no-alternative title

មកដល់ហើយ Canon PIXMA TR150 ម៉ាស៊ីនព្រីនស៊េរីថ្មី បំពាក់នូវមុខងារឆ្លាតវៃ និងអាចចល័តបាន ងាយស្រួលក្នុងការប្រើប្រាស់បំផុត

តើអ្នកពិតជាចង់បានឯកសារជាច្រើនដែលចាំបាច់ភ្លាមៗមែនទេ? ពេលនេះ អ្នកអាចធ្វើការព្រីនឯកសារទាំងនេះ បានគ្រប់ពេលវេលាយ៉ាងងាយស្រួលបំផុតតាមរយៈស្មាតហ្វូនរបស់អ្នក ឬតាមរយៈការតភ្ជាប់ Wireless បានយ៉ាងងាយស្រួលថែមទៀតផង។  ជាមួយនឹងការជ្រើសរើសប្រើប្រាស់ម៉ាស៊ីននេះ លោកអ្នកនឹងទទួលបាននូវលទ្ធផលជាទីគាប់ចិត្តដោយសារតែ Canon PIXMA TR15០ គឺមានធ្វើការបញ្ចូលថាមពលថ្ម រួចជាស្រេច ដូចនេះ អ្នកមិនចាំបាច់ស្វែងរកនូវកន្លែងសម្រាប់ដោតភ្លើងនោះទេ។ ម៉ាស៊ីននេះ អាចធ្វើការបញ្ចូលថាមពលថ្មតាមរយៈ USB charge បានយ៉ាងងាយស្រួលបំផុត និងមានការតភ្ជាប់ជាមួយនឹង Wi-Fi 2.4 និង 5Ghz។ កាន់តែពិសេសជាងនេះទៀតនោះ ម៉ាស៊ីនព្រីននេះ មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 1.44 អ៊ីង ប្រភេទ OLED ដែលងាយស្រួលក្នុងការគ្រប់គ្រង និងថែរក្សាបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកអាចធ្វើការព្រីនបានគ្រប់ទីកន្លែងដែលអ្នកទៅដល់៖ លោកអ្នកអាចធ្វើការងារជាច្រើនបានតាមរយៈម៉ាស៊ីននេះភ្លាមៗតែម្តង។ វាមានភាពងាយស្រួលនៅក្នុងការតភ្ជាប់ដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យាព្រីនឥតខ្សែ Wireless ចេញពីកុំព្យូទ័រ ស្មាតហ្វូន ឬការព្រីនរូបភាព អត្ថបទដែលគ្មានគែមនោះទេនៅលើសន្លឹកការងារ A4 របស់អ្នក។ អ្នកអាចធ្វើការព្រីនដល់ទៅ ៥ ទម្រង់ ហើយធ្វើការព្រីនបានដោយគ្រាន់តែចុចនៅលើប៊ូតុងមួយប៉ុណ្ណោះ។

លក្ខណៈសម្បត្តិពិសេសៗរបស់ម៉ាស៊ីនព្រីនស៊េរីថ្មីនេះ គឺព្រីនបានគ្រប់ពេលវេលា៖ សម្រាប់ការធ្វើដំណើររបស់អ្នកលែងជាបញ្ហាទៀតហើយ អ្នកអាចធ្វើការព្រីនឯកសារកាន់តែមានភាពងាយស្រួលជាងមុនបំផុត។ ម៉ាស៊ីនព្រីននេះនៅពេលដែលបញ្ចូលថាមពលថ្មម្តងនោះ អាចធ្វើការព្រីនក្រដាសបានដល់ទៅ 330 សន្លឹក ហើយអ្នកអាចធក្វើការព្រីននៅក្នុងការិយាល័យ នៅផ្ទះ ឬការព្រីនតាមរយៈការប្រើប្រាស់នូវរន្ធដោត USB Type C។

ការតភ្ជាប់កាន់តែងាយស្រួល ៖ ម៉ាស៊ីនព្រីននេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Wireless Connect និងការគ្រប់គ្រងតាមរយៈកម្មវិធី Canon PRINT app, AirPrint (iOS), Mopria (Android) ឬ Windows 10 Mobileបានថែមទៀត។ ចុះបើមិនមានអ៊ីនធឺណិតនោះ? វាគ្មានបញ្ហានោះទេ អ្នកអាចធ្វើការព្រីនវាបានតាមរយៈបច្ចេកវិទ្យា Wireless Direct បាន។

គុណភាពច្បាស់គ្មានគូប្រៀប៖ ម៉ាស៊ីនព្រីននេះមានសមត្ថភាពខ្ពស់ក្នុងការព្រីន។ វាប្រើប្រាស់នូវទឹកថ្នាំ Hybrid ink ជាមួយនឹងការបង្កើតនូវអត្ថបទបានច្បាស់ស្រស់ស្អាតថែមទៀត។ សម្រាប់រូបភាពដែលធ្វើការព្រីននេះអាចប្រើប្រាស់បានដល់ទៅ 100 ឆ្នាំថែមទៀតដោយគ្មានបញ្ហានោះទេ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន