no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ទូរស័ព្ទជំនាន់ថ្មី Nokia 2.3 មានលក់នៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងតម្លៃ 115 ដុល្លា និងមានថែមអាវយឺតមួយថែមទៀតផង

ក្រោយពីបានបង្ហាញវត្តមាននៅលើទីផ្សារមួយចំនួនរួចមក នៅពេលនេះ ស្មាតហ្វូន Nokia 2.3 ជំនាន់ថ្មី ដែលមានសមត្ថភាពខ្លាំងក្លាទៅលើផ្នែកកាមេរ៉ាដែលបំពាក់នូវបច្ចេកវិទ្យា AI ដែលជួយអោយអ្នកអាចធ្វើការថតរូបភាព បានស្រស់ស្អាតបំផុត បានមកដល់ប្រទេសកម្ពុជាហើយ។ សម្រាប់ការមកដល់នេះ ត្រូវបានក្រុមហ៊ុន Nokia ប្រកាសចេញលក់ក្នុងតម្លៃ 115 ដុល្លា និងមានថែមជូននូវអាវយឺតមួយថែមទៀតផង។ Nkia 2.3 មានអេក្រង់ទំហំ  6.2” HD+ ធំទូលាយក្នុងការប្រើប្រាស់ និងមានថាមពលថ្មប្រើប្រាស់បាន 2 ថ្ងៃ។

 

no-alternative title

ក្រុមហ៊ុន Nokia បញ្ជាក់ថា ស្មាតហ្វូននេះ គឺដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 នឹងអាចធ្វើការអាប់ដេតទៅកាន់ លើ Android 10 ក្នុងពេលឆាប់ៗនេះ អ្វីដែលពិសេនោះ គឺវានឹងអាចធ្វើបច្ចុប្បន្នភាពទៅលើសុវត្ថិភាព ជាប្រចាំរយៈពេល 3 ឆ្នាំ គឺដើម្បីធានាថា ស្មាតហ្វូននេះ នឹងល្អប្រសើរជានិច្ចក្នុងការប្រើប្រាស់។ ស្មាតហ្វូន Nokia 2.3 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងក្រោយ និងភ្ជាប់ជាមួយនឹងមុខងារ ‘Recommended Shot’ ដែលជាមុខងារថ្មីមួយរបស់ស្មាតហ្វូន Nokia ដែលជួយអោយអ្នកអាចរើសរូបភាពដែលស្រស់ស្អាតបំផុត។ Nokia 2.3 គឺជាស្មាតហ្វូនថ្នាក់កណ្តាល ដែលអាចធ្វើការថតរូបភាព portrait បានយ៉ាងស្រស់ស្អាតជាមួយនឹងគោលដៅ  ‘Recommended Shot’ ដែលអាចថតរូបភាពបានស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។

ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងមុខងារ AI ដែលមានការពង្រឹងសមត្ថភាពកាន់តែល្អអស្ចារ្យជាច្រើនទៀតដូចជា ‘Portrait Mode’ និងការថតរូបភាពនៅទីងងឹត ហើយអតិថិជនជាច្រើនរបស់ Nokia អាចធ្វើការផលិតរូបភាពស្រស់ស្អាតជាច្រើនអស្ចារ្យជាមួយនឹង Settings ច្រើនប្រភេទសម្រាប់ជ្រើសរើសថែមទៀត។ អ្នកអាចធ្វើការសន្សំសំចៃទៅលើពេលវេលាបានកាន់តែច្រើនជាមួយនឹង Nokia 2.3 នេះ តាមរយៈការប្រើប្រាស់ជាមួយនឹងប៊ូតុង Google Assistant Button។ អ្នកអាចប្រើប្រាស់នូវសំឡេងរបស់អ្នកក្នុងការមើលទៅលើប្រតិទិនរបស់អ្នក រយៈពេលក្នុងការធ្វើដំណើរ និងព័ត៌មានជាច្រើនទៀត។ Nokia 2.3 នេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនមុខ Face Recognition ដែលអាចធ្វើការដោះសោរស្មាតហ្វូននេះ បានលឿនដោយគ្រាន់តែក្រឡេកមើលទៅស្មាតហ្វូននេះភ្លាម គឺដោះសោរបានភ្លាម។

ស្មាតហ្វូនNokia 2.3 នេះ ភ្ជាប់ជាមួយនឹង ‘Portrait Mode’ ដែលអ្នកអាចធ្វើការថតរូបភាពដែលផ្ទៃខាងក្រោយព្រាលថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវកម្មវិធី Google Photos សម្រាប់ធ្វើការកែប្រែទៅលើកម្រិតព្រាលបានថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 13MP/2MP ដែលអ្នកអាចប្រើប្រាស់នូវ  bokeh ឬ  background effects ព្រាលជាច្រើនដូចជា  Classic, Butterfly, Heart ឬ Star បានផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា advanced image fusion និង exposure ដែលអាចធ្វើការកែប្រែទៅលើ Setting ទៅលើកម្រិតពន្លឺកាន់តែភ្លឺជាងមុន និងស្រស់ស្អាតថែមទៀតផង។ 

ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម