no-alternative title

Canon EOS 90D តូចតែរាងទេ តែសមត្ថភាពវិញខ្លាំង ល្បឿនលឿន ព្រមទាំងអាចផ្តិត រូបភាពបាន ច្បាស់បំផុត

សម្រាប់អតិថិជនជាច្រើនដែលកំពុងតែទន្ទឹងរង់ចាំនូវវត្តមានរបស់កាមេរ៉ាដែលមានរូបរាងតូចស្រស់ស្អាត និងកាលីបទាន់សម័យនោះ EOS 90D គឺជាកាមេរ៉ាដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ កាមេរ៉ា EOS 90D នេះមានភ្ជាប់ជាមួយនឹង 45 cross-type AF Points ដែលមានកម្រិត 100% optical viewfinder ហើយអាចធ្វើការថតនៅក្នុងល្បឿន 10fps ថែមទៀត។ វាពិតជាមានសមត្ថភាពខ្លាំង ក្នុងការថតនៅ ក្នុងវិស័យកីឡា ឬការថតជាលក្ខណៈដំណើរផ្សងព្រេងថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការផ្តោត Focus ទៅលើ 5,481 ចំនុច និងមុខងារ Eye Detection AF ផ្តល់នូវជម្រើសជាច្រើននិងភាពច្នៃប្រឌិតខ្ពស់បំផុតក្នុង ការចាប់ប្លង់បានកាន់តែសម្បូរបែប ហើយមុខងារ Live View ក៏អាចធ្វើការធានា ថារូបភាពដែលថត ចេញពីស្មាតហ្វូននេះគឺល្អឥតខ្ចោះបំផុត។

EOS 90Dគឺជាកាមេរ៉ាដែលមានសមត្ថភាពអាចថតវីដេអូនៅក្នុងកម្រិត 4K ជាមួយនឹង Uncropped Mode ឬ Cropped Mode ដែលអ្នកប្រើប្រាស់អាចធ្វើការថតនូវរូបភាព ឬវីដេអូជាលក្ខណៈ angle-of-view ឬការថតបានចម្ងាយឆ្ងាយថែមទៀតជាមួយនឹង Lens នេះ។ កាមេរ៉ា EOS 90D នេះក៏មានភ្ជាប់ ជាមួយនឹងមុខងារធន់ទៅនឹងសំណើម និងធូលីថែមទៀត។ វាក៏មានការបំពាក់នូវមុខងារ multi-controller ថ្មីដែលអាចគ្រប់គ្រងទៅលើការថតរូបភាពកាន់តែប្រសើរជាងមុន។

គុណភាពច្បាស់កម្រិតខ្ពស់

អ្វីដែលជាលក្ខណៈសំខាន់ជាងគេបំផុតរបស់កាមេរ៉ា EOS 90D នេះ វាមានសេនស័រដែលមានទំហំ 32.5 megapixels APS-C CMOS sensor និងបន្ទះឈីប DIGIC 8 processor របស់ក្រុមហ៊ុនCanon ។ កាមេរ៉ា EOS 90D មានសមត្ថភាពក្នុងការថតរូបភាពបានច្បាស់ ម៉ត់ស្រស់ស្អាតមិនចាញ់ម៉ូឌែល ថ្នាក់អាជីពនោះទេ។ បបើនិយាយអំពីកម្រិត ISO របស់វាគឺមានការពង្រឹងផងដែររហូតដល់ទៅ 51,200 ដែលអនុញ្ញាតអោយការថតរូបភាពជាមួយនឹង shutter speed បានលឿនជាងមុន និង Aperture តូចសម្រាប់ការថតនៅកន្លែងដែលខ្វះពន្លឺដែលធ្វើអោយរូបភាពច្បាស់ម៉ត់ស្រស់ស្អាតមិនធម្មតានោះទេ។ សម្រាប់គ្រាប់ noise របស់វាក៏មានការកាត់បន្ថយតិចជាងមុនថែមទៀតផង។

ការចាប់ប្លង់បានស្រស់ស្អាត

ក្រៅពីការប្រើប្រាស់ជាមួយនឹង  100% coverage optical viewfinder នោះ កាមេរ៉ា EOS 90D នេះមានភ្ជាប់ជាមួយនឹង cross-type 45 AF points ដែល 27 Points នៅក្នុងចំណោម AF points នេះទ្រទ្រង់នូវ Aperture ដល់ទៅ  f/8 ជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពបានឆ្ងាយអាច ជ្រើសរើសកាមេរ៉ានេះបានផងដែរ។ ជាមួយនឹងការបំពាក់នូវសេនស័រថ្មី220,000 pixel AE sensor និង EOS iTR AF ( ដែលភាគច្រើនប្រើប្រាស់នូវកាមេរ៉ាម៉ូឌែល High-End នោះ) ក៏ទ្រទ្រង់ទៅលើមុខងារ Face Detection បើទោះបីជាកំពុងតែថតតាមរយៈ optical viewfinder ក៏ដោយ។ នៅក្នុង Live View វិញនោះ Dual Pixel CMOS AF នេះមានកម្រិតដល់ទៅ 88% x 100% នៃអេក្រង់នេះដែលមាន កម្រិតខ្ពស់ដល់ទៅ  143 segments នៅក្នុង auto selection AF និងរហូតដល់ទៅ 5481 AF positions សម្រាប់ការជ្រើសរើសជា Manual នោះ។

ការចាប់រូបភាពល្បឿនលឿន

សម្រាប់អ្នកថតរូបភាពកីឡា ឬអ្នកថតរូបភាពជាលក្ខណៈផ្សេងព្រេងនោះគឺទាមទារនូវកាមេរ៉ាដែលមាន សមត្ថភាពអាចថតរូបភាពបានលឿន ជាមួយនឹងកាមេរ៉ា  EOS 90D នេះអាចធ្វើការថតរូបភាពនៅក្នុង កម្រិតល្បឿន 10framesក្នុងមួយវិនាទីទោះបីជាកំពុងតែប្រើប្រាស់នៅក្នុង Servo AF( តាមរយៈ optical viewfinder) ដែលស្រដៀងគ្នាទៅនឹង EOS 7D Mark II ផងដែរ។

សម្រាប់អ្នកប្រើប្រាស់ដែលចង់ថតរូប ភាពដោយប្រើប្រាស់នូវ Vari-angle touchscreen សម្រាប់ការថតនោះ Live View អាចធ្វើការថតនៅ ក្នុងកម្រិតខ្ពស់ដល់ទៅ 11frames ក្នុងមួយវិនាទីនៅក្នុង One-Shot AF និងកម្រិត  7frames នៅក្នុង Servo AF ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន