no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

នាំមនុស្សជាទីស្រលាញ់ជិះយន្តហោះ អ៊ែមមឺរឹត ទៅលេងឌូបៃ នារដូវកាលនៃក្ដីស្រលាញ់ នឹងទទួលបានកាដូទាំងនេះភ្លាមៗ

អ្នកដំណើរទាំងឡាយដែលកក់សំបុត្រត្រៀមការធ្វើដំណើរទៅកាន់ឌូបៃជាមួយអ៊ែមមឺរឹត នឹងទទួលបានកាដូសំខាន់ៗ 3 យ៉ាង ការស្នាក់នៅសណ្ឋាគាររយៈពេល 2 យប់នៅកណ្តាលក្រុងឌូបៃ ដាក់ឥវ៉ាន់លើស 10 គីឡូ និង ទិដ្ឋាការទេសចរណ៍ ឌូបៃរយៈពេល 30 ថ្ងៃដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរកម្ពុជា។ ការផ្ដល់ជូនកាដូដ៏ពិសេស ពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតចំរដូវកាលក្ដីស្រលាញ់នេះ គឺដើម្បីអបអររទិវារនៃក្ដីស្រឡាញ់ ក៏ដូចជាជួយសម្រួលឲ្យអតិថិជនទាំងអស់ចំណាយលើថ្លៃធ្វើដំណើរកាន់តែតិច និងអាចនាំមនុស្សជាទីស្រលាញ់របស់ខ្លួន បានរីករាយ និងទទួលភាពរ៉ូមែនទិច ផ្អែមល្ហែមជាមួយគ្នានៅទីក្រុងឌូបៃ។

 

no-alternative title

ការបញ្ចុះប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី 10 ខែកុម្ភៈដល់ថ្ងៃទី 3 ខែមីនាឆ្នាំ 2020 ជាមួយតម្លៃសំបុត្រទៅមក ទៅឌូបៃ ចាប់ផ្តើមពី 499 ដុល្លារអាមេរិចសម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) និង 1499  ដុល្លារអាមេរិចសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) និងមានសុពលភាពធ្វើដំណើរពីថ្ងៃទី 14 ខែកុម្ភៈដល់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2020 ។ សម្រាប់អតិថិជនដែលចូលចិត្តទទួលយកបទពិសោធន៍ធ្វើដំណើរយ៉ាងវិសេសវិសាលនេះ អាចកក់ជាមួយថ្នាក់ហ្វឹសខ្លាស់ (First Class) ក្នុងតម្លៃ 3.999 ដុល្លារ។ អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) ដែលកក់ជើងហោះហើរក្នុងកំឡុងពេលប្រម៉ូសិននេះអាចរីករាយនឹងការស្នាក់នៅពីរយប់នៅ Aloft Me’amam ឬ Aloft Dubai South ខណៈអ្នកដំណើរអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class)និងថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលកក់ជើងហោះហើរក្នុងកំឡុងពេលតែមួយអាចរីករាយនឹងការស្នាក់នៅពីរយប់ទាំង JW Marriott Marquis ឬ Marriott Al Jaddaf ។

កាន់តែពិសេសជានេះទៀតនោះ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តរបស់លោកអ្នក កាន់តែផ្អែមល្ហែមចាប់ពីពេលដែលអ្នកឡើងជិះយន្តហោះ អ៊ែមមឺរឹតក៏បានរៀបចំមុខម្ហូបនៃទិវានៃក្តីស្រឡាញ់សម្រាប់គូស្នេហ៏ មនុស្សជាទីស្រឡាញ់របស់អ្នក សរុបម្ហូបចំនួន 40 មុខ ដែលមានបម្រើជូនអតិថិជននៅគ្រប់បណ្តាញ និងតាមបណ្តាញកន្លែងសម្រាក (lounge) ដែលមាននៅទូទាំងទ្វីបចំនួន 6 ។ មុខម្ហូបនៃទិវានៃក្តីស្រឡាញ់នឹងចាប់ផ្តើមពីថ្ងៃទី 13-15 ខែកុម្ភៈ។ ខណៈពេលដែលទទួលទានអាហារ និងបង្អែមដ៏មានឱជារស អតិថិជនអាចរីករាយជាមួយកម្មវិធីកម្សាន្តជាង 4500 ប៉ុស្តិ៍នៅគ្រប់ថ្នាក់ទាំងអស់រួមទាំងរឿងកំប្លែងបែបមនោសញ្ចេតនានិងបែបបុរាណផងដែរ។

ចាប់ផ្តើមរៀបចំឥវ៉ាន់របស់អ្នកនារដូវផ្ការីកនេះខណៈពេលដែលផ្ទៃមេឃពណ៍ខៀវនៅឌូបៃ ដែលជាទីក្រុងដ៏ល្បីល្បាញ ក្នុងចំណោមទីក្រុងល្បីៗទាំង 10 នៅលើពិភពលោក សម្រាប់អ្នកទេសចរដែលនឹងមកទស្សនានៅឆ្នាំ 2020 ដោយ Lonely Planet និងជាទីក្រុងដែលមានភ្ញៀវទេសចរចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី 4 នៅលើពិភពលោកយោងទៅតាម គោលដៅ Mastercard’s Global Destination Cities Index (GDCI)  ឆ្នាំ 2019 ។ 

ពាក្យសុំទិដ្ឋាការជាមួយឯកសារចាំបាច់ដូចជាលិខិតឆ្លងដែន និងរូបថត តម្រូវឲ្យផ្ងើរទៅកាន់ការិយាល័យអ៊ែមមឺរឹតក្នុងតំបន់តាមរយៈ [email protected] ឲ្យមុនថ្ងៃទី 03 ខែមីនា 2020 សំបុត្រហោះហើររបស់អ៊ែមមឺរឹតត្រូវតែកក់មុន ដើម្បីដាក់ពាក្យសុំទិដ្ឋាការ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ចំពោះឥវ៉ាន់ 10 kg បន្ថែមដោយមិនគិតថ្លៃនៅកំឡុងពេលនេះ (14 កុម្ភៈដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2020) នឹងជួយកាត់បន្ថយភាពតានតឹងពីការរៀបចំឥវ៉ាន់ និងមានកន្លែងបន្ថែមសម្រាប់ដាក់ឥវ៉ាន់ពីការដើរទិញទំនិញ។ ជាចំណតឈប់ល្អ និងជាទិសដៅកម្សាន្ត ទីក្រុងឌូបៃទីកន្លែងមានអគារល្បីល្បាញ អាហារឆ្ងាញ់ៗ ព្រមទាំងផ្សារទំនើបលំដាប់ពិភពលោក។

ពត័មានបន្ថែមពីអ៊ែមមឺរឹត រួមទាំងរបៀបកក់សំបុ្រត និងលក្ខខណ្ឌសម្រាប់ការផ្តល់ជូននេះ អ្នកដំណើរអាចទាក់ទងមកការិយាល័យអ៊ែមមឺរឹត  ទូរស័ព្ទលេខ 023 998 168 ឬអ៊ីម៉ែល: [email protected]  ។ ដើម្បីកក់សំបុត្រយន្តហោះសូមចូលទៅកាន់ www.emirates.com/kh  ឬទំនក់ទំនងភ្នាក់ងារទេសចរដែលអ្នកពេញចិត្ត៕ 

 

 

 

 

 

 

 

 

 

 

 

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម