no-alternative title

ឆ្នាំថ្មី! ក្រុមហ៊ុន Xiaomi Cambodia បានប្រកាសធ្វើការចែកអាំងប៉ាវរាប់រយរង្វាន់សម្រាប់អតិថិជន ដែលជាវស្មាតហ្វូនរបស់ខ្លួន

ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជាចែកអាំងប៉ាវដល់ហ្វេននៅលេីហ្វេសប៊ុក និង នៅ Mi Home ទាំងបីសាខា គឺ សាខាផ្សាដមថ្កូវ, សាខាស្ទឹងមានជ័យ និង សាខាសន្ធរម៉ុក

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងឱកាសចូលឆ្នាំចិននេះក្រុមហ៊ុន ក៏មានកម្មវីធីប្រូម៉ូសិនដែលមិនធ្លាប់មានផងដែរ គឺសុទ្ធសឹងតែជាផលិតផលដែលពេញនិយមទូរទាំងពិភពលោក


លេីសពីនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន Xiaomi ក៏បានចែករង្វាន់ធំ ដល់ហ្វេននោះគឺ អធិរាជកាមេរ៉ា Xiaomi - Mi Note 10 108MP តម្លៃ 499$ 


ជាក់ស្ដែង ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវ Mi Note 10 និង Mi Note 10 Pro ដែលជាអធិរាជកាមេរ៉ាទំហំ 108 មេហ្កាភិចសែល ដំបូងគេបំផុតកាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក ឈាន មុខគេមួយ បានប្រកាសនូវវត្តមានរបស់ស្មាតហ្វូនថ្មីត្រកូល Mi Note series របស់ខ្លួននោះគឺ Mi Note 10 និង Mi Note 10 Pro ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយស្មាតហ្វូនទាំងពីរនេះ គឺជាស្មាតហ្វូនដែលបំពាក់នូវកាមេរ៉ាដែលមានទំហំធំដល់ទៅ 108MP និងមានការឌីស្សាញយ៉ាងល្អឥតខ្ចោះថែម ទៀតផង។ ស្មាតហ្វូន Mi Note 10 នេះ មានភ្ជាប់ជាមួយ នឹងថាមពលថ្មធំទំហំដល់ទៅ 5260mAh និងផ្តល់នូវបទ ពិសោធន៍នៃការថតរូបភាពយ៉ាងអស្ចារ្យថែមទៀត ដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់នោះទេ។

ស្មាតហ្វូនស៊េរីថ្មី Mi Note 10 6GB+128GB  នេះដាក់លក់នៅក្នុងតម្លៃ $499 ខណៈពេលដែលស្មាតហ្វូន Mi Note 10 Pro 8GB+256GB នេះគឺមានតម្លៃ $599។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺនៅថ្ងៃទី 13 ខែធ្នូនេះ នៅក្នុងហាងលក់ចែកចាយផ្លូវការរបស់ក្រុមហ៊ុន Xiaomi រួមមានហាង Mi Home ទាំងបីសាខា គឺ សាខាស្ទឹងមានជ័យ, សាខាផ្សារដើមថ្កូវ និងសាខាសន្ធរមុខ រួមជាមួយនិងដៃគូចែកចាយជាច្រើនទៀត ហើយនឹងហាងអនឡាញដូចជា Smile Shop និង Dola Mall ផងដែរ។

សូមជំរាបថា ក្រុមហ៊ុន Xiaomi គឺបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2010 និងបានហក់ចូលទៅក្នុងទីផ្សារ ភាគហ៊ុននៅក្រុងហុងកុងឆ្នាំ 2018 ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានឡើងមកឈរនៅលេខរៀងទី 4 នៃចំណាតថ្នាក់ស្មាតហ្វូនរបស់ពិភពលោក ហើយនឹងបានបង្កើតនូវមាតិការព័ត៌ មានវិទ្យាដ៏ធំបំផុតនៅលើពិភពលោក ជាមួយនឹងចំនួនអ្នកប្រើប្រាស់ច្រើនជាង 196 លានឧបករណ៍ ដោយបូករួមទាំកុំព្យូទ័រ និងស្មាតហ្វូន។ មកដល់ពេលនេះ Xiaomi បានពង្រីកទីផ្សារបានចំនួនច្រើជាង 80 ប្រទេសហើយ នៅជុំវិញពិភពលោក។ គិតត្រឹមខែកក្កដាឆ្នាំ 2019 នេះ ក្រុមហ៊ុននេះ បានបោះជំហានចូលក្នុងតារា Fortune Global 500 ដោយឈរនៅលេខរៀងទី 468៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន