no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ថ្ងៃស្អែក 14 កុម្ភះហើយ‍! មានកាដូឬនៅ? Nokia 7.2 និង Nokia 6.2 សក្តិសមបំផុតសម្រាប់ធ្វើជាកាដូជូនដល់ Honey របស់អ្នក

ស្អែកនេះ គឺជាថ្ងៃ 14 កុម្ភះ ដែលជាទិវានៃក្តីស្រឡាញ់ហើយ‍ ដូច្នេះតើគ្រប់គ្នា  បានត្រៀមកាដូសម្រាប់ជូនដល់ Honey ឬក៏អ្នកជាទី ស្រឡាញ់របស់អ្នក ហើយឬនៅ? បើមិនទាន់ទេ ខ្ញុំសូមណែនាំនូវកាដូពិសេសមួយ ដែលដៃគូ ឬក៏អ្នកជាទីស្រឡាញ់របស់អ្នក ដឹងតែ ពេញចិត្ត នឹងស្រឡាញ់អ្នកកាន់តែខ្លាំង។ កាដូនោះ ស្មាតហ្វូន Nokia 7.2 និង Nokia 6.2។

 

no-alternative title

សូមជំរាបថា Nokia 7.2 និង Nokia 6.2 ត្រូវបានស្គាល់ថា គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយ មានតម្លៃសមរម្យ ដែលសក្តិសមបំផុត សម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូនទាំងពីរនេះ បានបង្ហាញវត្តមាន និងចេញលក់ជាផ្លូវការមនៅលើទីផ្សារកម្ពុជាហើយ ដោយមានរូប រាងស្អាត និងមានពណ៍ស្រស់ៗ រួមនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ស្មាតហ្វូនទាំងនេះ គឺបំពាក់មកនូវ Finger Print ក៏ដូចជា Facial Recognition និងមានថាមពលថ្មអាចប្រើប្រាស់ដល់ទី 22 ម៉ោង ព្រមទាំងមានប៊ូតុង Google Assistance ថែមទៀតផង។ ដូច្នេះ បើសិនជាដៃគូរបស់អ្នកបានកាដូស្មាតហ្វូននេះ គឺពិតជារីករាយជាក់ជាមិនខាន។ Nokia 7.2 ចេញលក់ក្នុងតម្លៃ 289 ដុល្លា និង Nokia 6.2 មានតម្លៃ 219 ដុល្លាប៉ុណ្ណោះ រួមនិងការថែមជូននូវ Tripod ធំ ចំនួនមួយគ្រឿងទៀតផង។

Nokia 7.2 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានរូបរាងយ៉ាងល្អឥតខ្ចោះ បំពាក់មកជាមួយ នឹង អេក្រង់ 6.3-inch FHD+ PureDisplay ដោយនៅផ្នែកខាងលើអេក្រង់នេះ ក៏មាន Notch សម្រាប់ភ្ជាប់ ជាមួយនឹងកាមេរ៉ាទំហំ 20MP ជាមួយនឹងកញ្ចក់កែវ Carl Zeiss lens ថែមទៀតផង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 660 SoC រួមជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរី ក្នុងម៉ាស៊ីនទំហំ 128GB។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺមានថាមពលថ្មដែលមាន ទំហំ 3500mAh រន្ធដោត USB-C port រន្ធដោតស្តាប់កាស 3.5mm jack និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie។

ភាពទាក់ទាញមួយនៅក្នុងចំណោមមុខងារជាច្រើនទៀតរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 នេះគឺប៊ូតុង Google Assistant ដែលអាចផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការបញ្ជាជាសំឡេងដោយ ផ្ទាល់បានកាន់តែងាយស្រួល និងឆ្លាតវៃជាទីបំផុត។ ស្មាតហ្វូន Nokia 7.2 ភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP main sensor, 8MP ultrawide camera និង 5MP depth-sensing camera ដែលមានភ្ជាប់ជាមួយនឹង bokeh effect កម្រិតខ្ពស់ថែមទៀត។

សម្រាប់ Nokia 6.2 គឺមានអេក្រង់ទំហំ 6.3 អ៊ីង ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតដាច់ PixelWorks display processor ដែលអាចធ្វើការបម្លែងនូវអ្វីដែលអ្នកកំពុងតែទស្សនាកម្រិត SDR ទៅជា HDR ដែលមានពណ៍ចំនួន 17 លានពណ៌នោះ ដោយបានធ្វើអោយស្មាតហ្វូន Nokia 6.2 អាចធ្វើការបង្ហាញនូវពណ៌កាន់តែច្បាស់ត្រជាក់ភ្នែកក្នុងការទស្សនា។ Nokia 6.2 បំពាក់នូវអេក្រង់ Waterdrop Notch និងមានគែមកាន់តែស្តើងជាងមុន។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់អេក្រង់ Gorilla Glass 3 ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ Nokia 6.2 ដំណើរការលើបន្ទះឈីប Snapdragon 636 ជាមួយនឹងរ៉េមទំហំ 4GB ហើយនិងមានម៉េមូរីទំហំ 64GB និងអាចធ្វើការបន្ថែមនូវ microSD ដែលមានទំហំដល់ទៅ 512GB ថែមទៀតផង។

ស្មាតហ្វូននេះមានកាមេរ៉ាដល់ទៅ 3 គ្រាប់រូបរាងជារង្វង់ ដោយកាមេរ៉ាគោល គឺមានទំហំ 16MP និងគ្រាប់ ទីពី 5MP depth sensor ហើយគ្រាប់ទីបី 8MP ultrawide angle ហើយវាក៏មានភ្លើង LED Flash ជា មួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅខាងក្រោមវាថែមទៀត ផង។ សម្រាប់កាមេរ៉ាខាងមុខរបស់ ស្មាតហ្វូន នេះគឺមានទំហំ 8MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3500mAh ដែលទ្រទ្រង់ជាមួយ នឹងបច្ចេកវិទ្យា 10W fast charging ហើយក៏ភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5mm audio jack, FM radio និង Qualcomm aptX audio ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ NFC និងរន្ធដោត USB Type-C port។ សូមជំរាបថា Nokia 7.2 និង Nokia 6.2 ក៏នឹងអាចធ្វើការអាប់ដេតនូវ Android 10 បានផងដែរ នៅពេលដែលក្រុមហ៊ុន Google ប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបតិ្តការថ្មីនេះ។

ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម