no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Zenbook Duo (UX481FL) កុំព្យូទ័រយួរដៃ ដែលសាកសមបំផុតសម្រាប់ Animator, Music Producer, និង Content Creator

បច្ចុប្បន្ននេះ អ្នកដែលចូលចិត្តធ្វើការទៅលើការបង្កើតភាពច្នៃប្រឌិត ត្រូវបានគេមើលឃើញថា ពិតជាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់មែនទែនសម្រាប់ប្រទេសកម្ពុជាហើយ ដូច្នេះពួកគ្រប់ការ គឺពិតជាទាមទារនូវការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រធំៗ ដើម្បីសម្រេចកិច្ចការទាំងនេះបាន ឬអាចនិយាយបានថា នេះគឺជាការងារមួយដែលធ្វើអោយមនុស្សអាចស្វែងយល់កាន់តែច្បាស់ពីទេពកោសល្យរបស់ពួកគេ ពីព្រោះថា ពួកគេចង់បង្ហាញនូវអ្វីដែលគេមាន ក៏ដូចជាអាចជាផ្នែកមួយក្នុងការកាត់បន្ធយភាពតានតឹងជាមួយនឹងការងារប្រចាំថ្ងៃផងដែរ។

 

no-alternative title

Zenbook Duo (UX481FL) គឺកុំព្យូទ័រជំនាន់ថ្មី ដែកនឹងអាចក្លាយជាជំនួយការពិសេសរបស់ Content Creator ទាំងអស់គ្នាបាន វាមានតម្លៃ 1249 ដុល្លា។ ចង់ដឹងថា ពិសេសយ៉ាងណា! តោះមកស្វែងយល់ពីលក្ខណៈពិសេសរបស់ Zenbook Duo (UX481FL)ទាំងអស់គ្នា៖

ScreenPad Plus របស់ Zenbook Duo (UX481FL) មានសម្ថភាព ផ្ដល់ជូននូវបទពិសោធន៏ថ្មី មានទំហំ ១២.៦ អ៊ីញមានកម្រិតអេក្រង់ 4k OLED Touchscreen ដែលអាចប៉ះបាន អាចប្រើជាមួយប៊ិច Stylus និងកម្មវិធី Software មួយចំនួនដែលមានដូចជា App Switcher, View Max និង App Navigator ដែលអាចប្រើប្រាស់អេក្រង់ពីរក្នុងពេលតែមួយ និងកាន់តែមានភាពងាយស្រួល។ ប្រភេទ ScreenPad Plus នេះសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើការជាមួយនឹងភាពច្នៃប្រឌិត ដូចជា Animator, Music Producer, video editor, និង designer។

 

សម្រាប់ Video Editor មានភាពងាយស្រួលក្នុងការរៀបចំ Video timelines និង floating tools ជាច្រើនទៀត។ សម្រាប់ Music producer អាចចាក់ស្តាប់បទភ្លេងរបស់ពួកគេស្របពេលដែលកំពុងធ្វើការនៅលើ Mainscreen។ រីឯអ្នកប្រើប្រាស់ សម្រាប់ Casual Creator អាចរៀបចំ timeline controls, code windows, និង auto mixer panel របស់ពួកគេនៅលើ ScreenPad  Plus ដើម្បីបង្កើតអោយមានភាពងាយស្រួល និងមិនធ្វើអោយមានភាពរញ៉េរញ៉ៃនៅលើ Main Screen។ អ្វីដែលពិសេសនោះគឺ អ្នកប្រើប្រាស់អាចរក្សានូវ ឯសារ គេហទំព័រ រូបថត និង វីដេអូរ នៅលើ ScreenPad Plus ស្របពេលកំពុងធ្វើការនៅលើ Main Screen ក៏ដូចជាកាន់តែមានភាពងាយស្រួលក្នុងការឆ្លើយតបអ៊ីមែល រឺសារផ្សេងៗ ក្នុងបណ្តាញសង្គមដោយមិនចាំបាច់បិទកម្មវិធីផ្សេងៗឡើយ។

Zenbook Duo (UX481FL) បានបំពាក់ដោយប្រព័ន្ធដំណើរការ CPU Intel Corei7 ជំនាន់ទី10 i7-10510U quad-core processor with up to a 4.9 GHz Turbo Boost ដែលមានអង្គចងចាំ 16GB LPDDR3 Ram និង SSD 1TB PCle 3.0 x4 ជាមួយនឹងក្រាហ្វិច NVIDIA GeForce MX250 GPU។ ក្រាហ្វិកកាតមានទំហំ 2GB GDDR5 VRAM ដែលមានកំលាំងគ្រប់គ្រាន់ក្នុងការធ្វើការជាមួយនឹងកម្មវិធីដូចជា Photoshop, AfterEffects, រឺ Adobe Premeire Pro និងកម្មវិធីជាច្រើនទៀត។ នៅខាងឆ្វេងនៃលេបថប មានរន្ធ USB 3.1 type-C port, រន្ធ USB 3.1 type-A port, HDMI និង DC-in port។ រីឯខាងស្តាំមានរន្ធ Mirco-SD card reader, រន្ធ Combo audio rack, USB 3.1 type-A port។ លេបថបនេះក៏មានបំពាក់ជាមួយនឹងប្រព័ន្ធ Wi-Fi6 ជាមួយនឹង Gig+(802.11ax) ដែលអាចទាញយក Internet បានយ៉ាងរហ័ស។

អេក្រង់ FHD NanoEdge របស់ Zenbook Duo ពិតជាភាពអស្ចារ្យជាមួយនឹងអេក្រង់ 14 អ៊ីញ។ គែមអេក្រង់កាន់តែស្តើង មានផ្ទៃអេក្រង់លាតដល់ទៅ 90% នៃដងខ្លួន ព្រមទាំងមាន Pantone Validated ដែលធ្វើអោយការកែរពណ៏កាន់តែមានភាពងាយស្រួល និងត្រឹមត្រូវ 100% ។ Zenbook Pro Duo (UX481FL) មានថាមពលថ្មរហូតទៅដល់ 70wh ជាមួយនឹង CPU Intel Core Processor ជំនាន់ទី 10 និងក្រាហ្វិច MX250 ដែលបានផ្តល់នូវថាមពលថ្មដ៏ខ្លាំងដែលអ្នកអាចធ្វើការចាក់វីដេអូរបានទៅដល់ 22 ម៉ោង និង អាចប្រើប្រាស់ទៅលើ ScreenPad បាន 16 ម៉ោង។ ចំណុចពិសេសទាំងអស់នេះ ពិតជាអាចបង្ហាញថា Zenbook Duo (UX481FL) នឹងអាចក្លាយជាដៃគូរដ៏សាកសមឥតខ្ចោះក្នុងការបង្កើតភាពច្នៃប្រឌិតរបស់អ្នក។

 

 

 

 

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម