no-alternative title

ក្រុមការងារ CMPA បានរៀបចំនូវវគ្គបណ្តុះបណ្តាលជំនាញថតរូបជាន់ខ្ពស់ The Fantastic 3 Workshop នៅក្នុងទីក្រុងភ្នំពេញ

ដោយសង្កេតឃើញពីសន្ទុះនៃរីកចំរើននៃវិស័យការថតរូបយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា មួយរយៈចុងក្រោយនេះ ក្រុមការងារ CMPA (Certified Master Program Alliance) បានរៀបចំសិក្ខាសាលាមួយ ដែលមានឈ្មោះថា The Fantastic 3 Workshop ដែលបានប្រារព្ធឡើងកាលពីថ្ងៃ 21-22-23 ខែមករា ឆ្នាំ 2020 កន្លងទៅនេះ នៅក្នុងគោលបំណងបណ្តុះបណ្តាលជំនាញថតរូប Photography បែបជំនាន់ខ្ពស់ ដែលមានការចូលរួមពីអ្នកជំនាញល្បីៗមកពី Professional Masterclass Training រួមមានដូចជាលោក KEDA Z.Feng  (ម៉ាឡេស៊ី), លោក Johnson Wee (ម៉ាឡេស៊ី) និលោក Pekridis (ក្រិក)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយកត់សំគាល់នោះ The Fantastic 3 Workshop គឺជាកម្មវិធីលំដាប់អន្តរជាតិមួយ ដែលមានការទទួលស្គាល់ និងប្រព្រឹត្តិឡើងនៅបណ្តាប្រទេសជាច្រើននីៅលើពិភពលោករួចមកហើយ ជាងនេះទៅទៀតនេះគឺជាលើកទីមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ កម្មវិធីសិក្ខាសាលជំនាញថតរូបជាន់ខ្ពស់ The Fantastic 3 Workshop នេះ បានប្រព្រឹត្តឡើងនៅក្នុងទីក្រុងភ្នំពេញមានរយៈពេល 3 ថ្ងៃ និងមានការចូលរួមពីសំណាក់យុវជនកម្ពុជា និងយុវជនបរទេសផងដែរ ដែលសុទ្ធសឹងតែមានចំណាប់អារម្មណ៍ខាងវិស័យថតរូប Photography និងវីដេអូ Videography។

លើសពីនេះទៅទៀត The Fantastic 3 Workshop បានផ្តល់នូវបទពិសោធន៍ និងជំនាញល្អៗជាច្រើនតាមរយៈនៃការយល់ដឹងពីទ្រឹស្តីនៃការថតរូប ការអនុវត្តន៍ផ្ទាល់ ការកែសម្រួលរូបដើម្បីអោយកាន់តែមានភាពទាក់ទាញ និងអ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺអ្នកចូលរួមានមានឱកាសនៅក្នុងការសំណេះសំណាលជាមួយនឹងអ្នកជំនាញទាក់ទងទៅនឹងបច្ចេកទេស និងមានភាពច្នៃប្រឌិតនៃការថតរូបផ្សេងៗ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា វីដេអូខាងក្រោមនេះ៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន