no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S20+ និង S20 Ultra បានបង្ហាញខ្លួនជាលើកដំបូងជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសម្ពោធជាផ្លូវការកាលពីយប់មិញ (មានវីដេអូ)

ក្រោយពីមហាព្រឹត្តការណ៍ពិភពលោកដ៏កក្រើកកាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក រួចមក ក្រុមហ៊ុន សាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរដោយបានអញ្ចើញអ្នកសារព័ត៌មាន ជាច្រើននាក់មកជួបជុំគ្នាដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក!

 

no-alternative title

អតិថិជនទាំងអស់ សាកគិតបន្តិចមើលកាមេរ៉ារបស់ សាមសុង ត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះ ទៅហើយចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់សាហាវយ៉ាងណាទេ! បើតាមខ្ញុំបានកាន់ និងផ្ទាល់ថតដៃ កាលពីថ្ងៃិញនេះ ខ្ញុំហ៊ាននិយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង! ហើយអ្វីដែលកាន់តែមហស្ចារ្យបំផុតនោះគឺ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K!!

សុំបញ្ជាក់ម្តងទៀតមិនមែន 2K  ឬ 4K ទេ គឺ 8K!! ពិតជាអស្ចារ្យមិនគួរឱ្យជឿមែន! ក្នុងប្រវត្តិសាស្ត្រហើយ ដែលក្រុមហ៊ុន សាមសុង បញ្ចេញនូវស្តេចកំពូលស្មាតហ្វូនបែបនេះ! បើកាមេរ៉ាអាចថតវីដេអូក្នុងកម្រិត 8K អ៊ីចឹងយើងអាចយកទៅប្រើផ្លូវការបានដោយងាយមិនចាំបាច់ស្ពាយម៉ាស៊ីនថតធំៗ ឬ DVCAM នាំតែធ្ងន់ទៀតទេ! មានត្រឹមតែ Samsung Galaxy S20+ | S20 Ultra គឺគ្រប់គ្រាន់ហើយ!!

បើយោងតាម លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ឆ្នាំ 2020 នេះ គឺជាឆ្នាំដែលមានមោទនភាព និងអស្ចារ្យជាទីបំផុតរបស់ក្រុមហ៊ុន សាមសុង ព្រោះថា ស្តេចកំពូលស្មាតហ្វូន និងជាអាវុធដ៏អស្ចារ្យរបស់សាមសុង គឺបាន រចនាឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មី ប្លែកដែលមិនធ្លាប់មានពីមុន សម្រាប់អតិថិជនរបស់ខ្លួន ទូរទាំងពិភពលោក! លោកជឿជាក់យ៉ាងខ្លាំងថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ និង S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ 

គួររំលឹកផងដែរថា ស្មាតហ្វូនដ៏អស្ចារ្យនេះ នឹងដាក់ឲ្យធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី 12 ដល់ 26 កុម្ភះ 2020 ដែលភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើនផងដែរ។ តោះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញទៅហាងទំនើបដែលបានកំណត់ ឬហាងដែលមានចងផ្ទាំងបដា(Banner)សំគាល់! សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម