no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Asus Zenbook UX434FL លេបថប មានរាងស្តើង មានលក្ខណះពិសេសជាច្រើន និងសមត្ថភាពខ្លាំង

ក្រុមហ៊ុន ASUS បានប្រកាសចេញនៅលេបថបយួរដៃស៊េរីថ្មីគឺ Asus Zenbook UX434FL ដែលបានមកប្រទេសកម្ពុជាហើយ។ Asus Zenbook UX434FL ត្រូវបានកែច្នៃឡើងដោយមានរចនាបទប្លែកថ្មីដោយមានម៉ាស៊ីនខ្លាំងជាងមុន អេក្រង់ពេញទៅដល់ទៅ 92% មានអេក្រង់បន្ថែមនៅ ScreeenPad។ 

 

no-alternative title

ScreenPad 2.0 ថ្មីមាននៅលើម៉ូដែល ZenBook ស៊េរីថ្មីទាំងអស់ ScreenPad នេះ អាចជួយធ្វើឱ្យការធ្វើការមានភាពកាន់ប្រសើរឡើងនៅលើលេបថប ដែលអាចជួយដល់អ្នកធ្វើការបែបMultitaskingអាចធ្វើការច្រើនក្នុងពេលតែមួយ ដោយមានភាពងាយស្រួល លឿននិងចំណេញពេលវេលា  ថ្មកាន់បានយូរ និងមានទម្ងន់ស្រាលងាយយកតាមខ្លួន។ ខាងក្រោមគឺជាលក្ខណសម្បត្តិពិសេសថ្មីៗរបស់លេបថបAsus Zenbook UX434FL :

 

រចនាបទនិងរូបរាង ៖ Zenbook UX434FL មានការរចនាថ្មីស្អាតស្រាលដែលអាចយកតាមខ្លូនបានដោយមានទំហំស្តើង 16.9 មីលីម៉ែត្រ និង ទម្ងន់ត្រឹមតែ 1.26 គីឡូ ទំហំអេក្រង់ 14 អ៊ីង ដែលទំហំនៃអេក្រង់ដល់ទៅ 92% នៃផ្ទៃលេបថបទាំងមូល ដែលរចនាបទប្រភេទនេះពិតជាផ្តល់នូវភាពងាយស្រូលយ៉ាងខ្លាំងដល់ការសិក្សា ការធ្វើការប្រចាំថ្ងៃនិងការកំសាន្ត ដែលមានរាងតូចងាយស្រួលយកតាមខ្លួន ជាពិសេសសម្រាប់ Designer ដែលត្រូវការនូវ ឮអេក្រង់ធំសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការធ្វើការ។

Asus Zenbook UX434FL ផ្ទៃខាងលើនៃលេបថបនេះ គឺស្រោបដោយពណ៌ខៀវក្រម៉ៅមានឡូហ្គូ ASUS នៅចំកណ្តាលពណ៌ទឹកមាសរំលេចដោយឆ្នូតមាសនៅលើផ្ទាំង Keyboard ដែលមើលទៅមានភាពPremiumខុសប្លែកពីលេបថបដ៏ទៃ។ លេបថបនេះមានក្តារចុចភ្លឺពីខាងក្រោម Backlit Keyboard ហើយនៅពេលយើងបើកលេបថបនេះវានឹងហើបបាតក្រោមឡើងដែលវាជំនួយដល់ការបឺតខ្យល់ចេញចូលនៃលេបថប ការបញ្ចេញសម្លេង Audio និងការ Typing ផងដែរ។ សម្រាប់រន្ធដោតវិញ លេបថបនេះមានដូចជារន្ធដោតកាស់មួយ រន្ធ USB 2.0 មួយ រន្ធMicro SD Card មួយ រន្ធសាកថ្មមួយ រន្ធ HDMI មួយ រន្ធ USB 3.1 Gen 2 មួយ និងរន្ធ USB Type C Gen 2 មួយ។

 

Nanoedge Display៖ ការរចនានៃ Zenbook 14 UX434FL ត្រូវបានផ្តល់នូវទំហំល្អឥតខ្ចោះគឺ អេក្រង់ Nanoedge ដែលមានរូបរាងស្តើងដែលសាកសមនឹងជ្រុងទាំងបួននៃលេបថបជំនាន់ថ្មីមួយនេះ ពោរពេញដោយភាពទាក់ទាញ។ Zenbook  14 UX434FL ក៍បានបំពាក់នៅបច្ចេកវិទ្យាទំនើបដោយអេក្រង់លាតដ៍ទៅ 92% នៃ ផ្ទៃលេបថប ។បើយើងក្រឡេកទៅមើលអេក្រង់លេបថបមួយនេះវិញ គឺពិតជាច្បាស់ល្អមែនទែន ដែលមាន Resolution ដល់ទៅ (1920x1080 Pixels) ដែលធ្វើអោយគុណភាពនៃរូបភាពនៅលើលេបថបនេះមានភាពច្បាស់ល្អបំផុត ។ 

សមត្ថភាពខ្លាំង៖ បើយើងនិយាយពីសមត្ថភាពនៃ Zenbook UX434FL គឺពិតជាអស្ចារ្យមែនទែនដោយសារ Zenbook 14 UX434FLបានបំពាក់ជាមួយនូវ Intel Corei5 8265-U និងIntel Corei7 8265-U ជំនាន់ទី8នឹងមានGPU MX250, 2GB GDDR5 VRAM Integrated Intel® UHD Graphics 620   ដែលបំពាក់Ram 16GBនិងអាចដំឡើងដល់32GB  រីឯទំហំផ្ទុកវិញដល់ទៅ 1TB PCIe 3.0 x4 SSD or 512GB/256GB ដែលជាប្រភេទ PCIe SSDដែលសាកសមបំផុតសម្រាប់អ្នកធ្វើការជាមួយទិន្នន័យធំៗនិងបើកកម្មវិធីច្រើន អ្នក Design អ្នកថតរូប អ្នកកាត់តវីដេអូរឬអ្នកលេងហ្គេមជាមួយ Zenbook UX434FL នេះផងដែលនឹងជួយអ្នកប្រើប្រាស់ធ្វើការបានច្រើនជាងមុននិងរហ័សជាងមុន។លើសពីនេះទៅទៀត លេបថបនេះបានភ្ចាប់មកជាមួយWI-FI5ដែលធ្វើអោយការទាញយកទិន្នន័យផ្សេងៗ ការមើលវីឌីអូរ នៅលើInternetមានល្បឿនលឿនរហ័សជាងមុន។ចំណុចខ្លាំងមួយទៀតរបស់ Zenbook UX434FL នោះគឺថ្មកាន់បានយូររហូតដល់ជាង 12 ម៉ោង ដែលអាចអោយអ្នកធ្វើការលើលេបថបនេះបានកាន់យូរនិងផ្តល់ភាពងាយស្រួល។

អេក្រង់ ScreenPad 2.0ថ្មី ៖ ScreenPad 2.0 ដែលមានទំហំ 5.65 អ៊ីង ដែលមាន Touchscreen ដែលអាចប្រើប្រាស់នៅមុខងារជាច្រើននិងអាចជាអេក្រង់ជំនួយដល់ការងារផ្សេងៗក្នុងពេលតែមួយផងដែរ។ បន្ថែមពីនេះ ScreenPad 2.0 ផ្តល់ជូននូវមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើន អេក្រង់នៅ ScreeenPad នេះ មានមុខងារក្នុងការជួយបង្កើនផលិតភាពនៃការធ្វើការដែលជួយឱ្យមានលំហូរការងារកាន់តែមានប្រសិទ្ធភាពនិងមានភាពប្រសើរឡើង។ ScreenPad 2.0 នេះក៍ បានបូកបញ្ខូលជាមួយនឹងមុខងារជាច្រើនដូចជា Quick Key ដែលយើងអាចប្រើបញ្ជារមុខងារពិបាកៗផ្សេងៗ មុខងារ Handwriting សម្រាប់ការគូសវៀសអក្សរភ្លាមៗ និងមុខងារ Number Key សម្រាប់វាយបញ្ចូលទិន្ន័យជាលេខភ្លាមៗ។

តម្លៃនៃលេបថប Zenbook 14 UX434FL៖ ចំណុចធំៗដ៍ល្អខាងលើនេះគឺពិតសាកសមទៅនឹងតម្លៃនៃលេបថបនេះខ្លាំងណាស់ដែលខាងក្រោមនេះគឺជាតារាងតម្លៃរបស់Zenbook UX434FL :

តើមានអ្វីខ្លះនៅក្នុងប្រអប់? នៅខាងក្នុងប្រអប់អ្នកនឹងឃើញកុំលេបថបនេះ ដែលមានមកជាមួយជាមួយ និងសៀវភៅណែនាំមួយចំនួននិងដុំសាកថ្មមួយ អ្នកអាចទទួលបានស្រោមការពារមួយដ៍ស្រស់ស្អាតដែលមានបន្ថែមជាពិសេសនៅក្នុងប្រអប់របស់វZenbook UX434FL ផងដែរ។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម