង្កប់បច្ចេកវិទ្យាបញ្ចេញសម្លេង Acoustic Sound Display។

2. បន្ទះឈីប Kirin 990៖ Mate 30 Pro ជាស្មាតហ្វូនដែលមានល្បឿនលឿន ដោយបន្ទះឈីបកំពូល Kirin 990 ដំណើរការរហ័សបំផុត CPU 8 cores (2 x 2.86Ghz, 2 x 2.09Ghz, 4 x 1.86Ghz), ក្រាហ្វិចកម្រិតខ្ពស់ GPU Mali-G76 x 16 cores, និង ឈីប Da Vinci NPU ជំនួយលើបច្ចេកវិទ្យា AI កម្រិតខ្ពស់ ព្រមទាំងបច្ចេកវិទ្យារក្សាភាពត្រជាក់ (SuperCool Cooling System)។

 

3. បច្ចេកវិទ្យា Air Guestures៖ ស្មាតហ្វូនកំពូលនេះបានបំពាក់បច្ចេកវិទ្យាប្រើប្រាស់ដោយកាយវិការ (Air Grabshot & Air Guestures) ដោយគ្រាន់តែលារួចក្តាប់ដៃពីមុខ Mate 30 Pro ដើម្បី Screenshot, បក់ដៃចុះ រឺ ឡើង ដើម្បីអូសផ្ទាំងបង្ហាញពីអេក្រង់ចុះក្រោម រឺ ឡើងលើ, បច្ចេកវិទ្យា Virtual Side Touch Edge កំណត់ប៊ូតង់ L និង R នៅចំហៀងអេក្រង់ដើម្បីជំនួយដល់ការបញ្ជាពេលលេងហ្គេម។

 

4. ពិន្ទុនៅលើ DXOMARK៖ Mate 30 Pro ជាស្មាតហ្វូនកាមេរ៉ាចំណាត់ថ្នាក់លេខ 1 ពី DXOMARK មកជាមួយកាមេរ៉ាក្រោយ Leica 4 គ្រាប់, ប្លង់ទូទៅ (SuperSensing Camera) ទំហំ 40MP f/1.6, ប្លង់ទូលាយ (Cine Camera) ទំហំ 40 MP f/1.8, ប្លង់ពង្រីកទំហំ 8MP (Telephoto Camera), និង ប្លងព្រាល 3D TOF Camera។ Huawei បានបំពាក់សែនស័រកាមេរ៉ាថ្មី RYYB ទំហំ 1/1.7” ថតរូបច្បាស់ និង លម្អិតទោះបីនៅទីតាំងដែលមានពន្លឺតិច រឺ ពេលយប់ និង ISO កម្រិតខ្ពស់ 409,600 កាន់តែអស្ចារ្យ Cine Camera ថតវីដេអូកម្រិត 4K, 4K Time-lapse, Slow-motion កម្រិត 7680fps, ISO កម្រិត 51,200។

5. ថាមពលថ្ម៖ ថ្មជាលក្ខណៈចម្បងមួយផ្នែកទៀតសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា HUAWEI 40W SuperCharge Technology សាកថ្មត្រឹមតែ 30នាទី កើនថាមពលដល់ 70% និង បច្ចេកវិទ្យាសាកថ្មឥតខ្សែរ 27W Wireless Charging។

6៖ Huawei Mobile Service (HMS)៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២នេះមិនបង្អង់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួននោះទេជាពិសេសគឺ Huawei Mobile Service (HMS) ដែលកំពុងប្រើប្រាស់ជំនួសសេវាកម្មរបស់ Google និង Play Store ដោយប្រើជំនួសវិញដោយ AppGallery  ដូច្នេះកម្មវិធី និង ហ្គេមជាច្រើនទៀតនឹងត្រូវដាក់បញ្ចូលក្នុង AppGallery នាពេលដ៏ខ្លីខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន