no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មិត្តហ្វូន ប្រគល់រថយន្ត TOYOTA HILUX REVO ស៊េរីឆ្នាំ 2020 ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ»

នៅថ្ងៃទី 20 ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធពិធីប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ 2020 ទៅដល់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ» ដែលកម្មវិធីនេះ គឺបានប្រព្រឹត្តទៅនៅឯការិយាល័យកណ្តាលរបស់ខ្លួនតែម្តង។

 

no-alternative title

រង្វាន់ធំរថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ 2020 គឺបានទៅលើ អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ។ លោកស្រី បានថ្លែងទាំងអារម្មណ៍រំភើបខ្លាំងថា៖ “ខ្ញុំអរចង់ហោះនៅពេលដែលក្រុមហ៊ុនតេមកបញ្ជាក់ថា ខ្ញុំឈ្នះរង្វាន់ឡាន 1 គ្រឿងនេះ។ ដំបូងភ័យណាស់ខ្លាចគេបោកប្រាស់ ព្រោះអីធ្លាប់គេខលមកបោកប្រាស់បន្លំច្រើនដង”។ អ្នកស្រីបន្តថា៖ មិត្តហ្វូនពិតជាបានប្រគល់រង្វាន់ដ៏អំអស្ចារ្យនេះមកនាងខ្ញុំពិតមែន។ សូមអតិថិជនទាំងអស់ជឿជាក់ជាមួយការផ្តល់ជូននេះ។ 

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកណ្តាលលោក អ៊ុត ណេង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone 11 Pro ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «រង្វាន់នេះ ពិតប្រាកដណាស់ ខ្ញុំតែងតែប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ហើយគ្រាន់តែបញ្ចូលលុយមិននឹកស្មានថាឈ្នះរង្វាន់ទូរស័ព្ទដៃដ៏ទំនើបមួយនេះទេ»។ អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗទៀត នោះ សុទ្ធតែបង្ហាញអារម្មណ៍រំភើប និងត្រកអរដូចគ្នាក្នុងពីធីប្រគល់រង្វាន់នេះ។ អ្នកឈ្នះរង្វាន់ទូរទឹកកក SAMSUNG បានទៅលើអ្នកស្រី ខ្នា រ៉េន មកពីខេត្តកំពង់ធំ  និង រង្វាន់ទូរទស្សន៍ LG Smart TV 49 អ៊ីញ បានទៅលើ បានទៅលើអ្នកនាង រៀល សំអាត មកពីខេត្តស្វាយរៀង។

លោក ញ៉ុង ឌិនថន ដែលជាអគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «ខ្ញុំបាទមានកិត្តិយសក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងយើងនៅថ្ងៃនេះ។ ការរៀបចំកម្មវិធីពិសេសៗរបស់មិត្តហ្វូនពិតជាមានតម្លាភាព និងសច្ចភាពទៅដល់អតិថិជនគ្រប់រូបដែលតែងតែជឿជាក់និងគាំទ្រលើសេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗខាងមុខនេះមិត្តហ្វូននឹងផ្តល់ជូននូវកម្មវិធីថ្មីៗនិងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត»។  

មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេលើសេវាគ្របដណ្តប់ទូទាំងប្រទេស អត្រាតម្លៃសមរម្យ រួមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗទៅដល់អតិថិជនរបស់ខ្លួនរៀងរាល់ខែ។ ការផ្តល់ជូននេះគឺជាការឆ្លើយតបទៅដល់អិតិថិជនទាំងអស់ដែលបានគាំទ្រប្រើប្រាស់បណ្តាញមិត្តហ្វូនយ៉ាងពេញទំហឹងតាំងពីខ្លួនបើកប្រតិបត្តិការនៅលើទីផ្សារប្រទេសកម្ពុជាជាង  10 ឆ្នាំមកនេះ៕ 

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម