no-alternative title

Dell Latitude 7400 គឺជាប្រភេទកុំព្យូទ័រថ្នាក់ប្រណិត សម្រាប់អ្នកធ្វើជំនួញ ដែលផ្តល់នូវភាពងាយស្រួលដាក់តាមខ្លួនបំផុត

Dell Latitude 7400 គឺជាកុំព្យូទ័រដែលមានរូបរាងតូចបំផុតក្នុងពិភពលោក ដែលតំឡើងមកជាមួយនឹងអេក្រង់ទំហំ 14" ជាប្រភេទថ្នាក់ប្រណិតសម្រាប់អ្នកធ្វើជំនួញដែលងាយស្រួលដាក់តាមខ្លួនបំផុត។ កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងមុខងារ ExpressConnect ដូចនេះ អ្នកអាចធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិទៅលើល្បឿន Wi-Fi ដែលលឿនបំផុត ហើយវាក៏មានមុខងារថ្មីឈ្មោះថា SafeScreen សម្រាប់ការពាទៅលើអេក្រង់ឌីជីថលឯកជនភាពរបស់អ្នកថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Latitude 7400 ភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7-8665U Processor ជំនាន់ទី 8 ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ និងប្រព័ន្ធប្រតិបត្តិការ Windows 10 Pro 64 bit ថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ វាថែមទាំងដំណើរការជាមួយនឹងក្រាហ្វិកកាត Intel UHD 620 Graphics for i7-8665U Processor រ៉េម 16GB, 1x16GB, DDR4 Non-ECC និងថាសរឹងទំហំ M.2 512GB PCIe NVMe Class 40 Solid State Drive ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀតផង។

-ល្បឿនលឿនក្នុងការប្រើប្រាស់

Latitude 7400 ផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃរបស់អ្នក។ វាមានភ្ជាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint reader នៅលើប៊ូតុង Power ឬជាមួយនឹង IR camera + Windows Hello សម្រាប់ការផ្ទៀងផ្ទាត់ទៅលើការចូលរបស់អ្នកបានយ៉ាងរលូន។ ជាមួយនឹងបច្ចេកវិទ្យា Modern Standby វិញ អ្នកប្រើប្រាស់ អាចធ្វើការបន្តការងាររបស់អ្នកនៅពេលដែលអ្នកធ្វើការ Wake ទៅលើ System របស់អ្នកបានថែមទៀត ដោយសារតែ Wi-Fi គឺដំណើរការនៅផ្ទៃ Background របស់វា។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាអាចធ្វើការដំណើរការយ៉ាងស្វ័យប្រវត្តិជាមួយនឹងការតភ្ជាប់ជាមួយនឹង Wi-Fi connection ដែលខ្លាំងក្លាបំផុតជាមួយនឹងបច្ចេកវិទ្យា ExpressConnect ។ 

មួយវិញទៀត កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា ExpressCharge ដែលបញ្ចូលថាមពលថ្ម 1 ម៉ោងបានដល់ទៅ 80% និង Dell Power Manager ដែលអ្នកអាចធ្វើការជ្រើសរើសនូវការប្រើប្រាស់នូវ Modes ចំនួន 4 ទៅតាមអ្វីដែលង្នកចង់បានថែមទៀត។ អ្នកអាចប្រើប្រាស់នូវ Super Low Power panel ដែលមានប្រសិទ្ធិភាពជាងមុន 50% ជាងអេក្រង់ FHD panels ដោយមិនចាំបាច់ធ្វើការបន្ថយទៅលើកម្រិត resolution, color និង brightness នោះទេ។ សមត្ថភាពរបស់កុំព្យូទ័រនេះ គឺខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel i7 4-Core vPro Processors ជំនាន់ទី 8 ដែលធ្វើការបង្កើនទៅលើផលិតកម្មការងារ ការគ្រប់គ្រង និងសុវត្ថិភាពសម្រាប់អាជីវកម្មរបស់អ្នកថែមទៀតផង។

-ការគ្រប់គ្រង និងការធានាទៅលើការប្រើប្រាស់កាន់តែងាយស្រួល

សម្រាប់ឯកជនភាពរបស់អ្នកគឺមានការការពារកាន់តែល្អប្រសើរជាងមុនជាមួយនឹងជម្រើសនៃកាមេរ៉ា shutter option និងបច្ចេកវិទ្យា SafeScreen ដែលជាជម្រើសនៃ digital privacy panel option ដែលផ្តល់នូវប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថាមពលថ្មរបស់វាកាន់តែល្អជាងមុន និងការគ្រប់គ្រងទៅលើកម្រិត contrast ratio សម្រាប់ការការពារអ្នកផ្សេងមើលទៅលើអេក្រង់របស់អ្នកថែមទៀត។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកអាចធ្វើការគ្រប់គ្រងបានគ្រប់ទៅលើ Windows 10 endpoints ចេញពី Console មួយជាមួយនឹងមុខងារ Dell Client Command Suite និង VMware Workspace ONE បានផងដែរ។ បច្ចេកវិទ្យា SafeID ធ្វើការការពារទៅលើព័ត៌មានសម្ងាត់របស់ end user ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint reader ដែលមាននៅលើប៊ូតុង Power និង Smart Card Reader ដូចនេះអ្នកអាចធ្វើការបានកាន់តែលឿនជាងមុនថែមទៀត។ សម្រាប់ Dell unique vPro extensions អាចធ្វើការគ្រប់គ្រងពីចម្ងាយ និងការធ្វើរោគវិនិច្ឆ័យទៅលើឧបករណ៍ជាច្រើនទៀតមិនថាឧបករណ៍ទាំងនោះបើកឬ បិទនោះទេ។

-ជំនួយការដ៏ឆ្លាតវៃ

ជាមួយនឹងបច្ចេកវិទ្យា ProDeploy Client Suite អាចជួយលោកអ្នកក្នុងការបង្កើនល្បឿនទៅលើកុំព្យូទ័របានលឿន និងការគ្រប់គ្រងកាន់តែច្រើនជាងមុនថែមទៀត។ វាក៏មានមុខងារ ProSupport ដែលផ្តល់នូវ 24x7 access ដែលមានអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរង់ចាំជួយលោកអ្នកថែមទៀត។ វាក៏មាន ProSupport Plus សម្រាប់ជួយបំពេញទៅលើ service សម្រាប់ PCs របស់អ្នកបានផងដែរ៕

អាចរកបាននៅហាង៖ https://www.facebook.com/ananacomputer/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន