no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

oppo សម្ពោធដាក់អោយដំណើរការនូវមជ្ឈមណ្ឌលជួសជុលទូរស័ព្ទថ្មីមួយបន្ថែមទៀតនៅផ្សារទំនើប Exchange Square

បន្ទាប់ពីទទួលបានជោគជ័យលើការសាបព្រួស ម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង 3 ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន OPPO មានការរីកចំរើនយ៉ាងខ្លាំង ដោយពេលនេះ ក្រុមហ៊ុននេះ បានពង្រីកបន្ថែមនូវការយកចិត្តទុកដាក់របស់ខ្លួនទៅលើអ្នកប្រើប្រាស់កាន់តែពិសេសជាងមុន តាមរយៈនៃការដាក់សម្ពោធបើកអោយដំណើរការនូវមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីមួយទៀត នៅផ្សារទំនើប Exchange Square ក្បែររមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2020 កន្លងទៅ។ 

 

no-alternative title

ការដាក់សម្ពោធ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅ ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែល ដូចជា OPPO F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020 -ល-។  អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា “សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលរស់នៅម្តុំវត្តភ្នំ អាចសន្សំ ពេលវេលា និងថវិកា សម្រាប់ការធ្វើដំណើរមកជួសជុលទូរស័ព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។  

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការ ពីម៉ោង 09 ព្រឹក ដល់ 09 យប់ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។ ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបានកាដូពិសេស សេវាកម្ម ជួសជុលទូរស័ព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរស័ព្ទ និង ដឹកជញ្ជូន ដោយឥតគិតថ្លៃ។

លើសពីនេះ រាល់ការជាវគ្រឿងបន្ថែមមួយឈុត (កាស ខែ្ស និង ឆ្នាំងសាក) ចាប់ពីថ្ងៃទី12 កុម្ភៈ រហូតដល់បំណាច់ខែ នឹងទទួលបានតម្លៃពិសេសត្រឹមតែ $15 ប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ ទូរស័ព្ទ: 098 652 888 ឬ ចុច Like Page  www.facebook.com/OPPOCareKH/ ។

សូមរំលឹកថាបច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ នៅរាជធានីភ្នំពេញចំនួនបីទីតាំងគឺ ទល់មុខវត្តកោះ សួនឩស្សាហកម្មវឌ្ឍនៈ និង Exchange Square។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ នៅខេត្តកំពុងចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និង ខេត្តបាត់ដំបង។ 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម