no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ការប្រគំតន្ត្រី OPPO Reno3 Ultra Night នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 24 មីនាខាងមុខនេះហើយ ធានាថាប្លែក និងអស្ចារ្យ កុំភ្លេចតាមដានទាំងអស់គ្នាណា!

នៅពេលនេះ បើនិយាយពីការប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកវិទ្យានោះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ត្រូវបានគេដឹងថា គឺបានត្រៀមខ្លួនរួចរាល់ហើយ នឹងលាតត្រដាងរូបរាងពិត តម្លៃពិត សមត្ថភាពពិតនៃស្តេចទូរស័ព្ទ ស៊ែលហ្វីសាហាវលើកដំបូងរបស់ខ្លួន។

 

no-alternative title

ព្រឹត្តការណ៍ថ្មីនេះ គឺនឹងប្រារព្ធឡើងនៅក្នុងកម្មវិធី ប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី 24 មីនាខាងមុខនេះ នៅលើកញ្ចក់ទូរស្សន៍រស្មីហង្សមាស HDTV និង ផេកហ្វេសប៊ុកផ្លូវការ OPPO។ 

 

កម្មវិធីប្រគំតន្ត្រីដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូនល្អឯក OPPO Reno3 អ្នកឯកទេសស៊ែលហ្វីប្រចាំឆ្នាំ 2020 លើកនេះ ពិតជាប្លែកអស្ចារ្យដេញទាន់សម័យកាលឌីជីថល ជាមួយនឹងវត្តមានកំពូលតារាចម្រៀង6ដួងរួមមាន ពេជ្រ សោភា Step រ៉េតស៊ូហ្សាណា Zono សុខ ស្រីនាង និង សំ សុវណ្ណារ៉ាក់។ កាន់តែពិសេស រាល់អ្នកកំពុងទស្សនា និង Comment លើទំព័រហ្វេសប៊ុកផ្លូវការ OPPO ពេលកំពុង Live មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មីម៉ូដែលនេះរហូតដល់ទៅ 3រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX   រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាការទាំងអស់គ្នា។

សូមរំលឹកថា OPPO Reno3 ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និង ត្រកូល Reno តំណាងឲ្យការតស៊ូនឹងច្នៃប្រឌិត ដែលមានតួខ្លួនកាលីបនិងទាក់ទាងជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់ ព្រោះ OPPO Reno3 អាចជួយបាន លើសពីនេះ ក៌បានបែកធ្លាយនូវលក្ខណះពិសេសមួយចំនួនដូចជា RAM8B / ROM 128GB អេក្រង់ធំច្បាស់ដិត6.4អីញ ប្រភេទ AMOLED ។ 

មិនត្រឹមតែខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល មិនថាព្រឹកថ្ងៃយប់ ហើយនិងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់ ដិតគ្រប់ចំណុចទៀតផង។ រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថតឥតសំចៃដៃ។ 

និយាយរួម ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរស័ព្ទថតរូបស៊ែលហ្វីស្អាតបំផុតច្បាស់ទាំងកាមេរ៉ាមុខ ទាំងក្រោយ ថតទាំងថ្ងៃ ទាំងយប់ ថតច្បាស់គ្រប់ពេល ប្រចាំឆ្នាំ 2020 កុំជោរជាមួយ OPPO Reno 3 អាចជួយបានគ្រប់ពេល គ្រប់វ័យ គ្រប់តម្រូវការ ស័ក្តសមសម្រាប់យុវវ័យសម័យថ្មី ហើយរីឯតម្លៃវិញ សូមលាក់ទុកឲ្យរងចាំទស្សនា នៅថ្ងៃទី 24 មីនា នឹងធ្វើការកក់ទុកមុនតាមអនឡាញដោយខ្លួនឯង។ 

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ1 នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម