no-alternative title

Xiaomi សម្ពោធជាផ្លូវការនូវ Mi Note 10 និង Mi Note 10 Pro ដែលជាអធិរាជកាមេរ៉ាទំហំ 108 មេហ្កាភិចសែល ដំបូងគេបំផុតនៅលើពិភពលោកក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោកឈានមុខគេមួយ បានប្រកាសនូវវត្តមានរបស់ស្មាតហ្វូនថ្មីត្រកូល Mi Note series របស់ខ្លួននោះគឺ Mi Note 10 និង Mi Note 10 Pro ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 108MP និងមានការឌីស្សាញយ៉ាងល្អឥតខ្ចោះថែមទៀតផង។ ស្មាតហ្វូន Mi Note 10 នេះ មានភ្ជាប់ជាមួយនឹងថាមពលថ្មធំទំហំដល់ទៅ 5260mAh និងផ្តល់នូវបទពិសោធន៍នៃការថតរូបភាពយ៉ាងអស្ចារ្យថែមទៀតដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តការណ៍នេះ ត្រូវបានក្រុមហ៊ុន Xiaomi ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហួង សាន ដែលមានទីតាំងស្ថិតនៅទល់មុខរដ្ឋសភា ជាមួយនឹងវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន រួមនឹងអ្នកចែកចាយបន្ត ហើយនឹងម្ចាស់ហាងលក់ទូរស័ព្ទព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ 

សូមស្វាគមន៍មកកាន់សករាជថ្មីនៃកាមេរ៉ា Penta 

ស្មាតហ្វូនស៊េរីថ្មី  Mi Note 10 របស់ក្រុមហ៊ុន Xiaomi នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 5 គ្រាប់ផ្សេងក្នាដែលមានទំហំ 108MP wide-angle lens, 5MP telephoto lens, 12MP telephoto lens, 20MP ultra wide-angle lens និង macro lens ។ កាមេរ៉ានេះផ្តល់នូវបទពិសោធន៍នៃការ Zoom បានយ៉ាងអស្ចារ្យគ្មានដែនកំណត់ចាប់ពី 0.6x ទៅ 50x ដែលរក្សានូវគុណភាពរូបភាពបានយ៉ាងល្អឥតខ្ចោះជាទីបំផុតថែមទៀតផង។ 

កាមេរ៉ាគោលដែលមានទំហំ 108MP នេះអាចផ្តល់នូវការថតរូបភាពយ៉ាងអស្ចារ្យនៅក្នុងកម្រិតមួយថ្មីទៀតដែលធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យានេះឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ ជាមួយនឹងសេនស័រ Samsung ISOCELL Bright HMX 108MP  នេះ ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះមានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់បំផុតដល់ទៅ 12032 x 9024 ថែមទៀត។ នេះគឺជាលើកដំបូងបំផុតដែលកាមេរ៉ា 108MP នេះអាចធ្វើការថតរូបភាបនិងអាចព្រីនដាក់នៅលើផ្ទាំងប៉ាណូដែលមានកំពស់ដល់ទៅ 4.24 m  បាន។ កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  4-in-1 pixel binning និងសេនស័ររូបភាពដែលមានទំហំ 1/1.33” ដែលមានន័យថា ស្មាតហ្វូននេះអាចថតរូបភាពបានច្បាស់ស្រស់ស្អាតនៅទីកន្លែងដែលមានពន្លឺទាប ខណៈពេលដែលបច្ចេកវិទ្យា 4-axis OIS  ក៏ជួយអោយរូបភាពច្បាស់ល្អគ្មានគូប្រៀបផងដែរ។

សម្រាប់អ្នកដែលស្រឡាញ់ការថតរូបភាពដែលចង់ធ្វើការថតរូបភាពច្បាស់ដូចធម្មជាតិនោះនៅលើស្មាតហ្វូន Mi Note 10 នេះគឺអាចមានភ្ជាប់ជាមួយនឹងកាមេរ៉ា 12MP 2x telephoto lens នៅក្នុងកម្រិត  50mm focal length ដែលនេះគឺជា focal lengths ដែលមានការពេញនិយមប្រើប្រាស់បំផុតសម្រាប់អ្នកថតកាមេរ៉ាអាជីពនោះ។ សម្រាប់ការថតនៅកន្លែងដែលមានពន្លឺទាបនោះ វាមានភ្ជាប់ជាមួយនឹង  1.4μm  ភិចសែល និង dual PD autofocus  ដែលធ្វើអោយរូបភាព Portraits របស់អ្នកស្រស់ស្អាតមិនធម្មតានោះទេ។

បើនិយាយអំពីកាមេរ៉ា 5MP 5x telephoto lens  នេះគឺមានសមត្ថភាពនៃការពង្រីករូបភាពដល់ទៅ 10x hybrid  និង 50x digital zoom ដែលធ្វើអោយការ Zoom បានច្បាស់ ស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះទៀតនោះ សម្រាប់ Lens នេះក៏មានភ្ជាប់ជាមួយនឹងមុខងារ OIS និង f/2.0 aperture ដែលធ្វើអោយការថតរូបភាពនៅទីងងឹតបានស្រស់ស្អាតបំផុត។ ជាមួយនឹងកម្រិតនៃការបង្ហាញរូបភាព 117 degrees field of view កាមេរ៉ា  20MP ultra-wide angle នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការថតរូបភាព Landscapes និងការថតរូបភាពជាក្រុមបានយ៉ាងទូលាយថែមទៀតដោយមិនមានដាច់អ្នកណាម្នាក់ចេញពីរូបភាពនេះទេ ខណៈពេលដែលកាមេរ៉ា macro lens  នេះផ្តល់នូវមុខងារ  autofocus សម្រាប់រូបភាព Closeups ថែមទៀតផង។

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Mi Note 10 នេះមានភ្ជាប់ជាមួយនឹងមុខងារ all-new Night Mode 2.0  ដែលទ្រទ្រង់នូវការថតរូបភាពបានយ៉ាងស្រស់ស្អាតដោយសារតែវាមានបច្ចេកវិទ្យាដែលបញ្ចូលនូវការថតច្រើនបញ្ចូលគ្នាដើម្បីជ្រើសរើសរូបភាពណាដែលច្បាស់ និងស្រស់ស្អាតបំផុត។ សម្រាប់អ្នកដែលចូលចិត្តការប្រគុំតន្រ្តី និងការថតរូបភាពនៅពេលយប់នោះគឺនឹងទទួលបាននូវរូបភាពដ៏ច្បាស់ជាមួយនឹងកម្រិត RAW multi-frameដែលគ្មានការរំខានពីគ្រាប់ Noise នោះទេ។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Shoot-Steady Video Technology សម្រាប់ការថតវីដេអូបានយ៉ាងរលូនថែមទៀតផង។ សមត្ថភាពនៃការថតរបស់កាមេរ៉ានេះគឺមានកម្រិត 960 frames-per-Second Macro Slow-Motion និងវីដេអូកម្រិត 4K ជាមួយនឹងកាមេរ៉ា  ultra-wide angle ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ Vlog mode  សម្រាប់ការបន្ថែមនូវស្ទាយ៍ថ្មីៗជាច្រើននៅលើវីដេអូនេះថែមទៀត ហើយវាក៏មានភ្ជាប់ជាមួយនឹង  cinematic effects ចំនួន 7 ថែមទៀតផង។

ក្រៅពីមានកាមេរ៉ាដ៏ខ្លាំងក្លាចំនួន 5  គ្រាប់នៅខាងក្រោយនេះ ស្មាតហ្វូន Mi Note 10នេះ ក៏មានកាមេរ៉ាខាងមុខដែលមានទំហំ 32MP ដែលផ្តល់នូវមុខងារជាច្រើនដូចជា AI beautify, AI portrait selfies, AI scene detection និង  AI face unlock, panorama selfie និង palm shutter ដែលអាចធ្វើការ Selfies បានយ៉ាងអស្ចារ្យជាងមុនថែមទៀត។សម្រាប់អ្នកដែលចង់បានការថតវីដេអូបានយ៉ាងអស្ចារ្យបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi  ផ្តល់អោយស្មាតហ្វូន Mi Note 10 Pro នេះជាមួយនឹង 8-piece lens  នៅលើកាមេរ៉ាគោល និងម៉េមូរីទំហំ 8GB RAM + 256GB storage ថែមទៀត។ ជាមួយនឹង  8-piece lens នេះនឹងធ្វើអោយរូបភាពកាន់តែច្បាស់ និងម៉ត់ល្អែមទៀតផង។

ស្ទាយ៍ថ្មីនៃការឌីស្សាញដ៏អស្ចារ្យគ្មានគូប្រៀប

ស្មាតហ្វូនស៊េរីថ្មី Mi Note 10  នេះ មានអេក្រង់ទំហំ  6.47” 3D curved AMOLED ។ ជាមួយនឹងការឌីស្សាញនូវគែមកោង edge-to-edgeនេះនឹងធ្វើអោយគែម Bezels របស់វាស្តើងមិនធ្លាប់មានពីមុនមកនោះទែដែលវាពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង  400,000:1 contrast ratio  ដែលធ្វើអោយពណ៌ខ្មៅកាន់តែដិតច្បាស់ល្អបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi Note 10 នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀតដែលមានទំហំធំជាងមុនដល់ទៅ 10% ដែលអាចប្រើប្រាស់បាននៅក្រោមពន្លឺថ្ងៃ អាកាសធាតុត្រជាក់ និងម្រាមដៃស្ងួតបានថែមទៀតផង។

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mi Note 10នេះគឺមានកញ្ចក់កោង ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់កាន់ក្នុងដៃជាទីបំផុត។ សម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វាគឺជាកញ្ចក់ Corning® Gorilla® Glass 5 សម្រាប់ការពារទៅលើការកោសឆ្កូតថែមទៀតផងនៅក្នុងកិច្ចការងារប្រចាំថ្ងៃនេះ។ ស្មាតហ្វូននេះមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Midnight Black, Aurora Green និង Glacier White ។

ថាមពលថ្មខ្លាំង កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានព្រំដែន រួមជាមួយនឹង MIUI 11

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះ មានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំង និងថាមពលថ្មខ្លាំងក្នុងការប្រើប្រាស់ថែមទៀត។ វាមានថាមពលថ្មដែលមានទំហំ 5260mAh និងបច្ចេកវិទ្យា 30W fast-charge ដែលអាចប្រើប្រាស់បាន ២ ថ្ងៃថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm SnapdragonTM 730G mobile platform ជាមួយនឹងដំណើរការនូវបច្ចេកវិទ្យា 8nm ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 នេះដំណើរការនូវ MIUI 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដែលងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការបង្កើនទៅលើប្រសិទ្ធិភាពការងារបានយ៉ាងរលូនថែមទៀត។ វានាំយកនូវមុខងារ  Always-on Display ដែលជា Tool មួយដ៏ល្អសម្រាប់ប្រើប្រាស់ថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 6GB+128GB  នេះនឹងដាក់លក់នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro 8GB+256GB នេះគឺមានតម្លៃ $599។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺនៅថ្ងៃទី 13 ខែធ្នូនេះ នៅក្នុងហាងលក់ចែកចាយផ្លូវការរបស់ក្រុមហ៊ុន Xiaomi រួមមានហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយនិងដៃគូចែកចាយជាច្រើនទៀត ហើយនឹងហាងអនឡាញដូចជា Smile Shop និង Dola Mall ផងដែរ៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន