no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន realme បើកសម្ពោធដាក់អោយដំណើរការនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន ១ ភ្នំពេញ

នៅអាទិត្យថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2020 នេះ ក្រុមហ៊ុន realme បានសម្ពោធនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅផ្សារទំនើប Aeon 1 ភ្នំពេញ ដោយបានចាប់បើកដំណើរការហើយ។ realme គឺជាម៉ាកបចេ្ចកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល 2 ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ 7 ទូទាំងពិភពលោក ។ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ 3 និងលេខ 4 នៅក្នុងទីផ្សារ។

 

no-alternative title

ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជន ដែលចាប់បើកនៅផ្សារទំនើប Aeon ភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់ និងដាក់លក់នោះទេ។ នៅក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផល loT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀក TWS ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។

ក្រុមការងារ realme បានប្រាប់អោយដឹងថា “ចាប់តាំងពី realme បានចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម  បានសួរថាតើ នៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរស័ព្ទ realmeបាន? ហើយដើម្បីដោះ ស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់ realme ក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា ”។

ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់អោយអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។

ក្រោយពេល realme បានចូលមកដល់ប្រទេសកម្ពុជា realme បានមានសកម្មភាពជាច្រើន  ដោយត្រឹមតែរយៈពេល 4 ខែប៉ុណ្ណោះ មជ្ឈមណ្ឌលសេវាកម្មអតិថិជនrealme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទ័ដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា realme គឺជាម៉ាកបចេ្ចក វិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ ។នេះបង្ហាញអោយឃើញថា realme បានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។សូមទន្ទឹមរង់ចាំទាំងអស់គ្នាថានឹងមានអ្វីកើតឡើងបន្តទៀតជាមូយ realme ។

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម