no-alternative title

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចូលរួមជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅទីក្រុងប៉េកាំង

កាលពីថ្ងៃទី 06 ដល់ថ្ងៃទី 10 ខែមករា ឆ្នាំ 2020 ឯកឧត្តមសុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G សម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋចិន (ហៅកាត់ថា CAICT) នាទីក្រុងប៉េកាំង។ គួរបញ្ជាក់ផងដែរថា CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1957 CAICT បាននិងកំពុងផ្តល់នូវការ  គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និងវិញ្ញាបនប័ត្រ សម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងព័ត៌មាន និងកម្មវិធីព័ត៌មានវិទ្យានៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពីបច្ចេកវិទ្យា 5G ដែលរៀបចំដោយ CAICT នេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ដល់មន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្តីអំពីគោលនយោបាយសម្រាប់ការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា 5G និងបច្ចុប្បន្នភាពចុងក្រោយនៃបទពិសោធន៍អំពីការដាក់ពង្រាយ5G របស់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសមួយចំនួនទៀត។ 

ការបណ្តុះបណ្តាលរយៈពេល 5 ថ្ងៃ បានលើកឡើងនូវប្រធានបទជាច្រើនដូចជា យុទ្ធសាស្រ្តនៃបច្ចេកវិទ្យា5G និងការអភិវឌ្ឍឧស្សាហកម្មជាសាកល និងសម្រាប់ប្រទេសចិន ប្រធានបទស្តីអំពីស្តង់ដា និង បច្ចេកវិទ្យា5G ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ5G ផែនការ និងការគ្រប់គ្រងវិសាលគមន៍ (Spectrum) សន្តិសុខអ៊ិនធឺណិតនៃប្រព័ន្ធ 5G និងសេវាកម្មនិងកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា5G ។ ក្រៅពីនោះ វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន China Unicom និង China Telecom ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគេអំពីការដាក់ពង្រាយប្រព័ន្ធ 5G ជាផ្លូវការនៅក្នុងប្រទេសចិន។

ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយលោក Lu Jianwen អគ្គនាយករងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាននៃ CAICT និងលោក Victor Zhang អគ្គនាយកបច្ចេកទេសនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលនេះជាកិច្ចពិភាក្សាស៊ីជម្រៅស្តីអំពីគំរូនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅកម្ពុជាតាមទស្សនៈនៃក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន(CAICT) និង ក្រុមហ៊ុន Huawei ។

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា “បច្ចេកវិទ្យា5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញនិងវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ហើយរាជ   រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជម្រុញឱ្យមានផែនទីបង្ហាញផ្លូវនៃការរៀបចំប្រព័ន្ធ5G (5G roadmap) និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ 2020 នេះ ។ វគ្គបណ្តុះបណ្តាល 5G ពិតជាមានប្រយោជន៍សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសេចក្តីព្រាងផែនការរៀបចំគ្រប់គ្រងគោលនយោ បាយ និងបទប្បញ្ញត្តិសម្រាប់ប្រព័ន្ធ 5G ។ ខ្ញុំជឿជាក់ថា 4G ផ្លាស់ប្តូរជីវិត ចំណែក 5G នឹងផ្លាស់ប្តូរសង្គមទាំងមូល”។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា “នៅប៉ុន្មានខែខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) នឹងធ្វើការលើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យា 5G (5G roadmap) និងប្តេជ្ញាជម្រុញការអភិវឌ្ឍប្រព័ន្ធ 5G នៅឆ្នាំ ២០២០ សម្រាប់ប្រទេសកម្ពុជា ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពចាស់ទុំនៃខ្សែសង្វាក់ឧស្សាហកម្ម 5G នឹងមិនត្រឹមតែជម្រុញការផ្លាស់ប្តូរ និងការធ្វើឱ្យឧស្សាហកម្មបែបប្រពៃណីមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតមុខជំនួញថ្មីៗជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យា 5G បានក្លាយជាកំលាំងថាមពលថ្មីមួយទៀត ដែលអាចអោយយើងអាចទាញយកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលជាកត្តាជម្រុញមួយក្នុងការសម្រេចចក្ខុ    វិស័យ២០៥០ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់”។

 

បន្ទាប់ពីពិធីបិទបានបញ្ចប់ ឯកឧត្តម សុខ ពុទ្ធិវុធ និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍ R&D (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។     ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផល និងដំណោះស្រាយចុងក្រោយនៃប្រព័ន្ធ 5G និងបទបង្ហាញស្តីអំពីបទពិសោធន៍នៃបច្ចេកវិទ្យា5G សម្រាប់ទីផ្សារពិភពលោក។ នៅពេលទស្សនកិច្ចនោះ គណ:ប្រតិភូកម្ពុជាបានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា5G នៅក្នុងវិស័យផ្សេងៗ ដូចជា ទីក្រុងឆ្លាតវៃ ការអប់រំឆ្លាតវៃ សុខាភិបាលឆ្លាតវៃ សន្តិសុខសណ្តាប់ធ្នាប់ និងវិស័យផ្សេៗទៀត ដែលបច្ចេកវិទ្យានេះ នឹងជួយដល់ការបង្កើនប្រសិទ្ធភាពការងារ និងគុណភាពនៃជីវិត នាពេលអនាគត។

គួបញ្ជាក់ផងដែថា នៅត្រឹមខែមករាឆ្នាំ 2020 ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន 60 ជាមួយប្រតិបត្តិករទូទាំងពិភពលោក ហើយបាននាំចេញឧបករណ៍5G ជាង 400.000 បង្គោលអង់តែន (base station) ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកនៃប្រព័ន្ធ 5G ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាជាង 20 ឆ្នាំមកហើយ ហើយនឹងបានឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល ប្រតិបត្តិករនិងដៃគូ ដើម្បីឆ្ពោះទៅមុខសម្រាប់ការកសាង    បណ្តាញតភ្ជាប់ដ៏ពេញលេញកម្ពុជាដ៏ឆ្លាតវៃ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន