no-alternative title

Hyundai Cambodia សហការជាមួយធនាគារ ស៊ិនហាន ផ្តល់សេវារំលោះរថយន្ត ដែលមានការប្រាក់ទាប ហើយថែមទាំងមិនគិតថ្លៃសេវាថែមទៀតផង

ក្រុមហ៊ុន Hyundai Cambodia សហការជាមួយធនាគារស៊ិនហាន (Shinhan Bank) បានរៀបចំនូវកម្មវិធីប្រម៉ូសិនដ៏ពិសេសមួយមានឈ្មោះថា "Bank Exclusive Week” ដែលប្រព្រឹត្តនៅ Showroom របស់ Hyundai ចាប់ពីថ្ងៃទី 16 ដល់ 21 ខែមីនា ឆ្នាំ 2020។ ប្រូម៉ូសិនពិសេសនេះ គឺជាប្រូម៉ូសិនដែលមិនធ្លាប់មានពីមុនមកសម្រាប់ Hyundai នៅកម្ពុជាដែលក្នុងនោះមានការផ្ដល់ជូនពិសេសៗចំនួន 4 ដល់អតិថិជនដែលចាប់ចិត្តចង់ទទួលយកសេវាបង់រំលស់រថយន្ត Hyundai។ ក្នុងនោះរួមមាន ផ្ដល់ជូនឥតគិតថ្លៃទៅលើសេវាអនុម័ត, អត្រាការប្រាក់ទាប ផ្ដល់ជូនកាតសាំង 50 ដុល្លារ និងការផ្តល់ជូនពិសេសពីHyundai រាល់ការកក់ និងជាវម៉ូឌែលណាមួយថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមនឹងនេះ Hyundai Cambodia ក៏មានការផ្ដល់ជូនពិសេសសម្រាប់កម្ចីជាមួយរថយន្តម៉ូដែល H-1 ស៊េរីឆ្នាំ 2020  ដែលមានចែកចេញជាពីរកញ្ចប់ គឺកញ្ចប់អាជីវកម្ម និងកញ្ចប់គ្រួសារ ជាមួយការបង់មុនចាប់ពី 20% និងអាចបង់រហូតដល់ទៅ៥ឆ្នាំឯណោះ។ កាន់តែពិសេសនោះក្រុមហ៊ុនបានបន្ថែមការធានាលើរថយន្តរហូតដល់ទៅ 5ឆ្នាំ ដូច្នេះអថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់។ បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ ក្រុមហ៊ុនក៏ផ្តល់នូវកញ្ចប់កាដូរជាច្រើនដូចជាៈ

កញ្ចប់អាជីវកម្មមានផ្ដល់ជូនពិសេសដូចជា ការធានារ៉ាប់រងរយៈពេលពីរឆ្នាំ ឈុតសម្អាតរថយន្ត កម្រាលជើងប្រណីតមួយឈុត ស្ទីកគ័រការពារកម្ដៅថ្ងៃ ថែមជូនស្លាកលេខវែង និងសេវាកម្មថែទាំ 6 ដង។ 

កញ្ចប់គ្រួសារវិញ មានការផ្ដល់ជូនពិសេសដូចជា កាតប្រេងឥន្ធនៈ 500 ដុល្លារ ឬម៉ាស៊ីនហ្គេម Nitendo Switch ឈុតសម្អាតរថយន្ត កម្រាលជើងប្រណីតមួយឈុត ស្ទីកគ័រការពារកម្ដៅថ្ងៃ ស្លាកលេខវែង សេវាកម្មថែទាំ 6 ដង និងកាតាបស្បែកសម្រាប់ព្យួរក្រោយកៅអីផងដែរ។ ដូចនេះកុំខកខានឲ្យសោះនូវប្រម៉ូសិនពិសេសពី Hyundai Cambodia ដែលមិនធ្លាប់មានពីមុនមក។ 

ព័ត៌មានបន្ថែមអាចទៅកាន់ Showroom របស់ Hyundai លើមហាវិថីព្រះមុនីវង្ស ឬទំនាក់ទំនងតាមលេខទូរសព្ទ 010 755 133 / 097 755 8133 ៕ ចំណាំៈ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត !

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន